អត្ថប្រយោជន៍ និងគ្រោះថ្នាក់របស់ដំឡូងមី

ដំឡូងមីគឺជាបន្លែមើមដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ វាផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗ និងម្សៅធន់ដែលអាចមានគុណប្រយោជន៍ដល់សុខភាព។ ម៉្យាងទៀតដំឡូងមីអាចមានផលប៉ះពាល់ដ៏គ្រោះថ្នាក់ជាពិសេសប្រសិនបើវាត្រូវបានបរិភោគឆៅ និងក្នុងបរិមាណច្រើន។ អត្ថបទនេះនឹងស្វែងរកលក្ខណៈពិសេសនៃដំឡូងមីដើម្បីកំណត់ថា តើវាជាអាហារដែលមានសុខភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកក្នុងការបញ្ចូលក្នុងរបបអាហាររបស់អ្នកដែរឬទេ? ផ្នែកដែលត្រូវបានគេប្រើប្រាស់ជាទូទៅបំផុតនៃដំឡូងមី គឺជាឬស (មើម) ដែលមានលក្ខណៈអាចបត់បែនបាន។ វាអាចត្រូវបានគេបរិភោគទាំងមូល កិនទៅជាម្សៅដើម្បីធ្វើនំប៉័ង និងនំស្រួយ។ លើសពីនេះទៀតមើមដំឡូងត្រូវបានគេស្គាល់ថាជាវត្ថុធាតុដើមដែលត្រូវបានប្រើដើម្បីផលិតម្សៅដំឡូងមី។ អ្នកដែលមានអាឡែហ្ស៊ីច្រើនជាមួយអាហារ តែទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ដំឡូងមីក្នុងការចម្អិនអាហារ និងដុតនំព្រោះវាគ្មានជាតិស្អិត និងគ្មានគ្រាប់។ កំណត់សំគាល់សំខាន់មួយគឺថាមើមដំឡូងមីត្រូវចំអិនមុនពេលបរិភោគ។ ដំឡូងមីឆៅអាចមានជាតិពុលដែលនឹងត្រូវពិភាក្សានៅចំណុចបន្ទាប់ទៀត។

សារធាតុចិញ្ចឹមសំខាន់ៗ
ដំឡូងមី ១០០ ក្រាម មានផ្ទុក ១១២ កាឡូរី ៩៨ ភាគរយនៃសាច់ទាំងនេះ គឺមកពីកាបូអ៊ីដ្រាត និងនៅសល់បានមកពីបរិមាណប្រូតេអ៊ីន និងខ្លាញ់តិចតួច។ វាផ្តល់នូវជាតិសរសៃក៏ដូចជាវីតាមីន និងសារធាតុរ៉ែមួយចំនួនផងដែរ។ សារធាតុចិញ្ចឹមខាងក្រោមត្រូវបានរកឃើញក្នុងដំឡូងមីឆ្អិន ១០០ ក្រាម ៖ កាឡូរី១១២ កាបូអ៊ីដ្រាត២៧ក្រាម ជាតិសរសៃ១ក្រា Thiamine ២០% នៃតម្រូវការប្រចាំថ្ងៃ ផូស្វ័រ៥%នៃតម្រូវការប្រចាំថ្ងៃ កាល់ស្យូម២%នៃតម្រូវការប្រចាំថ្ងៃ Riboflavin ២% នៃតម្រូវការប្រចាំថ្ងៃ ហើយមើមដំឡូងមីស្ងោរក៏មានបរិមាណជាតិដែក វីតាមីន C និង Niacin តិចតួចដែរ។

ការកែច្នៃដំឡូងមីកាត់បន្ថយតម្លៃអាហារូបត្ថម្ភរបស់វា
ការកែច្នៃដំឡូងមីដោយការបកសំបក ច្របាច់ និងចម្អិនវាជួយកាត់បន្ថយតម្លៃអាហារូបត្ថម្ភយ៉ាងច្រើន។ នេះដោយសារតែវីតាមីន និងជាតិរ៉ែជាច្រើនត្រូវបានបំផ្លាញដោយការកែច្នៃក៏ ដូចជាជាតិសរសៃ និងម្សៅដែលធន់យ៉ាងច្រើន។ ការស្ងោរមើមដំឡូងគឺជាវិធីចម្អិនមួយដែលត្រូវបានបង្ហាញថាអាចរក្សាបាននូវសារធាតុចិញ្ចឹមបានច្រើនលើកលែងតែវីតាមីនសេដែលងាយរងកម្តៅហើយរលាយចូលក្នុងទឹក។

មានផ្ទុកនូវកាឡូរីខ្ពស់
ដំឡូងមីមានផ្ទុក ១១២ កាឡូរី ក្នុងបរិមាណ១០០ ក្រាម ដែលវាខ្ពស់ណាស់បើប្រៀបធៀបទៅនឹងបន្លែមើមដទៃទៀត។ ឧទាហរណ៍ការទទួលទានដំឡូងជ្វាដូចគ្នាផ្តល់ ៧៦ កាឡូរី ហើយបរិមាណនៅក្នុងឆៃថាវស្ករផ្តល់ត្រឹមតែ ៤៤ កាឡូរី។ នេះជាអ្វីដែលធ្វើឱ្យដំឡូងមីជាដំណាំដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ព្រោះវាជាប្រភពកាឡូរីយ៉ាងសំខាន់។ ទោះជាយ៉ាងណាក៏ដោយចំនួនកាឡូរីខ្ពស់របស់វាអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អសម្រាប់ប្រជាជនទូទៅ។ ការទទួលទានអាហារដែលមានកាឡូរីខ្ពស់ជាប្រចាំមានជាប់ទាក់ទងនឹងការឡើងទម្ងន់ និងលើសទម្ងន់ ដូច្នេះសូមទទួលទានដំឡូងមីក្នុងបរិមាណសមល្មម និងសមហេតុផល។ បរិមាណដែលគួរទទួលទានគឺ ៧៣ ទៅ ១១៣ ក្រាម។

មានផ្ទុកជាតិម្សៅខ្ពស់
ដំឡូងមីសំបូរទៅដោយម្សៅដែលធន់ទ្រាំខ្ពស់ជាប្រភេទម្សៅដែលមានលក្ខណៈសម្បត្តិស្រដៀងនឹងជាតិសរសៃរលាយ។ ការទទួលទានចំណីអាហារដែលមានជាតិម្សៅដែលធន់ទ្រាំខ្ពស់អាចមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពទូទៅ។  ដំបូងគឺម្សៅដែលធន់ទ្រាំ នឹងចិញ្ចឹមបាក់តេរីដែលមានប្រយោជន៍នៅក្នុងពោះវៀនរបស់អ្នកដែលអាចជួយកាត់បន្ថយការរលាក និងលើកកម្ពស់សុខភាពរំលាយអាហារ។ ម្សៅដែលធន់ទ្រាំ នឹងត្រូវបានគេសិក្សាផងដែរសម្រាប់សមត្ថភាពរបស់វាក្នុងការចូលរួមចំណែកដល់សុខភាពមេតាប៉ូលីសបានល្អ និងកាត់បន្ថយហានិភ័យនៃការធាត់ និងជំងឺទឹកនោមផ្អែមប្រភេទទី ២។

មានផ្ទុកនូវអង់ទីករសារធាតុចិញ្ចឹម
អង់ទីករសារធាតុចិញ្ចឹមគឺជាសមាសធាតុរុក្ខជាតិដែលអាចរំខានដល់ការរំលាយអាហារ និងរារាំងការស្រូបយកវីតាមីន និងសារធាតុរ៉ែនៅក្នុងខ្លួន។ ទាំងនេះមិនមែនជាការព្រួយបារម្ភសម្រាប់មនុស្សដែលមានសុខភាពល្អនោះទេ ប៉ុន្តែផលប៉ះពាល់របស់វាគឺសំខាន់ណាស់ដែលយើងត្រូវចងចាំ។ ពួកវាទំនងជាប៉ះពាល់ដល់ប្រជាជនដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ។ ទាំងនេះគឺជាអង់ទិករសារធាតុចិញ្ចឹមសំខាន់បំផុតដែលមាននៅក្នុងដំឡូងមី៖
១) Saponins សារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចមានគុណវិបត្តិដូចជាការកាត់បន្ថយការស្រូបយកវីតាមីន និងសារធាតុរ៉ែមួយចំនួន។
២) Phytate អង់ទីករនេះអាចរំខានដល់ការស្រូបយកជាតិម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក និងស័ង្កសី។
៣) Tannins ត្រូវបានគេស្គាល់ចំពោះការកាត់បន្ថយសមត្ថភាពរំលាយប្រូតេអ៊ីន និងរារាំងការស្រូបយកជាតិដែក ស័ង្កសីទង់ដែង និងជាតិ Thiamine

អាចមានឥទ្ធិពលគ្រោះថ្នាក់ក្នុងកាលៈទេសៈខ្លះ
ដំឡូងមីអាចមានគ្រោះថ្នាក់ប្រសិនបើទទួលទានឆៅក្នុងបរិមាណច្រើន ឬពេលដែលវាត្រូវបានចំអិនមិនត្រឹមត្រូវ។ នេះដោយសារតែដំឡូងមីឆៅមានផ្ទុកនូវសារធាតុគីមីដែលគេហៅថា Cyanogenic Glycosides ដែលអាចបញ្ចេញសារធាតុ Cyanide នៅក្នុងខ្លួនពេលដែលទទួលទានវា។ នៅពេលញ៉ាំវាញឹកញាប់ វានឹងបង្កើនហានិភ័យនៃការពុល Cyanide ដែលអាចធ្វើឱ្យចុះខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត និងសរសៃប្រសាទ។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការខ្វិន និងការខូចខាតសរីរាង្គហើយអាចបណ្តាលឱ្យស្លាប់។

វិធីធ្វើឱ្យដំឡូងមីមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់
ដំឡូងមីជាទូទៅមានសុវត្ថិភាពនៅពេលដែលវាត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងបរិភោគម្តងម្កាលក្នុងបរិមាណមធ្យម។ នេះគឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើឱ្យដំឡូងមីមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់៖

១) បកសំបកវា៖ សម្បកមើមដំឡូងមីមានសមាសធាតុផ្សំភាគច្រើនដែលផលិត Cyanide
២) ត្រាំវា៖ ត្រាំដំឡូងមីដោយដាក់វាក្នុងទឹករយៈពេល ៤៨ ទៅ ៦០ ម៉ោងមុនពេលចម្អិន និងបរិភោគអាចកាត់បន្ថយបរិមាណសារធាតុគីមីដែលបង្កគ្រោះថ្នាក់។
៣) ចម្អិនវា៖ ដោយសារសារធាតុគីមីដែលបង្កគ្រោះថ្នាក់ត្រូវបានរកឃើញនៅក្នុងដំឡូងមីឆៅវាចាំបាច់ណាស់ក្នុងការចំអិនវាយ៉ាងហ្មត់ចត់ ដោយការស្ងោរ អាំង ឬដុត។
៤) បរិភោគវាជាមួយសាច់៖ ការបរិភោគសាច់រួមជាមួយដំឡូងមីអាចមានអត្ថប្រយោជន៍ព្រោះប្រូតេអ៊ីនជួយកម្ចាត់ការបំពុលដោយ Cyanide
៥) រក្សារបបអាហារមានតុល្យភាព៖ អ្នកអាចការពារផលប៉ះពាល់មិនល្អពីដំឡូងមីដោយរួមបញ្ចូលអាហារជាច្រើនប្រភេទនៅក្នុងរបបអាហាររបស់អ្នក និងមិនពឹងផ្អែកលើវាជាប្រភពអាហារូបត្ថម្ភតែមួយគត់របស់អ្នក។

ប្រភព៖ HealthLine: Written by Brianna Elliott, RD on March 24, 2017