គុណប្រយោជន៍ ១៧ យ៉ាងនៃផ្លែស្ពឺ

គុណប្រយោជន៍ចំពោះសុខភាពរបស់ផ្លែស្ពឺ រួមមានការបង្កើនប្រព័ន្ធភាពស៊ាំ រំញោចការបំបៅកូន ការបន្សាបជាតិពុលរាងកាយ បំបាត់បញ្ហាផ្លូវដង្ហើម ការពារស្បែក ជំនួយដល់ការសម្រកទម្ងន់ បង្កើនល្បឿនមេតាបូលីស ការពារជំងឺមហារីក បង្កើនការរំលាយអាហារ និងបង្កើតឆ្អឹងរឹងមាំ។ វាគឺជាថ្នាំប្រឆាំងនឹងការរលាកដ៏ល្អ និងជួយដល់សុខភាពសក់ និងស្បែក។

អាហាររូបត្ថម្ភនៃផ្លែស្ពឺបើយោងតាម USDA បានបង្ហាញថាផ្លែស្ពឺមានបរិមាណកាឡូរីទាបបំផុត ប៉ុន្តែវាសំបូរទៅដោយជាតិសរសៃចំណីអាហារ វីតាមីន C វីតាមីន A និងវីតាមីន B ក៏ដូចជាផូស្វ័រ ស័ង្កសី កាល់ស្យូម ម៉ាញេស្យូម សូដ្យូម ដែក និងប៉ូតាស្យូម ។ លើសពីនេះទៅទៀតផ្លែស្ពឺមានកំហាប់សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាសមាសធាតុប៉ូលីហ្វេណុល ដូចជា Quercetin, Epicatechin និងអាស៊ីត Gallic

គុណប្រយោជន៍ចំពោះសុខភាពរបស់ផ្លែស្ពឺ
១) សក្តានុពលប្រឆាំងនឹងមហារីក៖ ការស្រាវជ្រាវអំពីផ្លែស្ពឺដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Advances in Pharmacological Science បានបង្ហាញថាវាអាចត្រូវបានអភិវឌ្ឍទៅជាថ្នាំបំប៉នធម្មជាតិដ៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីក។ ការសិក្សាមួយទៀតដែលបង្ហាញពីសមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់ផ្លែស្ពឺបានបញ្ជាក់ថាសម្បកផ្លែឈើនេះគឺជាប្រភពនៃសារជាតិប្រឆាំងអុកស៊ីតកម្មច្រើនជាងសាច់ផ្លៃ។ គួរបញ្ជាក់ផងដែរថាផ្លែស្ពឺទុំគឺជាឃ្លាំងផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែខ្ចី។ លើសពីនេះទៅទៀតជាតិសរសៃនៅក្នុងផ្លែស្ពឺនឹងសម្អាតពោះវៀនធំ និងកាត់បន្ថយកម្រិតជាតិពុល ជួយបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

២) ប្រឆាំងនឹងការរលាក៖ បរិមាណខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិ Flavonoids ដែលមាននៅក្នុងផ្លែឈើនេះធ្វើឱ្យវាជួយប្រឆាំងនឹងការរលាកចំពោះជំងឺស្បែកផ្សេងៗគ្នារួមមានជំងឺស្បែករបក ក្រហម និងជំងឺរលាកស្បែក។ ប្រភពវីតាមីនC សម្បូរបែបក៏ជួយក្នុងការបញ្ចេញជាតិពុល និងក្នុងការសំយោគកូឡាជែនផងដែរ។

៣) សុខភាពបេះដូង៖ បរិមាណសូដ្យូម និងប៉ូតាស្យូមដែលមានច្រើននៅក្នុងផ្លែស្ពឺដើរតួជាអេឡិចត្រូលីតនៅក្នុងខ្លួនដែលជួយក្នុងការរក្សាសម្ពាធឈាម។ នេះក៏ធានាឱ្យចង្វាក់បេះដូងលោតទៀងទាត់ និងលំហូរឈាមមានសុខភាពល្អ។

៤) រំញោចការបំបៅដោះ៖ វាត្រូវបានគេប្រើជាប្រពៃណីដើម្បីបង្កើនការបំបៅកូនដោយម្តាយដែលមានបញ្ហាក្នុងការផលិតទឹកដោះឱ្យបានគ្រប់គ្រាន់សម្រាប់ទារកទើបនឹងកើត។ ហើយក្នុងកំរិតធំវាក៏អាចដើរតួជា Emmenagogue ផងដែរ ដែលជាសារធាតុរំញោច ឬបង្កើនលំហូរឈាមរដូវ។

៥) ជំរុញការសម្រកទម្ងន់៖ ជាមួយនឹងបរិមាណកាឡូរីតិចតួចក្នុងមួយផ្លែ ផ្លែឈើតំបន់ត្រូពិកនេះនឹងមិនប៉ះពាល់ដល់គោលដៅកាឡូរីរបស់អ្នកទេប្រសិនបើអ្នកកំពុងព្យាយាមបញ្ចុះទម្ងន់។ លើសពីនេះទៅទៀតវាសំបូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលអាចជួយពន្លឿនការរំលាយអាហារដែលអាចជួយគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការសម្រកទម្ងន់បន្ថែម។ ជាតិសរសៃក៏នឹងជួយអ្នកឱ្យមានអារម្មណ៍ឆ្អែតបានលឿន កាត់បន្ថយឱកាសនៃការញ៉ាំអាហារសម្រន់នៅចន្លោះអាហារចម្បង។

៦) ជំរុញភាពស៊ាំ៖​ ផ្លែស្ពឺមានទំហំមធ្យមតែមួយមានប្រមាណ ៥០ ភាគរយនៃតម្រូវការវីតាមីនC ប្រចាំថ្ងៃ ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ ការសិក្សាមួយដែលមានចំណងជើងថា“ សកម្មភាពប្រមាញ់រ៉ាឌីកាល់នៅក្នុងផ្លែឈើចម្រាញ់” ដោយ P Surinut បានរកឃើញថាស្ពឺមានសកម្មភាពប្រមាញ់រ៉ាឌីកាល់ដែលជួយបង្កើនភាពស៊ាំជាទូទៅ។ ជាមួយនឹងវីតាមីនC ជុំរុញក្នុងឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងដំណើរការក្នុងកម្រិតខ្ពស់ជាមួយនឹងចំនួនកោសិកាឈាមសល្អបំផុត។

៧) តុល្យភាពសម្ពាធឈាម៖​ ជាមួយនឹងបរិមាណកាល់ស្យូមក្នុងកម្រិតមធ្យមផ្លែស្ពឺអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង គាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដោយបន្ថយភាពតានតឹងលើសរសៃឈាម និងសរសៃវ៉ែន។

៨) ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ៖​ ជាតិសរសៃចំណីអាហារគឺជាធាតុសំខាន់ក្នុងការរំលាយអាហារព្រោះវាអាចជំរុញចលនាលាមកតាមរយៈបំពង់រំលាយអាហារ បំបាត់រោគសញ្ញានៃការទល់លាមក ហើមពោះ ចង្អោរ និងរាគ។ លើសពីនេះទៀតវាអាចជួយធ្វើឱ្យប្រសើរឡើងនូវការទទួលយកសារធាតុចិញ្ចឹម និងជីវឧស្ម័ននៃសារធាតុរ៉ែ និងវីតាមីនសំខាន់ៗដទៃទៀត។ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់ផ្លែស្ពឺផ្តល់នូវកម្រិតដ៏សំខាន់នៃជាតិសរសៃចំណី។

៩) បង្កើនដង់ស៊ីតេរ៉ែឆ្អឹង៖ មានសារធាតុរ៉ែផ្សេងៗគ្នានៅក្នុងផ្លែស្ពឺរួមមានជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី និងកាល់ស្យូមដែលសារធាតុទាំងអស់នេះអាចជួយលើកកម្ពស់សុខភាពឆ្អឹងបានល្អ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលយើងកាន់តែចាស់។

១០) គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានរកឃើញថាជាតិសរសៃដែលមិនអាចរំលាយបាននេះអាចការពារការបញ្ចេញជាតិគ្លុយកូសបន្ទាប់ពីបរិភោគ។ នេះជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីនក្នុងខ្លួន ធ្វើឱ្យវាក្លាយជាអាហារសម្រន់ដ៏ល្អសម្រាប់អ្នកដែលកំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែម។

១១) ធ្វើអោយប្រសើរឡើងនូវប្រតិកម្មមេតាបូលីស៖ ជាមួយនឹងកម្រិតខ្ពស់នៃសារធាតុ Pyridoxine, Folate និង Riboflavin ផ្លែឈើនេះអាចជួយធ្វើឱ្យប្រសើរឡើងនូវការធ្វើមេតាបូលីសរបស់អ្នកដោយធានាថាដំណើរការអង់ស៊ីមចាំបាច់ និងអរម៉ូនកើតឡើងនៅទូទាំងរាងកាយ។ វីតាមីនសំខាន់ទាំងនេះដើរតួជាអ្វីគ្រប់យ៉ាងចាប់ពីការទំនាក់ទំនងកោសិកាប្រសាទ និងមេតាបូលីសថាមពលរហូតដល់ចលនាឈាមរត់ និងការគ្រប់គ្រងអារម្មណ៍។

១២) កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល៖ ជាមួយនឹងបរិមាណជាតិខ្លាញ់ធម្មជាតិទាប និងកម្រិតខ្ពស់នៃជាតិសរសៃចំណីអាហារផ្លែឈើនេះល្អសម្រាប់ការគ្រប់គ្រង និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ជាតិសរសៃជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ និងបង្កើនកូលេស្តេរ៉ុលល្អ ដូច្នេះបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង និងក្រិនសរសៃឈាម។

១៣) បន្សាបជាតិពុលរាងកាយ៖ ដោយត្រូវបានគេស្គាល់ថាជាថ្នាំបញ្ចុះទឹកនោម ផ្លែឈើនេះអាចជួយជម្រុញដល់ការនោម ដែលអាចមានអត្ថប្រយោជន៍សម្រាប់អ្នកដែលកំពុងព្យាយាមបំបាត់ជាតិពុល។ ផ្លែឈើនេះនឹងជួយសំអាតទាំងថ្លើម និងតំរងនោម ទោះយ៉ាងណាមនុស្សដែលមានបញ្ហាតំរងនោមក្នុងដំណាក់កាលដំបូង គួរបរិភោគផ្លែឈើនេះដោយប្រយ័ត្នប្រយែង។ តាមរយៈការបង្កើនទឹកនោម ផ្លែស្ពឺអាចបន្ថយកម្រិតជាតិពុល អំបិល និងខ្លាញ់លើសនៅក្នុងខ្លួន។

១៤) ធ្វើអោយប្រសើរឡើងនូវសុខភាពផ្លូវដង្ហើម៖​​ ផ្លែស្ពឺត្រូវបានគេស្គាល់ថាជាភ្នាក់ងារប្រឆាំងនឹងការរលាក និងភ្នាក់ងារធ្វើឱ្យត្រជាក់ដែលអាចជំរុញទឹកមាត់ និងកាត់បន្ថយតាមរយៈទឹករំអិល ឬស្លេស្ម។ នេះធ្វើឱ្យវាក្លាយជាមធ្យោបាយដោះស្រាយដ៏ពេញនិយមសម្រាប់ការឆ្លងមេរោគផ្លូវដង្ហើម និងសុខភាពទូទៅ កាត់បន្ថយការឈឺបំពង់ក និងដោះស្រាយការឆ្លងជំងឺនៃប្រព័ន្ធដង្ហើម។

១៥) បន្ថយការឈឺចាប់នៃភ្នែក៖ ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងអតិសុខុមប្រាណនៃផ្លែស្ពឺវាក៏ត្រូវបានប្រើដោយមនុស្សដើម្បីទទួលបានការធូរស្បើយពីការឈឺភ្នែក។

១៦) ថែរក្សាស្បែក៖ ផ្លែស្ពឺផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Quercetin អាស៊ីត Gallic និងសារធាតុ Polyphenolic ផ្សេងទៀតដែលអាចប្រឆាំងនឹងផលប៉ះពាល់នៃស្ត្រេសអុកស៊ីតកម្ម និងបន្សាបរ៉ាឌីកាល់សេរីមុនពេលវាបំផ្លាញស្បែក។ នេះរួមបញ្ចូលទាំងការការពារ ឬកាត់បន្ថយការលេចចេញស្នាមជ្រីវជ្រួញ ខណៈពេលដែលវាក៏ជួយឱ្យស្បែកមានសំណើម និងគ្មានស្នាមជាំនៅពេលអ្នកមានអាយុច្រើន។ ញ៉ាំ ឬលាបវា វាមានអត្ថប្រយោជន៍ស្មើគ្នាទាំងពីរវិធី។

១៧) ថែទាំ​សក់៖ ប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ក្រុមវីតាមីនB និងវីតាមីនC ផ្លែស្ពឺមានសារធាតុចិញ្ចឹមទាំងអស់ដែលជួយជំរុញកំណើនសក់ឱ្យមានសុខភាពល្អ។

ផលប៉ះពាល់នៃផ្លែស្ពឺ
ជាអកុសលមានផលប៉ះពាល់មួយចំនួននៃផ្លែស្ពឺដែលគួរយកចិត្តទុកដាក់ រួមទាំងការពុលដ៍សាហាវនៅក្រោមលក្ខខណ្ឌមួយចំនួនក៏ដូចជាប្រតិកម្ម អាឡែហ្ស៊ី ក្រួសក្នុងតំរងនោម និងប្រតិកម្មថ្នាំ។
·      អាឡែហ្ស៊ី ៖ ខណៈពេលដែលអាឡែហ្ស៊ីទៅនឹងផ្លែស្ពឺមិនមានជារឿងដែលកើតឡើងញឹកញាប់ទេ វាមិនដែលបានលឺ ហើយអាចបណ្តាលឱ្យពិបាករំលាយអាហារដូចជារាគរូស ចង្អោរ ឬក្អួត។ នៅពេលទទួលទានផ្លែស្ពឺជាលើកដំបូងសាកល្បងគ្រាន់តែចំនួនតិចតួចប៉ុណ្ណោះដើម្បីដឹងថារាងកាយរបស់អ្នកមានប្រតិកម្មយ៉ាងដូចម្តេច។
·      ការពុល ៖ សមាសធាតុមួយចំនួននៅក្នុងផ្លែស្ពឺអាចបង្កគ្រោះថ្នាក់ និងអាចបណ្តាលឱ្យស្លាប់ផងដែរ ប្រសិនបើវាមិនត្រូវបានបំលែងចេញពីរាងកាយ។ ដូច្នេះប្រសិនបើអ្នកមានជំងឺតំរងនោម ហើយមិនអាចច្រោះយកសារធាតុពុលមួយចំនួនបានទេនោះផ្លែស្ពឺអាចបណ្តាលឱ្យឈឺក្បាល ច្របូកច្របល់ ចង់ក្អួត ប្រកាច់ និងរហូតដល់ស្លាប់ទៀតផង។ មនុស្សភាគច្រើនដែលមានបញ្ហាតំរងនោម និងអ្នកជំងឺដែលមានអាយុច្រើនត្រូវបានគេណែនាំអោយចៀសវាងផ្លែស្ពឺ។
·      គ្រួសក្នុងតំរងនោម ៖ ប្រហាក់ប្រហែលគ្នា ផ្លែឈើនេះមានកំហាប់អាស៊ីត oxalic ខ្ពស់ដែលវាមិនអីទេក្នុងបរិមាណល្មមនៅពេលតម្រងនោមរបស់អ្នកដំណើរការធម្មតា។ ទោះជាយ៉ាងណាក៏ដោយការទទួលទានផ្លែឈើនេះច្រើនអាចបង្កើនហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោម។
·      ប្រតិកម្មជាមួយថ្នាំ ៖ គ្រឿងផ្សំសកម្មនៅក្នុងផ្លែស្ពឺត្រូវបានគេដឹងថាមានអន្តរកម្មជាមួយថ្នាំជាច្រើនពោលគឺធ្វើអោយវាមិនមានមុខងារនៅក្នុងខ្លួន។ សកម្មភាពរារាំងនេះអាចមានគ្រោះថ្នាក់ប្រសិនបើអ្នកមានវេជ្ជបញ្ជាច្រើនដូច្នេះអ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលញ៉ាំផ្លែស្ពឺប្រសិនបើរឿងនេះស្ថិតក្នុងសេណារីយ៉ូបែបនេះ។ 

ប្រភព៖ Organic Facts: by John Staughton (BASc, BFA) last updated - July 01, 2020