គុណប្រយោជន៍ដ៏អស្ចារ្យទាំង ៨ របស់គ្រាប់ម្រុំ

តម្លៃអាហារូបត្ថម្ភរបស់គ្រាប់ម្រុំ
ប្រជាជនបរិភោគ និងដាំដុះគ្រាប់ម្រុំដោយហេតុផលផ្សេងៗគ្នាជាច្រើនដូចជាសម្រាប់ធ្វើម្ហូប និងឱសថ។ បើនិយាយពីគុណតម្លៃអាហារូបត្ថម្ភគ្រាប់ម្រុំ គឺជាប្រភពដ៏សំបូរទៅដោយជាតិដែក ប៉ូតាស្យូម វីតាមីន A វីតាមីន C កាល់ស្យូម អាស៊ីដអាមីណេ និងជាតិសរសៃចំណីអាហារ។ កួរផ្លែនីមួយៗមានចន្លោះពី ១០ ទៅ ៣៥ គ្រាប់ រីឯគ្រាប់មួយពែងមានបរិមាណកាឡូរីសរុបដែលមានក្រោម ៤០ កាឡូរី ក៏ដូចជាបរិមាណប្រូតេអ៊ីន និងកាបូអ៊ីដ្រាតតិចតួច។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗនៅក្នុងគ្រាប់ទាំងនេះដែរដូចជា Flavonoids និងសមាសធាតុ Polyphenolic

អត្ថប្រយោជន៍គ្រាប់ម្រុំ
គុណប្រយោជន៍សំខាន់ៗនៃគ្រាប់ម្រុំរួមមានសមត្ថភាពរបស់វាក្នុងការជំរុញប្រព័ន្ធភាពស៊ាំ កាត់បន្ថយសម្ពាធឈាម បន្ថយការគេងមិនលក់ និងលើកកម្ពស់សក់ ស្បែក និងឆ្អឹងអោយមានសុខភាពល្អ។

១) ប្រព័ន្ធ​ភាពស៊ាំ៖ ការសិក្សាបានរកឃើញថាគ្រាប់ម្រុំទាំងនេះមានលក្ខណៈប្រឆាំងនឹងមីក្រូសារពាង្គកាយធម្មជាតិ និងប្រឆាំងវីរុសប្រហែលជាដោយសារការប្រមូលផ្តុំវីតាមីន C ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលអាចជួយការពាររាងកាយ។

២) ស្រក​ទម្ងន់៖ មនុស្សខ្លះយកគ្រាប់ម្រុំជាអាហារបំប៉នសម្រកទម្ងន់ព្រោះពួកវាមានជាតិសរសៃចំណីខ្ពស់។ នៅពេលដែលអ្នកញ៉ាំគ្រាប់ទាំងនេះវានឹងជួយធ្វើឱ្យអ្នកឆ្អែត ដូច្នេះបន្ថយបំណងប្រាថ្នារបស់អ្នកក្នុងការញ៉ាំអាហារសម្រន់ហួសកម្រិត។

៣) ជំនួយក្នុងការគេង៖ ការប្រើប្រាស់គ្រាប់ដ៏មានប្រជាប្រិយទាំងនេះគឺជាជំនួយក្នុងដំណេក។ របាយការណ៍បានបង្ហាញថាមនុស្សដែលត្រាំគ្រាប់ម្រុំក្នុងទឹករយៈពេល ១៥ នាទីហើយបន្ទាប់មកផឹកទឹកនោះមុនពេលចូលគេងធ្វើឱ្យការគេងគ្រប់គ្រាន់ ហើយមានអារម្មណ៍ថាមានថាមពលកាន់តែខ្លាំងនៅពេលព្រឹក។

៤) ជំងឺទឹកនោមផ្អែម៖ យោងតាមការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី BioMed Research International ក្នុងឆ្នាំ ២០១៥ ការព្យាបាលសត្វកណ្តុរទឹកនោមផ្អែមដោយម្សៅគ្រាប់ម្រុំ ចំនួន ៥០ ឬ ១០០ មីលីក្រាម ដែលជួយក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជំងឺ។

៥) សម្ពាធ​ឈាម៖ ប៉ូតាស្យូមត្រូវបានគេរកឃើញយ៉ាងសំបូរបែបនៅខាងក្នុងគ្រាប់ម្រុំដែលអាចដើរតួជាថ្នាំ Vasodilator និងជួយបំបាត់ភាពតានតឹងនៅលើប្រព័ន្ធសរសៃឈាមបេះដូងទាំងមូល។

៦) ថែរក្សាសក់ និងស្បែក៖ Polyphenols, Flavonoids និងសារធាតុរ៉ែផ្សេងៗគ្នាអាចជួយលើកកម្ពស់សុខភាពស្បែកក៏ដូចជាភាពរឹងមាំនិងភាពរស់រវើករបស់សក់។

៧) ភាពស្លេកស្លាំង៖ ដោយមានកំរិតជាតិដែកគួរអោយចាប់អារម្មណ៍គ្រាប់ម្រុំអាចជួយជំរុញចលនាឈាមរត់ និងការពាររោគសញ្ញានៃភាពស្លេកស្លាំង។

៨) កំរិតថាមពល៖ ប្រសិនបើអ្នកត្រូវការបង្កើតថាមពលបន្ថែម ការទទួលទានកាបូអ៊ីដ្រាត និងប្រូតេអ៊ីនល្អគឺជាការចាប់ផ្តើមដ៏ល្អហើយគ្រាប់ម្រុំសំបូរទៅដោយសារធាតុចិញ្ចឹមទាំងពីរនេះ។

អត្ថប្រយោជន៍ផ្សេងទៀត
ដោយសារលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដ៏អស្ចារ្យ ប្រឆាំងនឹងផ្សិត និងប្រឆាំងភាពចាស់ គ្រាប់ម្រុំអាចជួយគ្រប់គ្រងកូឡេស្តេរ៉ុល និងធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង ខួរក្បាល ថ្លើម និងសុខភាពភ្នែក។ គ្រាប់ទាំងនេះក៏ជួយព្យាបាលដំបៅ ឈឺសន្លាក់ និងធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ។

ផ្នែក​ដែល​រង​ឥទ្ធិពលផលប៉ះពាល់
ទោះបីជាមានគុណប្រយោជន៍ច្រើនយ៉ាងណាក៏ដោយក៏មានផលប៉ះពាល់ខ្លះនៃការបរិភោគគ្រាប់ទាំងនេះលើសកម្រិតមានដូចជា ចង្អោរ ក្អួត ភាពមិនស្រួលនៃក្រពះពោះវៀន។ លើសពីនេះទៀតប្រសិនបើអ្នកមានផ្ទៃពោះ ឬបំបៅដោះកូនត្រូវប្រាកដថាអ្នកបានពិភ្សាជាមួយគ្រូពេទ្យមុនពេលបន្ថែមថ្នាំបំប៉នថ្មីណាមួយទៅក្នុងរបបអាហាររបស់អ្នក។ 

ប្រភព៖ Organic Facts: by John Staughton (BASc, BFA) last updated - July 03, 2020