គុណប្រយោជន៍សុខភាពល្អបំផុតទាំង ១២ របស់ផ្ទី

១) សំបូរទៅដោយប្រូតេអ៊ីន៖ នេះពិតជាចំណុចមួយធំបំផុតនៃផ្ទីដែលធ្វើឱ្យវាក្លាយជាប្រភពអាហារដ៏មានតម្លៃសម្រាប់មនុស្សជាតិ។ កំហាប់ប្រូតេអ៊ីនខ្ពស់មានន័យថារាងកាយអាចបំបែកប្រូតេអ៊ីនរុក្ខជាតិទាំងនោះទៅជាអាស៊ីដអាមីណេដែលអាចប្រើបាន។ ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការលូតលាស់ និងការបង្កើតកោសិកា និងជាលិកាថ្មី ក៏ដូចជាសម្រាប់តម្រូវការថាមពលឱ្យកាន់តែលឿន និងមុខងាររំលាយអាហារ។ ផ្ទីផ្ទុកកំហាប់ប្រូតេអ៊ីនខ្ពស់ជាងគ្រាប់ធញ្ញជាតិស្ទើរតែទាំងអស់ដែលមាននៅលើទីផ្សារ។ លើសពីនេះទៅទៀតសូម្បីតែស្លឹករបស់ផ្ទីក៏មានផ្ទុកប្រូតេអ៊ីនមានប្រយោជន៍ដែរ។

២) ភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម៖ មនុស្សភាគច្រើនយកចិត្តទុកដាក់ចំពោះផ្ទីដោយសារជាតិប្រូតេអ៊ីនខ្ពស់ ធ្វើឱ្យវាក្លាយជាប្រភពជីវជាតិដ៏សំខាន់សម្រាប់មនុស្ស។ មានការស្រាវជ្រាវថ្មីមួយបានបង្ហាញថាវាមានផ្ទុកនូវសារធាតុ Peptide ជាក់លាក់មួយ ដែលវាក៏ត្រូវបានគេរកឃើញនៅក្នុងសណ្តែកសៀងដែរ ព្រោះវាអាចកាត់បន្ថយការរលាកនៅក្នុងខ្លួន និងថែមទាំងការពារសកម្មភាពរបស់រ៉ាឌីកាល់សេរីដែលអាចបណ្តាលឱ្យកោសិកាដែលមានសុខភាពល្អប្រែទៅជាកោសិកាមហារីក។ ម៉ូលេគុលប្រឆាំងនឹងការរលាកនេះក៏អាចជួយបន្ធូរបន្ថយលក្ខខណ្ឌដូចជាជំងឺរលាកសន្លាក់ឆ្អឹង និងបញ្ហាដែលទាក់ទងនឹងការរលាកផ្សេងៗទៀត។

៣)​ ធ្វើអោយប្រសើរឡើងនូវគុណភាពឆ្អឹង៖ ស្លឹកផ្ទីមានផ្ទុកសារធាតុរ៉ែច្រើនប្រភេទរួមទាំងកំហាប់កាល់ស្យូមខ្ពស់។ មានបន្លែស្លឹកតិចតួចណាស់ដែលផ្ទុកកម្រិតកាល់ស្យូមខ្ពស់ ដែលធ្វើឱ្យវាក្លាយជាអាហារដែលអាចជួយបានល្អក្នុងការបង្កើនកម្លាំងឆ្អឹង និងការពារជំងឺពុកឆ្អឹង។ កាល់ស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់មួយសម្រាប់ការពារ ការធ្វើឱ្យប្រសើរឡើងនូវឆ្អឹង ធ្វើឱ្យសកម្មរបស់អ្នកល្អនៅពេលមានអាយុកាន់តែចាស់។

៤) ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ៖ ចំពោះការបរិភោគផ្ទីមានអត្ថប្រយោជន៍ជាច្រើនដល់ក្រពះពោះវៀន ដោយសារជាតិសរសៃខ្ពស់របស់វាដែលធ្វើឱ្យការរំលាយអាហារបានរលូន និងជួយសម្រួលដល់ការស្រូបយកសារធាតុរ៉ែឱ្យមានប្រសិទ្ធភាព។

៥) មិនមានជាតិ Glutenផ្ទីក៏ជារុក្ខជាតិគ្មានជាតិស្អិតផងដែរ ដែលមានន័យថាសម្រាប់មនុស្សរាប់លាននាក់ដែលទទួលរងពីជំងឺ Celiac ឬភាពមិនធន់នឹង Gluten វាក៏នៅតែអាចប្រើបានដូចជាប្រភពគ្រាប់ធញ្ញជាតិដែរ។

៦) បន្ថយកម្រិតកូឡេស្តេរ៉ុល៖ អាហារបំប៉នជាតិសរសៃដែលបានរៀបរាប់ខាងលើក៏ជួយធ្វើឱ្យមានតុល្យភាពកូលេស្តេរ៉ុលក្នុងរាងកាយដោយបំបាត់កូលេស្តេរ៉ុលអាក្រក់ចេញពីប្រព័ន្ធសរសៃឈាមបេះដូង។ លើសពីនេះទៅទៀតផ្ទីមានបរិមាណដ៏ច្រើននៃវីតាមីន K ដែលជាថ្នាំជំនួយដ៏ល្បីសម្រាប់សុខភាពបេះដូង។

៧) ការពារជំងឺក្រិនសរសៃឈាម៖ ជាតិប៉ូតាស្យូមនៅក្នុងផ្ទីអាចជួយបញ្ចុះសម្ពាធឈាមតាមរយៈការច្របាច់សរសៃឈាម និងកាត់បន្ថយភាពតានតឹងនៅលើប្រព័ន្ធសរសៃឈាមបេះដូង ដោយហេតុនេះអាចកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺក្រិនសរសៃឈាម។ មាតិកាខ្ពស់នៃសារធាតុ Phytosterols ដែលមាននៅក្នុងវាក៏រួមចំណែកដល់ការកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ផងដែរ។

៨) លុបបំបាត់ជំងឺហើមសរសៃឈាម៖ ផ្ទីមានផ្ទុកសារជាតិ Flavonoids ជាច្រើនរួមមាន Rutin ដែលត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ក្នុងការលុបបំបាត់ជំងឺហើមសរសៃឈាមដោយពង្រឹងជញ្ជាំងសរសៃឈាមតូចៗ ។ ទាំងនេះក៏ត្រូវបានជួយដោយការប្រមូលផ្តុំវីតាមីន C ខ្ពស់ដែលជាសមាសធាតុសំខាន់ក្នុងការផលិតកូឡាជែនដែលជួយជួសជុល និងពង្រឹងជញ្ជាំងសរសៃឈាមផងដែរ។

៩) ធ្វើអោយប្រសើរឡើងនូវចក្ខុវិស័យ៖ កំរិតសំខាន់នៃការ៉ូណូទីន និងវីតាមីនA ដែលត្រូវបានរកឃើញនៅក្នុងស្លឹកផ្ទី គឺជាការជំរុញដ៏សំខាន់សម្រាប់សុខភាពភ្នែកព្រោះថាសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះអាចការពារការចុះខ្សោយនៃភ្នែក និងកាត់បន្ថយការវិវត្តនៃជំងឺភ្នែកឡើងបាយ។ តាមរយៈការបន្ថយស្ត្រេសអុកស៊ីតកម្មនៅក្នុងប្រព័ន្ធកែវភ្នែកវាអាចជួយឱ្យចក្ខុវិស័យរបស់អ្នកមានសុខភាពល្អ និងរឹងមាំសម្រាប់ពេលក្រោយ។

១០) កាត់បន្ថយពិការភាពពីកំណើត៖ Folate ត្រូវបានគេមើលរំលងជាញឹកញាប់ទាក់ទងនឹងសារធាតុរ៉ែចាំបាច់ ប៉ុន្តែវាមានសារៈសំខាន់ជាពិសេសសម្រាប់ម្តាយដែលមានផ្ទៃពោះ។ កង្វះ Folate អាចបណ្តាលឱ្យមានពិការភាពបំពង់សរសៃប្រសាទចំពោះទារកទើបនឹងកើត។ ដូច្នេះបន្ថែមធញ្ញជាតិ ឬស្លឹកផ្ទីខ្លះទៅក្នុងរបបអាហាររបស់អ្នក។

១១) ស្រក​ទម្ងន់៖ ការបញ្ចូលប្រូតេអ៊ីនដែលមាននៅក្នុងផ្ទីទៅក្នុងរបបអាហារនឹងបញ្ចេញនូវអរម៉ូនដែលជួយទប់ស្កាត់ការឃ្លានអាហារអាចជួយឱ្យអ្នករក្សាបាននូវគោលដៅនៃការសម្រកទម្ងន់។ ​

១២) ថែទាំ​សក់៖ ប្រសិនបើអ្នកចង់ការពារភាពស្រស់ស្អាត និងរូបរាងសក់របស់អ្នក សូមបរិភោគផ្ទីព្រោះវាផ្ទុកអាស៊ីតអាមីណេដ៏កម្រមួយដែលហៅថា Lysine ដែលរាងកាយមិនអាចផលិតដោយធម្មជាតិ។ វាជួយបង្កើនប្រសិទ្ធភាពស្រូបយកជាតិកាល់ស្យូមរបស់អ្នក និងជួយសក់របស់អ្នកដោយពង្រឹងឫស និងការពារការទំពែក។ អ្នកក៏អាចយកទឹកចេញពីស្លឹកផ្ទីហើយយកទៅលាបលើសក់របស់អ្នកបន្ទាប់ពីកក់សក់ដើម្បីពង្រឹងសក់របស់អ្នក និងការពារការជ្រុះសក់។ 

ប្រភព៖ Organic Facts: by John Staughton (BASc, BFA) last updated - July 01, 2020