ដឹកជញ្ជូន:មានសេវាកម្មផ្ញើជូន ២៥ខេត្តក្រុង។ សម្រាប់អ្នករស់នៅក្នុងក្រុងសៀមរាប អាចរកទិញបានផ្ទាល់ នៅក្នុងផ្សារឃីងរ៉ូត ទល់មុខរហាត់ ក្បែរផ្សារចាស់ ពីថ្ងៃច័ន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ០៨ ដល់១២ថ្ងៃត្រង់ និងផ្សារណាត់កសិករចុងសប្តាហ៍ ជិតសួនច្បារព្រះរាជដំណាក់ ជាប់មាត់ស្ទឹងសៀមរាប ថ្ងៃសៅរ៍ និងអាទិត្យ ម៉ោង៧ ដល់១២ថ្ងៃត្រង។ លោកអ្នកអាចចុច like លើទំព័រ Facebook Page: អ្នកដាំបន្លែសុវត្ថិភាពសៀមរាប The Green farmers Siem Reap ដើម្បីបានព័ត៌មានបន្ថែម។
ការពិពណ៌នាខ្លី:ម្ជូរល្មម (Roselle) ជារុក្ខជាតិព្រៃដែលមានកំពស់ពី ១ ទៅ ២ម៉ែត្រមានដើមពណ៌ក្រហម ផ្កាពណ៌ផ្កាឈូក និងមានស្លឹកពណ៌បៃតង។ ម្ជូរល្មមច្រើនប្រើជាគ្រឿងទេសនៅក្នុងផ្ទះបាយ ជាភេសជ្ជៈ និងចម្រាញ់ជាពណ៌ធម្មជាតិសម្រាប់ចំណីអាហារ។ ម្ជូរល្មម មានអត្ថប្រយោជន៏ ចំពោះសុខភាពដូចជា៖ ជួយអោយរាងកាយចុះត្រជាក់ បំបាត់ការស្រេកទឹក ជួយបញ្ចុះសម្ពាធឈាម ជួយបន្សាបជាតិស្រវឹង ជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ជាដើម។