អត្ថប្រយោជន៍សុខភាពគួរឱ្យភ្ញាក់ផ្អើលទាំង ១០ របស់ផ្លែទៀប

ផ្លែទៀបត្រូវបានគេដឹងថាមានដើមកំណើតនៅអាមេរិកខាងត្បូង ឥណ្ឌាខាងលិច និងផ្នែកខ្លះនៃទ្វីបអាស៊ី។ ផ្លែនេះទន់ សាច់មានពណ៌សនិងមានលក្ខណៈដូចក្រែម ហើយងាយទំពា។ ។ ផ្លែទៀបមានកាឡូរីខ្ពស់ និងជាតិស្ករធម្មជាតិគឺអស្ចារ្យសម្រាប់ធ្វើជាបង្អែម និងជាអាហារសម្រន់ដែលមានជីវជាតិ។ ផ្លែទៀបអាចត្រូវបានគេបរិភោគស្រស់ៗ ឬក្នុងទម្រង់ជា ទឹកផ្លែឈើក្រឡុក បង្អែម និងការ៉េម។ លើសពីនេះទៅទៀតផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះគឺជាជម្រើសដ៏ល្អ សម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងផលិតផលទឹកដោះគោព្រោះវាផ្តល់នូវសារធាតុចិញ្ចឹមដូចគ្នា។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពទាំង ១០ របស់ផ្លែទៀប៖

១) ស្បែក និងសក់មានសុខភាពល្អ៖ ជាមួយនឹងកំរិតខ្ពស់នៃវីតាមីនA ផ្លែទៀបគឺល្អសម្រាប់ស្បែក សក់ និងភ្នែក។ វាដើរតួក្នុងការផ្ដល់សំណើម និងប្រឆាំងភាពចាស់។

២)​ ល្អសម្រាប់អ្នកចង់ឡើងទម្ងន់ប្រកបដោយសុខភាពល្អ៖ ផ្លែទៀបគឺល្អសម្រាប់អ្នកដែលត្រូវការឡើងទម្ងន់។ លាយទឹកឃ្មុំជាមួយផ្លែទៀបហើយទទួលទានជាប្រចាំនឹងជួយបន្ថែមទម្ងន់ និងកាឡូរីដែលអ្នកត្រូវការ។

៣) ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ៖ ផ្លែទៀបជួយអភិវឌ្ឍខួរក្បាល ប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធភាពស៊ាំរបស់ទារកប្រកបយ៉ាងមានប្រសិទ្ធភាព។ ការទទួលទានផ្លែទៀបជាប់ជាប្រចាំក៏ជួយកាត់បន្ថយហានិភ័យនៃការរលូតកូនក្នុងពេលមានផ្ទៃពោះ និងកាត់បន្ថយទំហំនៃការឈឺចាប់ក្នុងពេលសម្រាលកូន។ ផ្លែទៀបក៏អាចជួយម្តាយពីការអាការៈចាញ់កូន ប្រឆាំងនឹងការចង្អោរ ស្ពឹក និងការផ្លាស់ប្តូរអារម្មណ៍។ ការទទួលទានជាប្រចាំក្នុងអំឡុងពេលមានផ្ទៃពោះក៏ល្អប្រសើរសម្រាប់ការផលិតទឹកដោះម្តាយផងដែរ។

៤) ការពារជំងឺហឺត៖ ផ្លែទៀបសំបូរទៅដោយវីតាមីន B6 ដែលជួយកាត់បន្ថយការរលាកទងសួត និងជួយការពារការវាយប្រហាររបស់ជំងឺហឺត។

៥) ការពារការគាំងបេះដូង៖ ម៉ាញ៉េស្យូមនៅក្នុងផ្លែទៀបបានជួយការពារបេះដូងអ្នកពីការគាំងបេះដូង និងអាចជួយបន្ធូរសាច់ដុំ។ លើសពីនេះទៅទៀតវីតាមីន B6 នៅក្នុងផ្លែទៀបក៏ជួយការពារពីការប្រមូលសារធាតុ homocystein ដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូងឱ្យនៅតិចបំផុត។

៦) ជំនួយដល់ការរំលាយអាហារ៖ ផ្លែទៀបសំបូរទៅដោយជាតិទង់ដែង និងជាតិសរសៃដែលជួយដល់ការរំលាយអាហារ ជួយសម្រួលចលនាពោះវៀន និងជួយឱ្យធូរស្បើយពីការទល់លាមក។ សាច់ទៀបសម្ងួតអាចត្រូវបានកំទេចទៅជាម្សៅហើយការទទួលទានម្សៅជាមួយទឹកនឹងជួយឱ្យជាសះស្បើយរាគ។

៧) ល្អសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម៖ ការទទួលទានផ្លែទៀបសម្រាប់ជំងឺទឹកនោមផ្អែមត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពណាស់។ បរិមាណជាតិសរសៃដែលមាននៅក្នុងផ្លែទៀបបានជួយកាត់បន្ថយការស្រូបយកជាតិស្ករ និងបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ។

៨) គ្រប់គ្រងសម្ពាធឈាម៖ ផ្លែទៀប គឺជាប្រភពដ៏ល្អនៃប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលជួយរក្សាកម្រិតសម្ពាធឈាម។ សម្រាប់អ្នកដែលមានកម្រិតសម្ពាធឈាមឡើងចុះ ការទទួលទានផ្លែទៀបមួយផ្លែក្នុងមួយថ្ងៃនឹងជួយគ្រប់គ្រងវាបាន។

៩) កាត់បន្ថយកូឡេស្តេរ៉ុល៖ ផ្លែទៀបផ្ទុកទៅដោយជាតិ niacin និងជាតិសរសៃចំណីអាហារខ្ពស់ ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលប្រកបដោយប្រសិទ្ធភាព។

១០) ការព្យាបាលភាពស្លេកស្លាំង៖ ផ្លែទៀប ដើរតួជាភ្នាក់ងាររំញោច ធ្វើឱ្យត្រជាក់។ លើសពីនេះទៅទៀតវាសម្បូរដោយជាតិដែក ដែលមានប្រយោជន៍ក្នុងការព្យាបាលភាពស្លេកស្លាំងផងដែរ។ 

ប្រភព៖ STYLECRAZE: June 6, 2019 by Anamika M