អាហារូបត្ថម្ភ និងអត្ថប្រយោជន៍សុខភាពរបស់ប៉េងប៉ោះ

ប៉េងប៉ោះ (Solanum lycopersicum) គឺជាបន្លែដែលមកពីក្រុម nightshade ដែលមានដើមកំណើតនៅអាមេរិកខាងត្បូង។ ប៉េងប៉ោះគឺជាប្រភពអាហារបំប៉នដ៏សំខាន់នៃសារធាតុលីកូប៉ែនដែលមានសារជាតិប្រឆាំងអុកស៊ីតកម្មដែលត្រូវបានផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍សុខភាពជាច្រើនរួមមានការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។ វាក៏ជាប្រភពដ៏អស្ចារ្យនៃវីតាមីនសេ ប៉ូតាស្យូម Folate និងវីតាមីនK ។ ជាធម្មតាវាមានពណ៌ក្រហមនៅពេលពេញវ័យ ប៉េងប៉ោះក៏អាចមានច្រើនពណ៌រួមមានពណ៌លឿង ទឹកក្រូច បៃតង និងស្វាយ។ លើសពីនេះទៅទៀតប៉េងប៉ោះតូចៗជាច្រើនមានរូបរាង និងរសជាតិខុសៗគ្នា។

អាហារ​រូប​ត្ថ​ម្ភនៅក្នុងប៉េងប៉ោះ
ជាតិទឹកដែលមាននៅក្នុងប៉េងប៉ោះមានប្រហែល ៩៥% ។ ៥% ទៀតភាគច្រើនជាកាបូអ៊ីដ្រាត និងជាតិសរសៃ។ នេះគឺជាសារធាតុចិញ្ចឹមនៅក្នុងប៉េងប៉ោះឆៅ ១០០ ក្រាម ៖ កាឡូរី ១៨ cal ទឹក ៩៥% ប្រូតេអ៊ីន ០,៩ ក្រាម កាបូអ៊ីដ្រាត ៣,៩ ក្រាម ស្ករ ២,៦ ក្រាម ជាតិសរសៃ ១,២ ក្រាម ខ្លាញ់ ០,២ ក្រាម។

កាបូអ៊ីដ្រាត៖
កាបូអ៊ីដ្រាតមានចំនួន ៤% នៃប៉េងប៉ោះឆៅ។ ជាតិស្ករធម្មតាដូចជាគ្លុយកូស និងហ្វុចតូស បង្កើតបានស្ទើរតែ ៧០ ភាគរយនៃកាបូអ៊ីដ្រាត។


ជាតិសរសៃ៖
ប៉េងប៉ោះគឺជាប្រភពដ៏ល្អនៃជាតិសរសៃដែលផ្តល់ប្រហែល ១
,៥ ក្រាមក្នុងប៉េងប៉ោះទំហំមធ្យម។ ភាគច្រើននៃជាតិសរសៃ (៨៧%) ដែលមាននៅក្នុងប៉េងប៉ោះគឺមិនរលាយ ក្នុងទម្រង់ hemicellulose សែលុយឡូស និងLignin

វីតាមីន និងសារធាតុរ៉ែ
ប៉េងប៉ោះគឺជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែជាច្រើន។
វីតាមីនសេ៖  វីតាមីននេះ គឺជាសារធាតុចិញ្ចឹមចាំបាច់ និងប្រឆាំងអុកស៊ីតកម្ម។ ប៉េងប៉ោះមានទំហំមធ្យមមួយអាចផ្តល់ប្រហែល ២៨% នៃវីតាមីនសេដែលត្រូវការប្រចាំថ្ងៃ។      

ប៉ូតាស្យូម៖
ក្នុងនាមជាសារធាតុរ៉ែសំខាន់មួយ ប៉ូតាស្យូមមានប្រយោជន៍សម្រាប់ការគ្រប់គ្រងសម្ពាធឈាម និងការពារជំងឺបេះដូង។
      

វីតាមីន
K១៖
  ត្រូវបានគេស្គាល់ផងដែរថាជា phylloquinone វីតាមីន K គឺមានសារៈសំខាន់សម្រាប់ការកកឈាម និងសុខភាពឆ្អឹង។     

Folate (វីតាមីន B9)
ជាវីតាមីនB មួយប្រភេទនៃវីតាមីនB គឺមានសារៈសំខាន់សម្រាប់ការលូតលាស់ជាលិកាធម្មតានិងមុខងារកោសិកា។ វាមានសារៈសំខាន់ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ។


សមាសធាតុផ្សេងទៀត
វត្តមាននៃវីតាមីន និងសមាសធាតុផ្សេងទៀតនៅក្នុងប៉េងប៉ោះអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងពូជ និងរយៈពេលនៃការធ្វើសំណាក។ សមាសធាតុសំខាន់នៅក្នុងប៉េងប៉ោះគឺ

Lycopene ជាសារធាតុពណ៌ក្រហម និងសារធាតុប្រឆាំងអុកស៊ីតកម្ម លីកូប៉ែនត្រូវបានគេសិក្សាយ៉ាងទូលំទូលាយសម្រាប់មានអត្ថប្រយោជន៍របស់វា ដែលមានឥទ្ធិពលទៅដល់សុខភាព។
      

Beta carotene ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលច្រើនតែផ្តល់ដោយអាហារពណ៌លឿង ឬពណ៌ទឹកក្រូច បេតាការ៉ូទែនត្រូវបានបំលែងទៅជាវីតាមីនA នៅក្នុងខ្លួន។      

Naringenin ត្រូវបានរកឃើញនៅក្នុងសំបកប៉េងប៉ោះ សារធាតុ Flavonoid នេះត្រូវបានបង្ហាញថាបន្ថយការរលាក និងការពារប្រឆាំងនឹងជំងឺផ្សេងៗនៅក្នុងសត្វកណ្តុរ។
      

អាស៊ីត Chlorogenic សមាសធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយអាស៊ីត Chlorogenic អាចបន្ថយសម្ពាធឈាមចំពោះអ្នកដែលមានកម្រិតឈាមកើនឡើង។Chlorophylls និង carotenoids ដូចជា lycopene គឺទទួលខុសត្រូវចំពោះពណ៌ប៉េងប៉ោះ។ នៅពេលដែលដំណើរការទុំចាប់ផ្តើមក្លរ៉ូភីល(បៃតង) ត្រូវបានរិចរិលហើយ Carotenoids (ក្រហម) ត្រូវបានគេសំយោគឡើង។ Lycopene គឺជាសមាសធាតុរុក្ខជាតិមួយក្នុងចំណោមសមាសធាតុរុក្ខជាតិដែលមានច្រើនបំផុតនៅក្នុងប៉េងប៉ោះ។ វាត្រូវបានគេរកឃើញនៅក្នុងកំហាប់ខ្ពស់បំផុតនៅក្នុងផលិតផលប៉េងប៉ោះដូចជា ទឹកប៉េងប៉ោះ និងទឹកជ្រលក់។


អត្ថប្រយោជន៍សុខភាពរបស់ប៉េងប៉ោះ
ការប្រើប្រាស់ប៉េងប៉ោះ និងផលិតផលដែលបានពីប៉េងប៉ោះត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើឱ្យសុខភាពស្បែកប្រសើរឡើង និងបន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។

សុខភាពបេះដូង៖ ជំងឺបេះដូង រួមទាំងការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលគឺជាបុព្វហេតុទូទៅបំផុតនៃការស្លាប់នៅទូទាំងពិភពលោក។ ការសិក្សាលើបុរសវ័យកណ្តាលបានឱ្យឃើញថាកម្រិត lycopene និង beta-carotene ក្នុងឈាមទាបនឹងធ្វើឱ្យមានការកើនឡើងហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ភ័ស្តុតាងពីការសាកល្បងរបស់គ្លីនិកមួយបង្ហាញថាការបន្ថែមសារធាតុលីកូប៉ែនអាចជួយបន្ថយកូលេស្តេរ៉ុលអាក្រក់។

ការការពារជំងឺមហារីក៖
មហារីកគឺជាការលូតលាស់កោសិកាមិនធម្មតាដែលមិនអាចគ្រប់គ្រងបានដែលរាលដាលហួសព្រំដែនធម្មតារបស់ពួកគេដែលជារឿយៗវាលុកលុយផ្នែកផ្សេងៗនៃរាងកាយ។ ការសិក្សាអង្កេតមួយបានកត់សម្គាល់ពីទំនាក់ទំនងរវាងប៉េងប៉ោះ និងផលិតផលប៉េងប៉ោះ  ដែលជួយការពារការកើតមានជំងឺមហារីកក្រពេញប្រូស្តាត សួត និងក្រពះ។
      

សុខភាពស្បែក៖
ប៉េងប៉ោះត្រូវបានគេចាត់ទុកថាមានប្រយោជន៍សម្រាប់សុខភាពស្បែក។ អាហារដែលមានមូលដ្ឋានលើប៉េងប៉ោះដែលសំបូរទៅដោយសារធាតុលីកូប៉ែន និងសមាសធាតុដទៃទៀតអាចការពារប្រឆាំងនឹងការដុតកម្លោចដោយសារកម្តៅថ្ងៃ។
 

ប្រភព៖ HEALTHLINE: Written by Adda Bjarnadottir, MS, RDN (Ice) on March 25, 2019