ការពិពណ៌នាខ្លី:តាំងអោនេះជាបន្លែដែលផលិតតាមបទដ្ឋានសុវត្ថិភាពមកពី”សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ”នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ដែលមានសមាជិកផលិត៦០គ្រួសារដែលភាគច្រើនជាកសិករស្រ្តី។ កសិផលនេះមានលក្ខណៈពិសេស ៤ យ៉ាងគឺ ទី១ ជាផលិតផលសុវត្ថិភាពដែលគ្រប់គ្រងប្រព័ន្ធផលិតកម្មទាំងមូលដោយប្រព័ន្ធធានាសុវត្ថិភាពដែលមានការចូលរួម(PGS) ទី២ ជាផលិតផលដែលផលិតដោយកសិករក្នុងស្រុក ទី៣ ជាផលិតផលដែលប្រើប្រាស់សំភារៈវេចខ្ចប់ដែលមិនប៉ះពាល់បរិស្ថាន និងទី៤ រាល់ពេលដែលលោកអ្នកទិញផលិតនេះគឺលោកអ្នកបានជួយលើកស្ទួយដល់ជីវភាពកសិករខ្មែរ។