ការពិពណ៌នាខ្លី:ទឹកឃ្មុំព្រៃជាទឹកឃ្មុំដែលប្រមូលចេញពីឃ្មុំធំ (ឃ្មុំចង្អេរ ឬឃ្មុំស្លឹកត្រចៀកដំរី) ដែលមាននៅក្នុងព្រៃធម្មជាតិ ដូចជាព្រៃកោងកាង ព្រៃតំបន់ដីសើម និងព្រៃតំបន់ភ្នំ ជាពិសេសនៅក្នុងតំបន់ព្រៃការពារ និងព្រៃសហគមន៍តែប៉ុណ្ណោះ។ អ្នកប្រមូលឃ្មុំព្រៃអនុវត្តន៍ការប្រមូលតាមស្តង់ដារទឹកឃ្មុំព្រៃកម្ពុជាដូចជាការប្រមូលតែសំបុកឃ្មុំណាដែលចាស់ ប្រើគុបផ្សែង និងប្រមូលតែ៨០%នៃក្បាលទឹកឃ្មុំតែប៉ុណ្ណោះ។