គុណប្រយោជន៍សុខភាពដ៏អស្ចារ្យនៃការទទួលទានសាឡាដ

សាឡាដត្រូវបានចាត់ចូលជាបន្លែមួយដែលផ្តល់សុខភាពល្អបំផុតចំពោះមនុស្ស។ បន្លែស្លឹកព៌ណបៃតងមួយប្រភេទនេះមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យធម្មតា ប្រយុទ្ធប្រឆាំងនឹងការរលាក កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជួយមនុស្សសម្រកទម្ងន់។ សាឡាដមានច្រើនប្រភេទខុសៗគ្នាដូចជា  Romaine lettuce, Butterhead lettuce, Leaf lettuce, Stem lettuce និង Iceberg lettuce ជាដើម។ 

សាឡាដ Romaine មានផ្ទុកប្រូតេអ៊ីន ២ដង វីតាមីនK ៣ដង ជាតិដែក ៤ដង វីតាមីនសេ ៨ដង និង ៧ដងនៃវីតាមីនអា ច្រើនជាងដែលសាឡាដ Iceberg​ ផ្ដល់ឱ្យ។ ជ្រើសរើសសាឡាដ Romaine ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើន។

១. អាហារសម្រាប់ជីវិតទាំងមូល៖ សាឡាដភាគច្រើនគេបរិភោគឆៅ ព្រោះផ្តល់ឱ្យយើងនូវមីក្រូសារជាតិច្រើនជាងពេលដែលយើងចម្អិនវា។ តែអ្នកត្រូវប្រាកដថាអ្នកលាងស្លឹកវាបានស្អាតដើម្បីកម្ចាត់ជាតិគីមី និងបាក់តេរី។

២. ល្អសម្រាប់បេះដូងរបស់អ្នក៖ សាឡាដ Romaine ត្រូវបានគេចាត់ទុកថាជាអាហារមួយដែលមានសុខភាពល្អបំផុតដែលអ្នកអាចទទួលទានបាន។ សាឡាដនេះ គឺជាប្រភពដ៏សំបូរបែបនៃវីតាមីនសេ និងបេតាការ៉ូទីនដែលជួយបន្ថយសម្ពាធឈាម ប្រឆាំងនឹងការបង្កើតផ្លាកែតនៅក្នុងបេះដូង និងកាត់បន្ថយហានិភ័យសម្រាប់ជំងឺបេះដូង។

៣. ជួយសម្រកទម្ងន់៖ បរិមាណជាតិសរសៃខ្ពស់ដែលមាននៅក្នុងបន្លែស្លឹកបៃតងជួយលើកកម្ពស់ការរំលាយអាហារ និងជំនួយក្នុងការសម្រកទម្ងន់។ សាឡាដក៏ជាអាហារសម្រន់ដ៏ប្រសើរដែលជួយដល់ស្រកទម្ងន់។

៤. ផ្ទុកកាឡូរីទាប៖ សាឡាដ Iceberg មួយពែងមានផ្ទុកប្រមាណ ១៥កាឡូរី និងគ្មានខ្លាញ់។ ការផ្ទុកកាឡូរីទាបធ្វើឱ្យវាក្លាយជាអាហារសម្រន់ដែលផ្ដល់សុខភាពល្អបំផុតក្នុងការញុំាអាហារពេលថ្ងៃ ឬពេលណាដែលអ្នកមានអារម្មណ៍ថាឃ្លានបន្តិចបន្តួច។

៥. ប្រឆាំងនឹងការគេងមិនលក់៖ សាឡាដ Iceberg មួយចានអាចជួយឱ្យអ្នកដេកលក់ស្រួលនៅពេលយប់។ សាឡាដមានផ្ទុកសារធាតុ Niacin ដែលពាក់ព័ន្ធនឹងការសំយោគសារធាតុ serotonin ដែលមាននាទីជួយដល់ការគេងលក់។

៦. ប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីន៖ សាឡាដ Romaine មានប្រូតេអ៊ីន ២០ ភាគរយ ដែលល្អសម្រាប់ការជួសជុលជាលិកាសាច់ដុំដែលខូច និងការពារការរលាក។ អ្នកអាចបង្កើនការទទួលទានជាតិប្រូតេអ៊ីនដោយញ៉ាំសាឡាដនេះជាមួយសណ្តែក សាច់ និងផលិតផលទឹកដោះគោ។

៧. សន្ទស្សន៍ Glycemic ទាប៖ សន្ទស្សន៍ glycemic គឺជាការវាស់វែងមួយដែលធ្វើឡើងលើអាហារដែលមានជាតិកាបូអ៊ីដ្រាត និងផលប៉ះពាល់របស់វាទៅលើកម្រិតជាតិស្ករក្នុងឈាម។ អាហារដែលមានសន្ទស្សន៍ glycemic ទាបកាត់បន្ថយយ៉ាងខ្លាំងនូវហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមបេះដូង។ សាឡាដមានកំរិត glycemic ទាបជាង ១៥ ។

៨. មានរសជាតិឆ្ងាញ់៖ ភាពស្រួយ និងរសជាតិឆ្ងាញ់របស់សាឡាដធ្វើឱ្យវាជាអាហារសម្រន់ដ៏សមស្របក្នុងអំឡុងពេលរដូវក្តៅ ឬពេលអ្នកមានអារម្មណ៍ខ្សោះជាតិទឹកបន្តិច។ សាឡាដអាចបង្កើនរសជាតិរបស់ទួរគីសាច់មាន់ ឬត្រីធូណាធម្មតា។ និយាយដោយសាមញ្ញសាឡាដមានរសជាតិឆ្ងាញ់។

៩. សម្បូរដោយ Omega 3សាឡាដ Romaine មានសមាមាត្រ ១:២ នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលជួយព្យាបាលជំងឺដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺភ្លេចភ្លាំង និងជំងឺហឺត។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ការពារការកកឈាម និងជួយលើកកម្ពស់សុខភាពបេះដូងផងដែរ។

១០. ការង្កើតអាល់កាឡាំង៖
សារធាតុរ៉ែអាល់កាឡាំងដែលមាននៅក្នុងសាឡាដជួយបណ្តេញជាតិពុលដែលបង្កគ្រោះថ្នាក់ចេញពីរាងកាយរបស់អ្នកធ្វើឱ្យការចងចាំរបស់អ្នកល្អ និងផ្តល់ថាមពលបានលឿននៅពេលអ្នកមានអារម្មណ៍ងងុយគេង។  

ប្រភព៖ Ba-baMail: Amazing Health Benefits of Eating Lettuce  By Jake Ramirez