ផលប្រយោជន៍របស់ចង្រិតចំពោះសុខភាព

សត្វល្អិតបានដើរតួជាប្រភពនៃអាហារបំប៉ន និងមានសុវត្ថិភាពសម្រាប់មនុស្សរាប់ម៉ឺនឆ្នាំនៅទូទាំងពិភពលោក។ សព្វថ្ងៃនេះការបរិភោគសត្វល្អិតនៅក្នុងប្រទេសអភិវឌ្ឍន៍គឺមានភាពកម្រណាស់ ប៉ុន្តែការបរិភោគសត្វល្អិត គឺជាទម្លាប់ធម្មតានៅជាង ១៣ ប្រទេស ។ សត្វល្អិតនៅតែជាអាហារពេញនិយមនៅក្នុងតំបន់កំពុងអភិវឌ្ឍជាច្រើននៃអាមេរិកកណ្តាល អាមេរិកខាងត្បូង អាហ្វ្រិក អូស្ត្រាលី និងអាស៊ី។ 

សត្វចង្រិត គឺជាសត្វល្អិតមួយក្នុងចំណោមសត្វល្អិតដែលគេនិយមបរិភោគ។ វាងាយស្រួលក្នុងការចិញ្ចឹម រៀបចំ និងចម្អិន​។ ក្នុងការចិញ្ចឹមចង្រិតគេមិនសូវចំណាយដើមទុនច្រើន និងងាយស្រួលថែរក្សា។ វាក៏មានជីវជាតិខ្ពស់ និងរស់ជាតិឆ្ងាញ់ផងដែរ។ សត្វចង្រិត និងសត្វល្អិតដទៃទៀតមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាល្អសម្រាប់អ្នកទៀតផង។ សត្វចង្រិតមានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ប្រសើរ ព្រមទាំងជាប្រភពប្រូតេអ៊ីនប្រហែល ៦៥% វីតាមីន និងសារធាតុរ៉ែជាច្រើន។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលសត្វចង្រិតមានបរិមាណប្រូតេអ៊ីនប្រហាក់ប្រហែលនឹងសាច់គោ តែមានផ្ទុកសារធាតុរ៉ែច្រើនជាងសាច់គោ។ ចង្រិត គឺជាប្រភពប្រូតេអ៊ីនពេញលេញមានន័យថាវាផ្ទុកអាស៊ីតអាមីណេសំខាន់ៗទាំងអស់។ ពួកវាក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 និង 6 ផងដែរហើយវាមានជាតិកាល់ស្យូម ជាតិដែក និងវីតាមីន B12 ខ្ពស់។ 

អត្ថបទវិទ្យាសាស្ត្រមួយបានបង្ហាញថាការទទួលទានចង្រិតអាចជួយគាំទ្រដល់ការលូតលាស់នៃបាក់តេរីដែលមានប្រយោជន៍ក្នុងពោះវៀន ហើយការបរិភោគសត្វចង្រិតមិនត្រឹមតែមានសុវត្ថិភាពក្នុងកំរិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកាត់បន្ថយការរលាកផ្សេងៗនៅក្នុងខ្លួនផងដែរ។ សត្វចង្រិតក៏មានផ្ទុកនូវជាតិសរសៃដូចជា Chitin ដែលខុសគ្នាពីជាតិសរសៃដែលមាននៅក្នុងអាហារដូចជាផ្លែឈើ និងបន្លែ។ ជាតិសរសៃដើរតួជាប្រភពអាហារមីក្រូជីវជាតិ និងប្រភេទជាតិសរសៃមួយចំនួនជួយជំរុញការលូតលាស់របស់បាក់តេរីមានប្រយោជន៍ដែលគេហៅថា probiotics ។ ការសាកល្បងតូចមួយបានបង្ហាញថាជាតិសរសៃនៃសត្វល្អិតអាចមានឥទ្ធិពលលើបាក់តេរីនៅក្នុងក្រពះ ពោះវៀនផងដែរ។

ជាតិដែកដែលមាននៅក្នុងចង្រិតគឺជាសារធាតុរ៉ែសំខាន់មួយដែលជួយដឹកអុកស៊ីសែនឆ្លងកាត់សារពាង្គកាយយើងក្នុងទម្រង់ជាអេម៉ូក្លូប៊ីន។ ចំណែកឯ វីតាមីន
B12 ជាសារធាតុចិញ្ចឹមដែលជួយដល់កោសិកាប្រសាទ និងកោសិកាឈាមឱ្យមានសុខភាពល្អ ខណៈពេលដែលកោសិកាបង្កើតធាតុសំខាន់បំផុតសម្រាប់រាងកាយរបស់យើង។
 

ប្រភព៖
     
https://www.huffpost.com/entry/five-reasons-to-eat-crick_b_13939920

http://www.insectsarefood.com/faq.html
          

Valerie J. Stull, Elijah Finer, Rachel S. Bergmans, Hallie P. Febvre, Colin Longhurst, Daniel K. Manter, Jonathan A. Patz, Tiffany L. Weir. Impact of Edible Cricket Consumption on Gut Microbiota in Healthy Adults, a Double-blind, Randomized Crossover Trial. Scientific Reports, 2018; 8 (1)

https://www.cricketflours.com/5-reasons-you-should-be-eating-cricket-powder-cricket-flour/