អត្ថប្រយោជន៌ ៥ យ៉ាងនៃការបន្ថែមឃិនឆាយទៅក្នុងរបបអាហាររបស់អ្នក

ត្រឹមតែ ១០ កាឡូរីក្នុងមួយទង ឃិនឆាយត្រូវបានគេចាត់ទុកថាជា“ អាហារដែលមានកាឡូរីទាប” ។ តែឃិនឆាយដ៏ក្រអូបឈ្ងុយ និងស្រួយនេះ ពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ នេះជាហេតុផល ៥ យ៉ាងដែលអ្នកគួរពិចារណាបន្ថែមវាទៅក្នុងរបបអាហាររបស់អ្នក។

អាហារូបត្ថម្ភ
ឃិនឆាយសម្បូរជាតិទឹក តែក៏ផ្តល់នូវជាតិសរសៃអាហារច្រើនផងដែរ។ ស្លឹកឃិនឆាយទម្ងន់ប្រហែល ៤ ក្រាម ផ្ដល់នូវជាតិសរសៃប្រហែល ០,១ ក្រាម។ ក្រៅពី apigenin និង luteolin ឃិនឆាយមានសមាសធាតុរុក្ខជាតិផ្សេងទៀតដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល រួមមាន Selinene, Limonene, kaempferol និង p-coumaric acid

អត្ថប្រយោជន៍សុខភាព
១) ឃិនឆាយគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់៖ សារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិកាសរសៃឈាម និងសរីរាង្គពីការបំផ្លាញរបស់ប្រតិកម្មអុកស៊ីតកម្ម។ ឃិនឆាយមានផ្ទុកនូវវីតាមីនC បេតាការ៉ូទីន និងសារជាតិ flavonoids ប៉ុន្តែមានយ៉ាងហោចណាស់ចំនួន ១២ ប្រភេទបន្ថែមទៀតនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានរកឃើញនៅក្នុងឃិនឆាយ។ វាក៏ជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមដែលត្រូវបានប្រើដើម្បីកាត់បន្ថយអាការៈរលាកក្នុងបំពង់រំលាយអាហារ កោសិកាសរសៃឈាម និងសរីរាង្គ។

២) ឃិនឆាយកាត់បន្ថយការរលាក៖ ការរលាករ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺជាច្រើនរួមទាំងជំងឺរលាកសន្លាក់ និងជំងឺពុកឆ្អឹង។ ឃិនឆាយ និងគ្រាប់របស់វា មានប្រមាណ ២៥ សមាសធាតុប្រឆាំងនឹងការរលាក ដែលអាចផ្តល់ការការពារប្រឆាំងនឹងការរលាកនៅក្នុងខ្លួន។

៣) ឃិនឆាយគាំទ្រដល់ការរំលាយអាហារ៖ ខណៈពេលដែលសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាករបស់វាផ្តល់នូវការការពារដល់បំពង់រំលាយអាហារទាំងមូល ឃិនឆាយអាចផ្តល់អត្ថប្រយោជន៍ពិសេសដល់ក្រពះផងដែរ។ Pectin ដែលមានមូលដ្ឋានទៅលើស្ករប៉ូលីសាក់ការីត រួមទាំងសមាសធាតុដែលគេស្គាល់ថា apiuman ត្រូវបានគេបង្ហាញថាធ្វើឱ្យមានការថយចុះនូវករណីដំបៅក្រពះអោយស្រទាប់ក្រពះប្រសើរឡើង និងកែសំរួលបញ្ហារបស់ក្រពះ។ ឃិនឆាយ មានបរិមាណទឹកខ្ពស់ស្ទើរតែ ៩៥ ភាគរយ រួមទាំងបរិមាណដ៏ច្រើននៃជាតិសរសៃរលាយ និងមិនរលាយ។ សារធាតុទាំងអស់នេះគាំទ្រដល់បំពង់រំលាយអាហារដែលមានសុខភាពល្អ។

៤) ឃិនឆាយគឺសំបូរទៅដោយវីតាមីន និងជាតិរ៉ែដែលមានសន្ទស្សន៍ glycemic ទាប៖  អ្នកនឹងទទួលបាននូវវីតាមីនA វីតាមីនK និង C បូករួមនិងសារធាតុរ៉ែ ដូចជា ប៉ូតាស្យូម និងជាតិ folate នៅពេលដែលអ្នកញ៉ាំឃិនឆាយ។ វាក៏មានជាតិសូដ្យូមទាបផងដែរ លើសពីនេះទៅទៀតវាមានសន្ទស្សន៍ glycemic ទាបមានន័យថាវាមានឥទ្ធិពលយឺត និងថេរលើជាតិស្ករក្នុងឈាមរបស់អ្នក។

៥) ឃិនឆាយមានឥទ្ធិពលអាល់កាឡាំង៖ ជាមួយនឹងសារធាតុរ៉ែដូចជា ម៉ាញ៉េស្យូម ជាតិដែក និងសូដ្យូម ឃិនឆាយអាចមានឥទ្ធិពលបន្សាបជាតិអាស៊ីតលើអាហារដោយយើងមិនចាំបាច់និយាយថាសារធាតុរ៉ែទាំងនេះចាំបាច់សម្រាប់មុខងារសំខាន់ៗនៃរាងកាយ។ 

ប្រភព៖
·      MedicalNewToday: by Jillian Kubala, MS, RD — Written by Yvette Brazier on December 4, 2019
·      HealthLine: by Natalie Butler, RD, LD — Written by Jessica Timmons — Updated on June 10, 2019