ម្នាស់ និងសុខភាព

ដោយមានបន្លារឹងមាំនៅផ្នែកខាងក្រៅ និងមានសាច់ដែលមានក្លិនក្រអូប រសជាតិឆ្ងាញ់នៅផ្នែកខាងក្នុង ម្នាស់ត្រូវបានគេដាក់ឈ្មោះថាជាផ្លែឈើដែលផ្ដល់នូវសុខភាពល្អបំផុតនៅលើពិភពលោកដោយសារហេតុផលសំខាន់ៗមួយចំនួន។ វាមិនមានផ្ទុកនូវជាតិខ្លាញ់ និងកូលេស្តេរ៉ុល ថែមទាំងសំបូរទៅដោយវីតាមីន A វីតាមីនB និងC ប៉ូតាស្យូម ម៉ង់ហ្គាណែស ទង់ដែង និងសារធាតុរ៉ែជាច្រើនផ្សេងទៀតដែលរាងកាយយើងត្រូវការជាប្រចាំ។ តើវាមានន័យអ្វីសម្រាប់អ្នក? អញ្ចឹងអ្នកប្រហែលជាមិនដឹងអំពីគុណប្រយោជន៍សុខភាពទាំង ១១ របស់ផ្លែម្នាស់នោះទេ។

ជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នក៖ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បាននិយាយថា ម្នាស់គឺជាប្រភពវីតាមីន C ដ៏មានឥទ្ធិពលមួយហើយតាមពិតមានវីតាមីនC ពាក់កណ្តាលនៃតម្លៃដែលត្រូវបានណែនាំប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យ។ វីតាមីនC ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មរលាយក្នុងទឹកដែលប្រឆាំងនឹងការបំផ្លាញកោសិកា។

ពង្រឹងឆ្អឹងរបស់អ្នក៖ បន្ថែមពីលើផ្ទុកវីតាមីនសេ ម្នាស់ក៏មានម៉ង់កាណែសច្រើនដែលជួយពង្រឹងដល់ឆ្អឹង និងជាលិកាភ្ជាប់។ ការសិក្សាមួយក៏បានបង្ហាញផងដែរថាម៉ង់កាណែសជួយការពារជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ។ ទឹកម្នាស់ស្រស់មួយកែវមានផ្ទុកជាតិម៉ង់កាណែសចំនួនជាង ៧០ ភាគរយនៃបរិមាណតម្រូវការម៉ង់កាណែសប្រចាំថ្ងៃ។ កុមារ មនុស្សពេញវ័យ និងមនុស្សចាស់គួរទទួលទានម្នាស់ពីរ បីដងក្នុងមួយថ្ងៃដើម្បីឱ្យរាងកាយរឹងមាំ។

សំណង់ដ៏អស្ចារ្យសម្រាប់ប្រហោងឆ្អឹងនិង អាឡែរហ្សីហើម៖ ម្នាស់មានវីតាមីន C និង Bromelain ដែលជួយកាត់បន្ថយទឹករំអិលក្នុងបំពង់ក និងច្រមុះ។ ប្រសិនបើអ្នកប្រឈមនឹងអាឡែរហ្សីតាមរដូវ អ្នកគួរតែបញ្ចូលផ្លែម្នាស់ទៅក្នុងរបបអាហាររបស់អ្នករួមជាមួយថ្នាំបំប៉នបន្ថែមមួយចំនួនដើម្បីជួយសម្រួលដល់ស្ថានភាពរបស់អ្នក។

កាត់បន្ថយកំណកឈាម៖ Bromelain ជួយកាត់បន្ថយការកកឈាមលើសតម្រូវការ។ អ្នកធ្វើការហោះហើរញឹកញាប់ អ្នកបម្រើការតាមយន្តហោះ និងមនុស្សដទៃទៀតដែលប្រឈមនឹងគ្រោះថ្នាក់នៃការកកឈាម ម្នាស់គួរតែជាអាហារសម្រន់ដ៏ល្អរបស់អ្នក។

កាត់បន្ថយភាពតានតឹង៖​ ផ្លែម្នាស់មានវីតាមីន B ល្អៗជាច្រើនដែលជួយជំរុញខួរក្បាលរបស់អ្នកឱ្យដំណើរការបានល្អ និងជួយបង្កើនសមត្ថភាពក្នុងការដោះស្រាយភាពតានតឹងប្រកបដោយប្រសិទ្ធភាព។

ថែរក្សាភ្នែកឱ្យមានសុខភាពល្អ៖ ដោយសារតែកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសេ ម្នាស់កាត់បន្ថយហានិភ័យនៃការចុះខ្សោយនៃភ្នែក (ជំងឺភ្នែកដែលបណ្តាលឱ្យបាត់បង់ចក្ខុវិស័យ) ហើយប៉ះពាល់ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ដូចគ្នានេះផងដែរវាផ្ទុកនូវសារធាតុបេតាការ៉ូទីនច្រើនដែលជាធាតុចាំបាច់សម្រាប់ចក្ខុវិស័យដែលមានសុខភាពល្អដែលគួរទទួល​ទានជាប្រចាំ។

ព្យាបាលជំងឺផ្តាសាយ និងក្អក៖ ចំពោះកំរិតដ៏ច្រើននៃ bromelain និងវីតាមីនសេ អាចជាឱសថដ៏ល្អសម្រាប់ព្យាបាលជំងឺផ្តាសាយ និងក្អក។ Bromelain ត្រូវបានគេស្គាល់ផងដែរថាគេប្រើវាដើម្បីកាត់បន្ថយការហើម និងបញ្ហាផ្លូវដង្ហើម។ អង់ស៊ីមដែលម្នាស់មានជួយកាត់បន្ថយការរលាក និងសម្អាតទឹករំអិលដែលលើសនៅក្នុងប្រព័ន្ធដង្ហើម។

ជួយការពារជំងឺមហារីក៖ ម្នាស់ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយក្នុងការចាប់យក និងប្រឆាំងនឹងរ៉ាឌីកាល់សេរី។ នេះធ្វើឱ្យដំណើរការនៃកោសិកាមានដំណើរការយឺតដូច្នេះការពារជំងឺមហារីកមួយចំនួន។ តាមពិតការស្រាវជ្រាវបានរកឃើញថាអង់ស៊ីមនៅក្នុងម្នាស់អាចបង្រួម ឬសម្លាប់កោសិកាមហារីកបាន។

ពង្រឹងអញ្ចាញធ្មេញរបស់អ្នក៖ ភ្នាក់ងារ Astringent មានច្រើននៅក្នុងម្នាស់ជួយរឹតបន្តឹងជាលិកាអញ្ចាញធ្មេញ និងថែមទាំងការពារជំងឺមហារីកមាត់ទៀតផង។ តាមពិតផ្លែម្នាស់ច្រើនតែត្រូវបានប្រើដើម្បីជួសជុលអញ្ចាញធ្មេញ ធ្វើឱ្យធ្មេញរបស់អ្នកមានសុខភាពល្អ និងរឹងមាំ។

កាត់បន្ថយសម្ពាធឈាម៖ ក្នុងចំណោមវីតាមីន និងជាតិរ៉ែផ្សេងទៀតម្នាស់មានផ្ទុកប៉ូតាស្យូមយ៉ាងច្រើន។ ប៉ូតាស្យូមគឺជាសរសៃវ៉ែនធម្មជាតិដ៏រឹងមាំមានន័យថាវាជួយបន្ធូរភាពតានតឹងនៃសរសៃឈាម និងលើកកម្ពស់ចរាចរឈាមឱ្យបានត្រឹមត្រូវទៅផ្នែកផ្សេងៗនៃរាងកាយ។ នៅពេលដែលសរសៃឈាមរបស់អ្នកសម្រាកសម្ពាធឈាមរបស់អ្នកថយចុះហើយលំហូរឈាមក៏ត្រូវបានរឹតត្បិតតិចដែរ។ ដូច្នេះផ្លែម្នាស់អាចជួយការពារបាននូវស្ថានភាពបែបនេះដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺក្រិនសរសៃឈាម។   

កែលម្អសុខភាពបន្តពូជ៖ ដោយសាររ៉ាឌីកាល់សេរីអាចបំផ្លាញប្រព័ន្ធបន្តពូជ ការទទួលទានផ្លែម្នាស់ជាប្រចាំត្រូវបានផ្តល់ជាអនុសាសន៍យ៉ាងខ្លាំងសម្រាប់គូស្វាមីភរិយាដែលព្យាយាមមានផ្ទៃពោះ។ វីតាមីនC បេតាការ៉ូទីន ទង់ដែង ព្រមទាំងវីតាមីន និងសារធាតុរ៉ែដទៃទៀតដែលមានវត្តមាននៅក្នុងផ្លែម្នាល់អាចជះឥទ្ធិពលជាវិជ្ជមានដល់ការមានកូនរបស់បុរស និងស្ត្រី។   

ប្រភព៖ LIFESTYLE HEALTH: https://www.lifehack.org/315186/22-health-benefits-pineapple          
EVERYDAY HEALTH
By 
Moira Lawler Medically Reviewed by Kelly Kennedy, RD.