ហេតុអ្វីបានជាខ្ទឹមបារាំងល្អសម្រាប់អ្នក?

ខ្ទឹមបារាំងស្ថិតនៅក្នុងគ្រួសាររុក្ខជាតិ Allium ដែលរួមមានដូចជា គូឆាយ ខ្ទឹមស និងប្រភេទខ្ទឹមផ្សេងទៀត។ បន្លែទាំងនេះមានរសជាតិមុត និងលក្ខណៈសម្បត្តិមួយចំនួនជាឱសថ។ ខ្ទឹមបារាំងទាំងអស់មានទំហំ រូបរាង ពណ៌ និងរសជាតិខុសគ្នា។ ប្រភេទដែលគេនិយមបរិភោគទូទៅបំផុតគឺខ្ទឹមបារាំងក្រហម លឿង និងស។ រសជាតិនៃបន្លែទាំងនេះអាចមានចាប់ពីផ្អែម និងហឹរ ឈួលមុត អាស្រ័យលើរដូវដែលយើងដាំដុះ និងញ៉ាំវា។ កសិករបានដាំបន្លែពពួក Allium អស់ជាច្រើនសតវត្សរ៍មកហើយ។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសចិនគឺជាអ្នកផលិតខ្ទឹមបារាំងធំបំផុតនៅលើពិភពលោក។ វាជាចំណេះដឹងទូទៅដែលការហាន់ខ្ទឹមបារាំងបណ្តាលឱ្យភ្នែកក្រហាយស្រវាំង។ ទោះយ៉ាងណាក៏ដោយខ្ទឹមបារាំងក៏អាចផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពផងដែរ។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ ធ្វើអោយប្រសើរឡើងនូវអារម្មណ៍ ថែរក្សាសុខភាពស្បែក និងសក់។ ក្នុងអត្ថបទនេះយើងពិភាក្សាអំពីអត្ថប្រយោជន៍ដែលអាចកើតមាននៃខ្ទឹមបារាំង អាហារូបត្ថម្ភរបស់ពួកវា។

អត្ថប្រយោជន៍
ខ្ទឹមបារាំងអាចមានឥទ្ធិពលវិជ្ជមានទៅលើផ្នែកផ្សេងៗនៃសុខភាពដូចជា៖

១. ការការពារជំងឺមហារីក៖ ក្រុមអ្នកស្រាវជ្រាវបានវិភាគឃើញថា Allium  ទាក់ទងនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកក្រពះ និងមហារីកពោះវៀនធំ។ គេបានរកឃើញថាហានិភ័យនៃជំងឺមហារីកពោះវៀនធំគឺមានទាបជាង ៧៩% ចំពោះអ្នកដែលទទួលទានបន្លែ Allium ជាប្រចាំដូចជាខ្ទឹមបារាំងជាដើម។ អ្នកជំនាញមិនទាន់យល់ច្បាស់ពីយន្តការពិតប្រាកដដែលសមាសធាតុមួយចំនួននៅក្នុងខ្ទឹមបារាំងរារាំងជំងឺមហារីកនៅឡើយ។ អ្នកខ្លះសន្មតថាខ្ទឹមបារាំងរារាំងការលូតលាស់ដុំសាច់ និងការផ្លាស់ប្តូរកោសិកា។ការពិនិត្យឡើងវិញមួយពីឆ្នាំ ២០១៥ បានរកឃើញទំនាក់ទំនងទូទៅរវាងការកើនឡើងនៃការប្រើប្រាស់បន្លែ Allium និងការថយចុះហានិភ័យនៃជំងឺមហារីកជាពិសេសជំងឺមហារីកក្រពះ និងរលាកក្រពះពោះវៀន។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថាមានសមាសធាតុដែលគេហៅថា organosulfurs នៅក្នុងខ្ទឹមបារាំងដែលបានបង្ក្រាបការលូតលាស់ដុំសាច់។ ទោះយ៉ាងណាក៏ដោយពួកគេសន្និដ្ឋានថាមិនមែន organosulfurs ទាំងអស់សុទ្ធតែមានសារធាតុប្រឆាំងអុកស៊ីតកម្មទេ។

២.​ ស្បែក និងសក់៖  ខ្ទឹមបារាំងជាប្រភពដ៏ល្អនៃវីតាមីនសេ ដែលអាចជួយដល់ការសាងសង់ និងថែរក្សាកូឡាជែន។ កូឡាជែនផ្តល់រចនាសម្ព័ន្ធដល់ស្បែក និងសក់។

៣. ការសម្រួលសម្ពាធឈាម៖ ការពិនិត្យឡើងវិញនៅឆ្នាំ ២០១៩ បានរកឃើញថាសារធាតុ quercetin ដែលជាសមាសធាតុផ្សំនៅក្នុងសម្បកខ្ទឹមបារាំងមានទំនាក់ទំនងទៅនឹងការថយចុះសម្ពាធឈាមនៅពេលដែលអ្នកស្រាវជ្រាវបានចម្រាញ់វាចេញហើយប្រើប្រាស់វាជាអាហារបំប៉ន។ ទោះយ៉ាងណាការសិក្សាមិនបានពិនិត្យពីផលប៉ះពាល់ដែលអាចកើតមានលើសម្ពាធឈាមនៃការទទួលទានខ្ទឹមបារាំងដែលជាផ្នែកមួយនៃរបបអាហារជាជាងការលេបថ្នាំ quercetin ក្នុងទម្រង់ជាអាហាបំប៉ននោះទេ។

៤. អាហារូបត្ថម្ភ៖ ខ្ទឹមបារាំងគឺជាអាហារដែលមានសារធាតុចិញ្ចឹមច្រើនមានន័យថាពួកគេមានវីតាមីនជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ខណៈពេលដែលវាមានកាឡូរីទាប។ ខ្ទឹមបារាំងមួយពែង(១០០ក្រាម)ផ្តល់ជូន៖ ៦៤ កាឡូរី កាបូអ៊ីដ្រាត ១៤,៩ ក្រាម ខ្លាញ់ ០,១៦ ក្រាម កូលេស្តេរ៉ុល ០ ក្រាម ជាតិសរសៃ ២,៧២ ក្រាម ស្ករ ៦,៧៨ ក្រាម ប្រូតេអ៊ីន ១,៧៦ ក្រាម។ ខ្ទឹមបារាំងក៏មានបរិមាណតិចតួចនៃកាល់ស្យូម ដែក Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម quercetin និងស្ពាន់ធ័រ។

ហានិភ័យ
ខ្ទឹមបារាំងបង្កហានិភ័យតិចតួចដល់អ្នកដែលញ៉ាំវា។ ទោះជាយ៉ាងណាក៏ដោយមនុស្សមួយចំនួនអាចមានប្រតិកម្មអាឡែហ្ស៊ីចំពោះខ្ទឹមបារាំង។ នរណាម្នាក់ដែលមានប្រតិកម្មបន្ទាប់ពីបរិភោគពួកគេគួរតែពិគ្រោះជាមួយគ្រូពេទ្យ។ 

ហេតុអ្វីបានជាការហាន់ខ្ទឹមបារាំងបណ្តាលឱ្យស្រក់ទឹកភ្នែក?
ខ្ទឹមបារាំងជាប់ឈ្មោះថាធ្វើឱ្យមនុស្សយំក្នុងអំឡុងពេលកាត់ ឬចិញ្ច្រាំវា។ កត្តានេះកើតឡើងដោយសារតែវត្តមាននៃឧស្ម័នដែលគេហៅថា syn-Propanethial-S-oxide ។ សារធាតុគីមីនេះគឺជាអង្គធាតុរាវផ្សំដែលដើរតួជាភ្នាក់ងារបង្កើតចំហេះមានន័យថាវាអាចបណ្តាលអោយស្រក់ទឹកភ្នែក ឬក្រហាយភ្នែក។ 

ប្រភព៖
MedicalNewToday: Medically reviewed by Miho Hatanaka, RDN, LD on November 15, 2019 — Written by Megan Ware, RDN, L.D.