ព័ត៌មាន​អំពី​ផលិតផល

ប្រភេទ
: ផលិតផលកែច្នៃ
ឈ្មោះ​ផលិតផល
ប្រេងស្លឹកគ្រៃម៉ាស្សា

ប្រភព
: សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប
អាស័យដ្ឋាន
: ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
គាំទ្រដោយ
: អង្គការអាគ្រីស៊ុតអន្តរជាតិកម្ពុជា
រយៈពេលផ្គត់ផ្គង់បាន
: ពេញមួយឆ្នាំ
តម្លៃ
: ១៦០០០ រៀល/១ដប (៦០មីលីលីត្រ)
ឈ្មោះតំណាងអ្នកផ្គត់ផ្គង់
: កញ្ញា លន់ ស្រីម៉ៅ
លេខទូរស័ព្ទ
: 077 256084/078 796710
អ៊ីម៉េល
: greenfarmers.kh@gmail.com

ដឹកជញ្ជូន:មានសេវាកម្មផ្ញើជូន ២៥ខេត្តក្រុង។ សម្រាប់អ្នករស់នៅក្នុងក្រុងសៀមរាប អាចរកទិញបានផ្ទាល់ នៅក្នុងផ្សារឃីងរ៉ូត ទល់មុខរហាត់ ក្បែរផ្សារចាស់ ពីថ្ងៃច័ន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ០៨ ដល់១២ថ្ងៃត្រង់ និងផ្សារណាត់កសិករចុងសប្តាហ៍ ជិតសួនច្បារព្រះរាជដំណាក់ ជាប់មាត់ស្ទឹងសៀមរាប ថ្ងៃសៅរ៍ និងអាទិត្យ ម៉ោង៧ ដល់១២ថ្ងៃត្រង។ លោកអ្នកអាចចុច like លើទំព័រ Facebook Page: អ្នកដាំបន្លែសុវត្ថិភាពសៀមរាប The Green farmers Siem Reap ដើម្បីបានព័ត៌មានបន្ថែម។


ការពិពណ៌នាខ្លី:១. ផលិតដោយក្រុមកសិករក្នុងស្រុកបន្ទាយស្រី ២. ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ដែលកសិករដាំដុះបាន ៣. ប្រេងស្លឹកគ្រៃម៉ាស្សា ជាប្រភេទប្រេងដែលលាយចេញពី ប្រេងស្លឹកគ្រៃ និងប្រេងផ្សេងទៀត ក្នុងគោលបំណងប្រើដើម្បីម៉ាស្សាលើ រាងកាយ សាច់ដុំ និងកន្លែងផ្សេងៗនៃរាងកាយ។ វាមាននាទីជួយកាត់បន្ថយអាការៈឈឺចាប់សាច់ដុំ ពិសេសសម្រាប់អ្នកដែលត្រូវឈរច្រើនក្នុងពេលបំពេញការងារ និងអ្នកហាត់ប្រាណជាដើម។លើសពីនេះការប្រើប្រាស់ប្រេងស្លឹកគ្រៃម៉ាស្សាជាប្រចាំអាចជួយកាត់បន្ថយ អាការៈរមួលសាច់ដុំ (រមួលក្រពើ) គ្រុនផ្ដាសាយ និងជួយអោយមានអារម្មណ៍ស្រល់ថ្លា។