គុណប្រយោជន៍ទាំង ១០ របស់ពពាយជ្រុងសម្រាប់សម្រស់និងសុខភាព

អត្ថប្រយោជន៍សម្រស់នៃពពាយជ្រុង
យើងទាំងអស់គ្នាចង់មើលទៅក្មេង និងស្រស់ស្អាត។ ការទទួលទានពពាយជាប្រចាំអាចផ្តល់ទាំងសុខភាពល្អ និងអាចជួយជម្រុញសម្រស់ខាងក្រៅរបស់យើងផងដែរ។ នេះគឺជាអត្ថប្រយោជន៍សម្រស់មួយចំនួននៃពពាយជ្រុង។

១) ការពារភាពចាស់មុនអាយុ៖ ពពាយជ្រុងត្រូវបានផ្ទុកដោយវីតាមីនC និងវីតាមីនA។ វីតាមីនទាំងពីរនេះមានប្រសិទ្ធភាពដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ វីតាមីនទាំងនេះក៏ការពាររោគសញ្ញាចាស់មុនអាយុដែរដូចជាការលេចចេញស្នាមជ្រីវជ្រួញ និងស្នាមភ្លឺនៅលើស្បែក។

២) ថែរក្សាភាពរួសរបស់ស្បែក៖ កម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងពពាយជ្រុងធានាថាស្បែករក្សាភាពបត់បែនរបស់វា និងធ្វើឱ្យវាមើលទៅក្មេងជាងវ័យ។

អត្ថប្រយោជន៍សុខភាពនៃពពាយជ្រុង
រាងកាយដែលមានសុខភាពល្អគឺជារាងកាយស្អាត។ ពពាយជ្រុង គឺជាឃ្លាំងផ្ទុកអត្ថប្រយោជន៍សុខភាព។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពមួយចំនួននៃពពាយជ្រុង៖

១) មានកាឡូរីទាប៖ ផ្លែដែលទន់ និងនៅខ្ចីរបស់ពពាយជ្រុងមានកាឡូរីទាប។ ពពាយជ្រុង ១០០ ក្រាមមានប្រហែល ៤៩ កាឡូរី។ អ្នកដែលចង់ស្រកទំងន់ អាចរួមបញ្ចូលផ្លែដែលនៅខ្ចីក្នុងរបបអាហាររបស់ពួកគេ។

២) សំបូរទៅដោយវីតាមីនCដូចដែលបានរៀបរាប់ពីមុនពពាយជ្រុងត្រូវបានផ្ទុកដោយវីតាមីនC ដែលជួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រឆាំងនឹងការឆ្លងជាច្រើន។ វាក៏ជួយរក្សាភាពយឺតនៃសរសៃឈាម និងការពាររាងកាយពីជំងឺមហារីក។

៣) សារធាតុរ៉ែ និងវីតាមីន៖ ពពាយជ្រុងមានផ្ទុកបរិមាណរ៉ែសំខាន់ៗជាច្រើនដូចជាដែក ម៉ង់ហ្គាណែស ទង់ដែង កាល់ស្យូម ផូស្វ័រ និងម៉ាញ៉េស្យូម។ ពពាយជ្រុងក៏មានផ្ទុកនូវវីតាមីនA ជាច្រើនដែលជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលការពារការខូចខាតនៃ DNA និងវីតាមីនBដែលមាននាទីធ្វើអោយប្រសើរឡើងនូវភាពរឹងមាំនៃអារម្មណ៍ និងថាមពល។ វីតាមីនE ក៏ត្រូវបានគេរកឃើញនៅក្នុងខ្លាញ់មិនឆ្អែតដែលទទួលបានពីពពាយជ្រុងទាំងនេះដែរ។

៤) ប្រភពសម្បូរនៃ Folateពពាយជ្រុងក៏ជាប្រភពសំបូរជាតិ Folate ដែលជាសមាសធាតុចាំបាច់សម្រាប់សំយោគDNA និងការបែងចែកកោសិកា។ ចំពោះស្ត្រីបរិមាណFolate គ្រប់គ្រាន់នៅក្នុងរបបអាហារអំឡុងពេលមានផ្ទៃពោះអាចជួយការពារពីភាពមិនប្រក្រតីនៃបំពង់សរសៃប្រសាទចំពោះទារកទើបនឹងកកើត។

៥) មានជាតិប្រូតេអ៊ីនខ្ពស់៖ បើនិយាយពីបរិមាណ និងគុណភាពនៃប្រូតេអ៊ីនគ្រាប់ពពាយជ្រុងគឺល្អដូចសណ្តែកសៀងដែរ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថាដូចគ្នានឹងគ្រាប់រុក្ខជាតិដទៃទៀតដែរនៅពេលផ្សំជាមួយពោត ពពាយជ្រុងមានតំលៃប្រូតេអ៊ីនដូចទឹកដោះគោ។ វាអាចបំប៉នទារកដែលខ្វះប្រូតេអ៊ីនបាន។

៦) មានផ្ទុកនូវខ្លាញ់ដែលមានសុខភាពល្អ៖ មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់សម្រាប់សុខភាពរបស់យើងទេ។ ខ្លាញ់ល្អពិតជាសំខាន់សម្រាប់រាងកាយរបស់យើង។ ពពាយជ្រុងមានផ្ទុកនូវខ្លាញ់ល្អដូចជា Saturated Fats, Mono Saturated Fats និងPolyunsaturated Fats ដែលខ្លាញ់ទាំងអស់នេះផ្តល់ឱ្យរាងកាយមានសុខភាពល្អ។

៧) សម្បូរជាតិកាល់ស្យូម៖ ពពាយជ្រុង គឺសំបូរទៅដោយជាតិកាល់ស្យូម និងផូស្វ័រ។ សមាសធាតុទាំងនេះជួយក្នុងការកសាងឆ្អឹងឱ្យរឹងមាំ និងជួយបង្កើតថាមពលដល់អ្នកដែលឈឺ និងខ្សោយ។

៨) មានផ្ទុកនូវសមាសធាតុនៃស្ករ៖ ស្ករ ទោះបីភាគច្រើនទាក់ទងនឹងបញ្ហាសុខភាពក៏វាមិនមែនតែងតែអាក្រក់នោះដែរ។ រាងកាយរបស់យើងត្រូវការបរិមាណជាតិស្ករគ្រប់គ្រាន់ដើម្បីដំណើរការឱ្យបានត្រឹមត្រូវ និងរក្សាកម្រិតថាមពលល្អបំផុត។ ពពាយជ្រុងមានផ្ទុកជាតិស្ករគ្រប់ប្រភេទដូចជា ហ្វុចតូស គ្លុយកូស ឡាក់តូស ស៊ុចក្រូស កាឡាក់តូស និង មាល់តូស ។ ស្ករទាំងនេះ ខ្លះមានសារៈសំខាន់សម្រាប់ការលូតលាស់នៃបាក់តេរី Probiotic នៅក្នុងពោះវៀនរបស់យើងដែលជួយក្នុងការរំលាយអាហារបានត្រឹមត្រូវ។ ពពាយជ្រុងផ្តល់នូវសមាសធាតុនៃស្ករដែលល្អសម្រាប់សុខភាពរបស់យើង។  

ប្រភព៖ STYLECRAZE: August 22, 2019 by Dona Sheth Agarwal