អំពីយើង

គេហទំព័រ ស្ពានត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយខ្សែរសង្វាក់ផលិតកម្មកសិកម្មនៅកម្ពុជា។ បេសកកម្ម

របស់យើងគឺរក្សាអោយបាននូវអនាគតដ៍ល្អនៃវិស័យកសិកម្មនៅកម្ពុជាតាមរយៈការធ្វើអោយផលិតផលក្នុងស្រុកត្រូវ

បានមើលឃើញកាន់តែច្បាស់ និងកាន់តែងាយរកទិញបានពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុកក៏ដូចជាអន្តរជាតិ និង

ជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករឬអ្នកផលិតទៅនឹងអ្នកលក់សម្ភារៈកសិកម្ម និងជួយអោយកសិករឬអ្នកផលិត

ទទួលបាននូវចំណេះដឹង និងព័ត៌មាន
ថ្មីៗទាក់ទងនឹងវិស័យកសិកម្ម។



ជាមួយនឹងការតាំងចិត្តយ៉ាងមោះមុតក្នុងការសម្រេចបាននូវបេសកកម្មខាងលើ យើងនឹងប្រើបា្រស់នូវគេហទំព័ររបស់

យើង រួមនឹងបណ្តាញសង្គមផ្សេងទៀតជាមជ្ឍមណ្ឌលកណ្តាលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធផ្សេងៗ

គ្នានៅក្នុងវិស័យកសិកម្មដើម្បីអោយពួកគេធ្វើការជាមួយគ្នាជាក្រុមក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្ម។



នៅក្នុងបរិបទប្រទេសកម្ពុជា ពួកយើងមានជំនឿយ៉ាងមុតមាំថាការចងគ្នាជាក្រុមរបស់កសិករក្នុងការងារកសិធុរកិច្ច
ជាគន្លិះយ៉ាងសំខាន់ក្នុងការកែប្រែប្រព័ន្ធទីផ្សារដែលមាន

លក្ខណៈប្រពៃណី និងគ្មានប្រសិទ្ធភាពដូចពេលបច្ចុប្បន្ននេះ។ ដូចនេះ ពួកយើងគាំទ្រយ៉ាងពេញទំហឹងនូវរាល់ការចងក្រងគ្នាជាក្រុមរបស់កសិករឬអ្នកផលិតដែលមាន

គោលបំណងផលិត និងនាំយកផលិតផលរបស់ក្រុមទៅកាន់ទីផ្សារ។ សាររបស់ពួកយើងទៅដល់ក្រុមកសិករទាំងឡាយគឺ
 អ្នកផលិត យើងជួយភ្ជាប់ទំនាក់ទំនង
 




ស្ពាន: ភ្ជាប់លោកអ្នកទៅកាន់ផលិតផលកសិកម្មក្នុងស្រុក