អត្ថប្រយោជន៍សុខភាពរបស់ផ្លែស្រកានាគ

ផ្លែស្រកានាគគឺជាផ្លែឈើមួយប្រភេទដែលស្ថិតក្នុងអំបូរដើមដំបងយក្ស។ វាមានរូបរាងប្លែក សាច់ទន់ និងរសជាតិផ្អែម ។ ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនមុខដែលមានគុណប្រយោជន៍សម្រាប់សុខភាពល្អ។ ផ្លែស្រកានាគក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដែលមានសារៈសំខាន់សម្រាប់រាងកាយឱ្យមានសុខភាពល្អ។

យោងតាម USDA ផ្លែស្រកានាគមានតម្លៃអាហារូបត្ថម្ភដូចតទៅ៖ ក្នុងការទទួលទាន ១០០ ក្រាម លោកអ្នកទទួលបាន
·          កាឡូរី ២៦៤
·          ប្រូតេអ៊ីន ៣.៥៧ ក្រាម
·          កាបូអ៊ីដ្រាត ៨២,១៤ ក្រាម
·          ជាតិសរសៃ ១,៨ ក្រាម
·          ស្ករសរុប ៨២,១៤ ក្រាម
·          កាល់ស្យូម ១០៧ មីលីក្រាម
·          សូដ្យូម ៣៩ មីលីក្រាម
·          វីតាមីនសេ ៦,៤ មីលីក្រាម

សម្បូរទៅដោយអង់ទីអុកស៊ីដង់៖​ យោងតាមការសិក្សាមួយនៅក្នុងអត្ថបទវិទ្យាសាស្ត្រជីវវិទ្យាអាហ្រ្វិកបានឱ្យដឹងថាផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Betacyanins និង Betaxanthins ។ សមាសធាតុទាំងនេះបន្សាបរ៉ាឌីកាល់សេរីនៅក្នុងខ្លួន។ រ៉ាឌីកាល់សេរីគឺជាសមាសធាតុនៅក្នុងរាងកាយដែលអាចបណ្តាលឱ្យខូចខាតកោសិកា។ សកម្មភាពរបស់ Betacyanins និង Betaxanthins អាចការពាររ៉ាឌីកាល់សេរីពីការបំផ្លាញបន្ថែមទៀត។​ យោងតាមអត្ថបទមួយក្នុងទស្សនាវដ្តីឱសថសាស្ត្រពិភពលោកបានបង្ហាញថាសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់ផ្លែស្រកានាគអាចជួយក្នុងការការពារស្ថានភាពរលាកក្នុងរាងកាយ។ ទាំងនេះរួមមានជំងឺរលាកសន្លាក់ឆ្អឹង និងទម្រង់ដទៃទៀតនៃជំងឺរលាកសន្លាក់។

បង្កើនការគ្រប់គ្រងគ្លីសេរីន៖ ការវិភាគដែលបានលេចចេញនៅក្នុងកាសែត PLOS ONE ពិនិត្យមើលផលប៉ះពាល់នៃការទទួលទានផ្លែស្រកានាគលើការគ្រប់គ្រងជាតិគ្លុយកូសក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម និងអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ។​ តាមលទ្ធផលបានបង្ហាញពីការផ្សារភ្ជាប់គ្នាដ៏មានសក្តានុពលរវាងការញ៉ាំផ្លែស្រកានាគ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អប្រសើរ។ នេះក៏ព្រោះតែផ្លែស្រកានាគជំរុញការលូតលាស់កោសិកាលំពែងដែលផលិតអាំងស៊ុយលីន។

សំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ៖ យោងតាមការស្រាវជ្រាវដែលបានចុះផ្សាយនៅក្នុងអត្ថបទឱសថសាស្ត្រពិភពលោកបានបង្ហាញថាសារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែស្រកានាគរួមមាន ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម វីតាមីនអា វីតាមីនC និងស័ង្កសី។ ផ្លែឈើនេះក៏ផ្ទុកបរិមាណកាល់ស្យូម និងទង់ដែងក្នុងបរិមាណតិចតួចដែលរាងកាយត្រូវការសម្រាប់សុខភាពល្អផងដែរ។  

លក្ខណៈសម្បត្តិ Prebiotic៖ យោងតាមការសិក្សានៅក្នុងទស្សនាវដ្តីអេឡិចត្រូនិចជីវបច្ចេកវិទ្យាបានឱ្យដឹងថាការញ៉ាំផ្លែឈើនាគមានឥទ្ធិពល Prebiotic លើរាងកាយដែលជួយបង្កើនការរំលាយអាហារ និងចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន។ ផ្លែស្រកានាគមានផ្ទុកនូវកាបូអ៊ីដ្រាតដែលមានឈ្មោះថា Oligosaccharides ដែលអ្នកស្រាវជ្រាវជឿថាអាចជួយជំរុញដល់ការលូតលាស់របស់បាក់តេរីដែលមានសុខភាពល្អនៅក្នុងក្រពះ និងពោះវៀន។ គ្រូពេទ្យក៏ហៅបាក់តេរីទាំងនេះថាជាប្រូប៊្យូទិចព្រោះវាគាំទ្រដល់ទិដ្ឋភាពជាច្រើននៃសុខភាពមនុស្ស។ អត្ថប្រយោជន៍នៃ Prebiotics ដូចជាពពួកដែលមាននៅក្នុងផ្លែស្រកានាគរួមមាន ការរំលាយអាហារមានភាពប្រសើរឡើង មុខងារប្រព័ន្ធភាពស៊ាំ និងការថយចុះហានិភ័យនៃការឆ្លងមេរោគពោះវៀន។

ផ្ទុកអាស៊ីតខ្លាញ់ដែលផ្ដល់សុខភាពល្អ៖ គ្រាប់តូចៗនៃផ្លែស្រកានាគបន្ថែមតម្លៃអាហារូបត្ថម្ភគួរឱ្យកត់សម្គាល់។ យោងតាមការស្រាវជ្រាវនៅក្នុងអត្ថបទឱសថសាស្ត្រពិភពលោកបានបង្ហាញថាគ្រាប់ទាំងនេះមានផ្ទុកអាស៊ីតខ្លាញ់រួមមានអាស៊ីតខ្លាញ់អូមេហ្គា៣ និងអូមេហ្គា៩ ក៏ដូចជាប្រេងធម្មជាតិ។ វេជ្ជបណ្ឌិតបញ្ជាក់ថាសមាសធាតុទាំងអស់នេះមានប្រយោជន៍សម្រាប់សុខភាពបេះដូងរបស់មនុស្ស។  

ប្រភព៖ MEDICALNEWTODAY: Medically reviewed by
Natalie Butler, RD, LD on March 8, 2019 — Written by Rachel Nall, RN, MSN, CRNA