ហេតុផល ១០ យ៉ាងដែលផ្លែឃ្លោកជាមិត្តល្អរបស់អ្នកនៅរដូវក្តៅ

ផ្លែឃ្លោកគឺជាបន្លែមួយល្អបំផុតសម្រាប់ការទទួលទាននៅរដូវប្រាំង។ យើងនឹងផ្តល់ឱ្យអ្នកនូវហេតុផល ១០ យ៉ាងដើម្បីអោយលោកអ្នកបន្ថែមឃ្លោកក្នុងរបបអាហាររបស់អ្នក។

១. វាសំបូរទៅដោយសារធាតុចិញ្ចឹម៖ ឃ្លោកមានជាតិខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុលទាប ហើយសំបូរទៅដោយសារធាតុចិញ្ចឹមដូចជា riboflavin ស័ង្កសី ជាតិដែក ម៉ាញ៉េស្យូម វីតាមីនC ជាដើម វាក៏មានមុខងារប្រឆាំងអុកស៊ីតកម្មរួមជាមួយវីតាមីនB និងC

២. វាធ្វើអោយរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់៖ រដូវក្តៅអាចធ្វើឱ្យជាតិទឹករបស់រាងកាយចុះខ្សោយ និងបណ្តាលឱ្យខ្វះជាតិទឹក។ ការបាត់បង់ជាតិសូដ្យូមបណ្តាលឱ្យឈឺក្បាល ប្រកាំង និងគ្រោះថ្នាក់ដល់អាយុជីវិត។ ផ្លែឃ្លោកដែលមានបរិមាណទឹក ៩៦ ភាគរយ ក៏មានជាតិសូដ្យូម និងប៉ូតាស្យូមខ្ពស់ផងដែរ ហើយបំពេញបន្ថែមរាងកាយជួយអ្នកប្រឆាំងនឹងកម្តៅ។

៣. ការថែរក្សា និងការពារស្បែក៖ ឃ្លោកសំអាតស្បែកពីខាងក្នុង និងគ្រប់គ្រងការបញ្ចេញប្រេងនៅលើផ្ទៃមុខ ដូច្នេះគ្រប់គ្រងការកើតមុនដែលបណ្តាលមកពីការបែកញើស និងការបង្កើតប្រេងនៅរដូវក្តៅ។ វាក៏គ្រប់គ្រង និងបន្ធូរភាពរំខានដទៃទៀតដល់ស្បែក។

៤. វាជួយអ្នកក្នុងការទល់លាមក៖ ការបាត់បង់ទឹកក្នុងរដូវក្តៅអាចបណ្តាលឱ្យមានបញ្ហាការរំលាយអាហារ និងទល់លាមក។ ផ្លែឃ្លោកមានជាតិសរសៃដែលរលាយ និងមិនរលាយព្រមទាំងជាតិទឹកដែលជួយជំរុញប្រព័ន្ធរំលាយអាហារ ព្យាបាលការទល់លាមក និងកាត់បន្ថយជាតិអាស៊ីត និងហើមពោះ។

៥. វាជួយគ្រប់គ្រងសម្ពាធឈាម៖ សម្ពាធឈាមធ្លាក់ចុះជាធម្មតានៅរដូវក្ដៅហើយតែងតែមានហានិភ័យសម្រាប់អ្នកជំងឺដែលមានសម្ពាធឈាមទាប។ ផ្លែឃ្លោកអាចគ្រប់គ្រងសម្ពាធឈាម និងរក្សាបេះដូងឱ្យមានសុខភាពល្អ។

៦. វាអាចបំបាត់ធុញថប់នៅរដូវក្តៅ៖ នៅរដូវក្តៅអាកាសធាតុក្តៅស្អុះស្អាប់អាចបណ្តាលឱ្យធ្លាក់ទឹកចិត្តដោយសារតែកំដៅថ្ងៃ។ ផ្លែឃ្លោកជួយសំរួលដល់រាងកាយ និងគំនិត ហើយមានសារធាតុបញ្ចុះទឹកនោម និងភ្នាក់ងារប្រឆាំងនឹងរោគហើមពោះដែលប្រឆាំងនឹងស្ត្រេស។

. វាអាចលើកកម្ពស់ការសម្រកទម្ងន់៖ រដូវក្តៅគឺជារដូវសម្រកទម្ងន់ហើយផ្លែឃ្លោកស្ថិតក្នុងចំណោមអាហារកំពូល ៗ ដែលអាចជួយដល់ការសម្រកទម្ងន់នៅរដូវក្តៅ។ ដោយមានថាមពលត្រឹមតែ ១២ កាឡូរីក្នុង ១០០ ក្រាម និងសំបូរទៅដោយជាតិទឹក និងជាតិសរសៃ។

៨. វាអាចការពារប្រឆាំងនឹងគ្រួសក្នុងតំរងនោម និងជំងឺតម្រងនោម៖ ការបាត់បង់ជាតិទឹកអាចបណ្តាលអោយមានគ្រួសក្នុងតំរងនោម។ បន្ថែមផ្លែឃ្លោកទៅក្នុងរបបអាហាររបស់អ្នកដើម្បីបំបែកដុំគ្រួសនៅក្នុងខ្លួន និងទទួលយកល្បាយអាល់កាឡាំងដើម្បីព្យាបាលការឆ្លង។ វាក៏ជួយក្នុងការបន្ថយការរលាកថ្លើមផងដែរ។

៩. វាអាចជួយឱ្យអ្នកគេងលក់ស្រួល៖ រដូវក្តៅអាចបង្កការគេងមិនលក់ដោយសារតែកំដៅ និងពេលយប់ខ្លី។ នៅពេលលាយជាមួយប្រេងល្ង ផ្លែឃ្លោកមានលក្ខណៈសម្បត្តិដែលអាចជួយដល់បញ្ហាទាក់ទងនឹងការគេង។ ចងចាំថាអ្នកត្រូវញ៉ាំ គេង និងផ្តល់ជាតិទឹកដើម្បីទ្រទ្រង់រាងកាយក្រោយពីការហាត់ប្រាណ។

១០. វាផ្តល់នូវឥទ្ធិពលត្រជាក់៖ គុណប្រយោជន៍មួយទៀតនៃផ្លែឃ្លោកគឺ ការលាយបញ្ចូលគ្នាដ៏សំខាន់នៃជាតិសរសៃ និងទឹកដែលអាចធ្វើឱ្យសីតុណ្ហភាពរាងកាយចុះត្រជាក់។ យន្តការខាងក្នុងនៃរាងកាយរបស់អ្នកនឹងមានភាពស្ងប់ស្ងាត់ និងធូរស្បើយបន្ទាប់ពីអ្នកទទួលទានបន្លែនេះ។ 

ប្រភព៖ HealthifyMe: by
Nahida September 18, 2019 inDietLife