បទបញ្ញត្តិនៃការតាំងផលិតផល

ការប្រកាស​: "គេហទំព័រស្ពានមានតួនាទីជាភ្នាក់ងារផ្សព្វផ្សាយដើម្បីលើកស្ទួយភាពមើលឃើញរបស់ផលិតផលតែប៉ុណ្ណោះ ហើយក្រុមការងារស្ពាននឹងមិនចូលរួមពាក់ព័ន្ធនឹងការទិញដូររវាងអ្នកផ្គត់ផ្គង់ដែលដាក់លក់នៅលើគេហទំព័រ និងអតិថិជននោះឡើយ។"

បញ្ញត្តិសម្រាប់អ្នកផ្គត់ផ្គង់ផលិតផល


១)​
 ការដាក់តាំងផលិតផលទាំងឡាយដែលមានប្រភពមកពីក្រុមកសិករ សហគមន៍និងសហករណ៍កសិកម្ម សហគ្រាសខ្នាតតូចនិងមធ្យម និងប្រភេទក្រុមកសិករផ្សេងៗទៀត នៅលើគេហទំព័រនឹងមិនត្រូវបានគិតកំរៃទេ
 

២) អ្នកផ្គត់ផ្គង់ផលិតផលត្រូវតែផ្តល់នូវព័ត៌មានសំខាន់ៗទាក់ទងនឹង ប្រភព បទដ្ឋាន គុណភាព តំលៃ លទ្ធភាពនិងរយៈពេលនៃការផ្គត់ផ្គង់ ស្ថាប័នដែលជួយគាំទ្រ និងព័ត៌មានទំនាក់ទំនងទិញផលិតផល សំរាប់ផលិតផលនីមួយៗយ៉ាងសុក្រិតនៅក្នុងទំរង់ព័ត៌មានផលិតផល។  ចំពោះផលិតផលណាដែលមិនមានព័ត៌មានគ្រប់លក្ខខណ្ឌដូចខាងលើនឹងមិនត្រូវបានអនុញ្ញាតអោយដាក់តាំងនៅលើគេហទំព័រទេ 

៣) ក្រុមការងារស្ពានរក្សាសិទ្ធិក្នុងការស៊ើបសួរព័ត៌មានពីអ្នកផ្គត់ផ្គង់ផលិតផលទាក់ទងនឹងព័ត៌មានចាំបាច់របស់ផលិតផលមួយមុនពេលសម្រេចចិត្តអោយផលិតនោះដាក់តាំងលើគហទំព័របាន។ ក្នុងករណីដែលអំពើឆបោក​​ ឬក្លែងបន្លំណាមួយទាក់ទងនឹងផលិតផលត្រូវបានរកឃើញដោយក្រុមការងារស្ពាន ផលិតផលនោះនឹងត្រូវដកចេញពីគេហទំព័រ។

៤) តំលៃផលិតផលដែលកំណត់ដោយអ្នកផ្គត់ផ្គង់នៅពេលដែលអតិថិជនសួរត្រូវតែដូចគ្នា ឬប្រហាក់ប្រហែលគ្នាទៅនឹងព័ត៌មានតំលៃដែលដាក់លើទំព័រផលិតផល។


បញ្ញត្តិសម្រាប់ការពារផលប្រយោជន៍អតិថិជន ឬអ្នកប្រើប្រាស់

១) តំលៃផលិតផលកសិកម្មនៅគេហទំព័រអាចនឹងប្រែប្រួលទៅតាមតំលៃនៅលើទីផ្សារ។ ប៉ុន្តែអតិថិជន ឬអ្នកប្រើប្រាស់អាចរាយការណ៍មកក្រុមការងារស្ពានក្នុងករណីដែលតំលៃផលិតផលនៅគេហទំព័រមានភាពខុសគ្នាខ្លាំងនឹងតំលៃដែលទាមទារដោយអ្នកផ្គត់ផ្គង់ដែលជាម្ចាស់ផលិតផល។

២) សូមអតិថិជន ឬអ្នកប្រើប្រាស់ធ្វើការរាយការណ៍នូវរាល់ការបោកបញ្ឆោត ឬភាពមិនប្រក្រតីដែលប្រព្រឹត្តដោយអ្នកផ្គត់ផ្គង់ផលិតផលដល់ក្រុមការងារគេហទំព័រស្ពាន។