ការពិណ៌នាផលិតផល
ទំពាំងបាយជូរព្រៃ អ្នកស្រុកនៅខេត្តពោធិ៍សាត់ ហៅថាកក្រោក វាជារុក្ខជាតិវ័ល្លិ៍ ហើយដុះលូតលាស់ និងមានផ្កា ផ្លែ តែរដូវវស្សា វាជារុក្ខជាតិឳសថបុរាណ១ប្រភេទ ក្នុងចំណោមរុក្ខាជាតិឳសថដែលដុះ តាមដងព្រៃ និងដងអូរ ដងស្ទឹង ។ជារុក្ខជាតិដែលមានអាយុកាលរាប់សតវត្សកន្លងមកហើយ ទំពាំងបាយេជូរព្រៃ ត្រូវបានគេជីកយក ឬស ឬមើមមកផ្សំធ្វជាថ្នាំខ្មែរកបរោគស្រ្តី ថ្នផ្សះ កាត់បន្ថយជាតិ ខ្លាញ់ក្នុងសសៃឈាម ធ្វើឲ្យឈាមរត់បានស្រួល សំរួលសសៃ ជួយលាងតម្រងនោម ។ ប៉ុន្តែផ្លែរបស់វាមិនអាចបរិភោគបានទេព្រោះវារមាស់បំពង់ករ គឺរមាស់ជាងស្វាយចន្ទី តែគេអាចយកផ្លែខ្ចីៗ របស់វាធ្វើជាជ្រក់បានយ៉ាងឆ្ងាញ់ពិសាសំរាប់ជ្រលក់ត្រីអាំងក្រៅពីនេះគេពំឃើញមានប្រើប្រាស់ជាប្រយោជន៍អ្វីឡើយហេតុនេះវាត្រូវបានអ្នកកាប់រនា ដីដើម្បីធ្វើស្រែចំការ ដែលស្ទើរតែវិនាសផុតពូជទៅហើយ ។ ទើបនៅឆ្នាំ២០០៤ ខ្ញុំឃើញផ្លែវាទុំល្អហើយក្មេងៗបេះយកមុគប់គ្នាលេង ក៏មានការចាប់អារម្មណ៍យកផ្លែទុំវាមកធ្វើការសិកសា ស្រាវជ្រាវនិងពិសោធន៏អស់រយះពេល៨ឆ្នាំទើបបានទទួលលទ្ធផលជាស្រាទំពាំងបាយជូព្រៃដូចសព្វថ្ងៃ ដែលទឹកស្រាមានលក្ចណះជាទឹកផ្លែឈើ តែមានសារធាតុអាលកុល១៣ភាគរយ…..! ដោយមើលឃើញភាពវិនាសបាត់បងដូច្នេះហើយ ទើបយើងខ្ញុំបានប្រមូលគ្នីគ្នាបង្កើជាសមាគមទំពាំងបាយជូរព្រសឡើង ក្នុងគោលបំណងថែរក្ស ការពារ និងអភិរក្សវាឲ្យគង់វង្សជានិរន្តន៍ និងអាឲ្យកសិករនៅតំបន់ព្រៃជនបទ អាចរកប្រាក់ចំណូលពីធនធាន ដែលនៅក្បែរគាត់….!
នេះគ្រាន់តែជាការបរិយាយសង្ខេបអំពីរុក្ខជាតិទំពាំងបាយជូរព្រៃ…..! សូមអគុណចំពោះការចាប់អារម្ម របស់អស់លោក លោកស្រី អ្នកនាង កញ្ញា ចំពោះផលិផលស្រាទំពាំងបាយជូរព្រៃ ពោធិ៍សាត់…. និងរុក្ខជាតិទំពាំងបាយជូរព្រៃ……!