ការពិពណ៌នាខ្លី:កូនប្រទាលជាក្រុមរុក្ខជាតិតូចៗស្អាតៗដែលអាចដាំតាំងលម្អក្នុងគេហស្ថាន ការិយាល័យ និងតុទទួលភ្ញៀវ។ ក្រុមរុក្ខជាតិទាំងនេះធន់ទ្រាំស្ទើរគ្រប់លក្ខខណ្ឌ ពិសេសវាធន់នឹងភាពស្ងួត ដីគ្មានជីជាតិ និងក្នុងម្លប់ដែលមានពន្លឺតិចតួច។ កូនប្រទាលដាំក្នុងកូនថូតូចៗតាំងលើតុ ជួយលើកសោភណ័ភាពគេហដ្ឋាន ការិយាល័យ និងអគារ និង ជួយបង្កើនផាសុខភាព និងអារម្មណ៍ស្រស់ស្រាយ ក្នុងគ្រួសារនិង កន្លែងការងារ។