អាហារូបត្ថម្ភ និងអត្ថប្រយោជន៍សុខភាពរបស់ផ្លែរ៉េសប៊ឺរី

ដោយសំបូរទៅដោយវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ ផ្លែរ៉េសប៊ឺរីគឺជាផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាមានកំហាប់អាស៊ីត Ellagic ខ្ពស់ដែលជាសមាសធាតុ Phenolic ដែលត្រូវបានគេស្គាល់ដោយសារលក្ខណៈប្រឆាំងអុកស៊ីតកម្មរបស់វា។ ប្រេងពីផ្លែរ៉េសប៊ឺរីមានតួនាទីការពារកម្តៅថ្ងៃ។ លើសពីនេះទៀតវាជួយការពារជំងឺធាត់ និងខ្លាញ់ក្នុងថ្លើមព្រមទាំងមានលក្ខណៈប្រឆាំងនឹងភាពចាស់ផងដែរ។ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំរបស់អ្នកផ្លែរ៉េសប៊ឺរីទាំងនេះថែរក្សាសុខភាពទូទៅរបស់អ្នក។ ផ្លែរ៉េសប៊ឺរី អាចត្រូវបានរួមបញ្ចូលនៅក្នុងរបបអាហាររបស់អ្នក ដោយការបរិភោគវាឆៅ ឬបន្ថែមវាទៅក្នុងភេសជ្ជៈរបស់អ្នក។

អាហារូបត្ថម្ថ 
យោងតាមក្រសួងកសិកម្មអាមេរិកបានឱ្យដឹងថាផ្លែរ៉េសប៊ឺរីគឺជាប្រភពដ៏ប្រសើរនៃវីតាមីនC ម៉ង់ហ្គាណែស និងជាតិសរសៃចំណីអាហារ។ វាក៏សំបូរទៅដោយវីតាមីន B អាស៊ីតហ្វូលិក ទង់ដែង និងដែក ហើយក៏មានកំហាប់អង់ទីអុកស៊ីដង់ខ្ពស់បំផុតក្នុងចំណោមផ្លែឈើទាំងអស់។ នេះដោយសារតែកំហាប់ខ្ពស់របស់វានៃអាស៊ីត Ellagic, Anthocyanins, អាស៊ីត Gallic, Quercetin, Cyanidin, Catechins, Pelargonidin, Kaempferol និងអាស៊ីត Salicylic ។ ផ្លែរ៉េសប៊ឺរីក៏មានសមាមាត្រខ្ពស់នៃជាតិសរសៃចំណីអាហារដែលត្រូវបានរាប់ក្នុងចំណោមអាហាររុក្ខជាតិដែលមានជាតិសរសៃខ្ពស់បំផុត។ ជាតិសរសៃមានប្រហែល ២០% នៃទំងន់សរុបរបស់ផ្លែរ៉េសប៊ឺរីនេះ។

កាបូអ៊ីដ្រាតនៅក្នុងផ្លែ រ៉េសប៊ឺរី 
ផ្លែរ៉េសប៊ឺរីមួយពែងមានផ្ទុកកាបូអ៊ីដ្រាតតិចជាង ១៥ ក្រាម ដែលនេះវាទាបជាងផ្លែឈើដទៃទៀតដូចជាផ្លែប៉ោម តែវាមានជាតិសរសៃខ្ពស់ ៨ ក្រាម និងមាតិកាស្ករទាប ៥,៤ ក្រាម ។ ទាំងនេះធ្វើឱ្យផ្លែរ៉េសប៊ឺរីមិនត្រឹមតែមានជាតិស្ករទាប ប៉ុណ្ណោះទេប៉ុន្តែក៏ជាជម្រើសល្អផងដែរនៅពេលនិយាយអំពីកាបូអ៊ីដ្រាតដែលមានសុខភាពល្អ។

អត្ថប្រយោជន៍សុខភាពរបស់ផ្លែ រ៉េសប៊ឺរី
១) សំបូរទៅដោយអង់ទីអុកស៊ីដង់៖ ផ្លែរ៉េសប៊ឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលគេស្គាល់ថាជា Anthocyanins ។ ការស្រាវជ្រាវបានបង្ហាញថា Anthocyanins អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺមេតាប៉ូលីស និងការឆ្លងមេរោគអតិសុខុមប្រាណ។

២) ជំនួយដល់ការសម្រកទម្ងន់៖ ផ្លែរ៉េសប៊ឺរីមានជាតិសរសៃចំណីអាហារ ម៉ង់ហ្គាណែសខ្ពស់ រីឯកាបូអ៊ីដ្រាតស្ករ និងខ្លាញ់ទាប។​ ជាតិសរសៃពន្យាពេលបញ្ចេញចោលរបស់ក្រពះធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយវាជួយរក្សាក៏ចលនាពោះវៀនឱ្យមានភាពទៀងទាត់ដែរ។ វាមានផ្ទុកម៉ង់ហ្គាណែសក្នុងបរិមាណដែលជួយរក្សាអត្រារំលាយអាហារឱ្យខ្ពស់  ទាំងនេះជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់។

៣) កាត់បន្ថយស្នាមជ្រួញ៖ ការសិក្សាជាច្រើនបានបង្ហាញពីគុណប្រយោជន៍របស់ផ្លែររ៉េសប៊ឺរីក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងស្បែក។ ការសិក្សាឆ្នាំ ២០១៩ ដែលត្រូវបានចុះផ្សាយនៅក្នុងអត្ថបទថ្នាំអុកស៊ីតកម្ម និងភាពយូរអង្វែងនៃកោសិកាបានរកឃើញថាផ្លែរ៉េសប៊ឺរីចម្រាញ់ជួយកាត់បន្ថយការខូចខាតស្បែកដែលបណ្តាលមកពីការប៉ះពាល់នឹងកាំរស្មីយូវី។ ការសិក្សានៅលើសត្វឆ្នាំ ២០២០ បានបង្ហាញថាផ្លែ រ៉េសប៊ឺរី អាចជួយកាត់បន្ថយការរមាស់ និងរលាកដែលទាក់ទងនឹងអាឡែហ្ស៊ី។

៤) ការពារការមើលមិនឃើញ ឬព្រិលនៃភ្នែក៖ Anthocyanins និងវីតាមីនC ដែលត្រូវបានរកឃើញនៅក្នុងផ្លែ រ៉េសប៊ឺរី ក៏ធ្វើអោយវាល្អសម្រាប់ភ្នែករបស់អ្នកដែរ។ ការសិក្សាមួយបានរកឃើញថាសមាសធាតុ Phenolic ដូចជា Anthocyanins នៅក្នុងផ្លែ រ៉េសប៊ឺរី អាចជួយធ្វើឱ្យប្រសើរឡើងនូវចក្ខុវិស័យពេលយប់ និងជួយការពារការចុះខ្សោយនៃភ្នែក។ វីតាមីនC ក៏ត្រូវបានរាប់ក្នុងចំនោមសារធាតុចិញ្ចឹមសំខាន់ៗដែលត្រូវការដើម្បីការពារជំងឺភ្នែក និងការចុះខ្សោយនៃភ្នែក។

៥) ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្លែ រ៉េសប៊ឺរី អាចធ្វើការអស្ចារ្យសម្រាប់ប្រព័ន្ធភាពស៊ាំរបស់យើង។ ការសិក្សាឆ្នាំ ២០១៦ បញ្ជាក់ថាផ្លែនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មមានប្រសិទ្ធភាពក៏ដូចជាសារជាតិបំប៉នផងដែរ។ ធាតុទាំងនេះមានភាពប៉ិនប្រសប់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក និងជួយឱ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។

៦) តម្លៃអាហារូបត្ថម្ភខ្ពស់៖ យោងតាមក្រសួងកសិកម្មអាមេរិកបានឱ្យដឹងថាផ្លែនេះគឺជាប្រភពដ៏ប្រសើរនៃម៉ង់ហ្គាណែស និងវីតាមីនCដែលជាសារធាតុចិញ្ចឹមប្រឆាំងអុកស៊ីតកម្មសំខាន់ពីរដែលការពារជាលិកានៃរាងកាយពីការខូចខាតទាក់ទងនឹងអុកស៊ីសែន។ មាតិកាសារធាតុចិញ្ចឹមខ្ពស់របស់ផ្លែ រ៉េសប៊ឺរី ធ្វើឱ្យពួកគេក្លាយជាជម្រើសអាហារឆ្លាតវៃ។ ជាមួយនឹងសារធាតុចិញ្ចឹមខ្ពស់ និងឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមទាប ផ្លែ រ៉េសប៊ឺរី ស្ថិតក្នុងចំណោមផ្លែឈើដែលមានសុខភាពល្អបំផុតដែលអ្នកអាចញ៉ាំបាន។ 

ប្រភព៖ Organic Facts: by Meenakshi Nagdeve last updated - October 08, 2020 Medically reviewed by Sarah Pledger (M.S., R.D.)