ផលប្រយោជន៍នៃការប្រើប្រាស់ទុយោឬស្សី

ទុយោឫស្សីមានលក្ខណៈធម្មជាតិ និងអាចប្រើឡើងវិញបាន។ កត្តាទាំងនេះបានធ្វើឱ្យពួកវាក្លាយជាមធ្យោបាយងាយស្រួលបំផុតក្នុងការចូលរួមលុបបំបាត់កាកសំណល់ទុយោប្លាស្ទិកក្នុងគ្រួសាររបស់អ្នក។ បន្ថែមពីនេះ ឫស្សីគឺជាជម្រើសសុវត្ថិភាព និងធម្មជាតិដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិតក្នុងសមុទ្រ ឬបំពុលបរិស្ថាន។ ការផ្លាស់ប្តូរពីការប្រើទុយោទៅប្រើទុយោឫស្សី ជាជម្រើសសាមញ្ញតែមានអត្ថប្រយោជន៍ពេញលេញ។ វាជាជំហានងាយស្រួលបំផុតមួយដែលអ្នកអាចធ្វើដើម្បីជួយដោះស្រាយបញ្ហាសំរាមផ្លាស្ទិចនៅលើភពផែនដីរបស់យើង។ ធម្មជាតិផ្តល់ឱ្យយើងនូវដំណោះស្រាយដ៏ល្អឥតខ្ចោះដោយមិនចាំបាច់បំផ្លាញបរិស្ថានរបស់យើងជាមួយនឹងកាកសំណល់ផ្លាស្ទិចដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ នេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការប្រើប្រាស់ទុយោឫស្សី ៖

១. អាចប្រើប្រាស់ឡើងវិញ និងមានភាពយូរអង្វែងអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ចម្បងនៃការប្រើប្រាស់ទុយោឫស្សីគឺអ្នកអាចប្រើវាម្តងហើយម្តងទៀត។ ទុយោដែលមានគុណភាពខ្ពស់ដូចជាឫស្សីធម្មជាតិអាចប្រើបានរយៈពេលជាច្រើនឆ្នាំនៅពេលដែលមានការលាងសម្អាត និងថែរក្សាឱ្យបានត្រឹមត្រូវ។

២. ប្រសិទ្ធភាពថ្លៃដើម៖ ចំនួនទឹកប្រាក់ដែលអ្នកនឹងចំណាយលើទុយោឫស្សីមួយកញ្ចប់អាចជំនួសអោយទឹកប្រាក់ដ៍ច្រើនលើសលប់ដែលអ្នកនឹងចំណាយទៅលើទុយោផ្លាស្ទិចពេញមួយជីវិត។

. មានសុខភាពល្អ និងគ្មានជាតិគីមី៖​ ទុយោផ្លាស្ទិចត្រូវបានផលិតចេញពីសារធាតុគីមីដែលមានប្រភពពីប្រេង និងpolypropylene។ រដ្ឋបាលចំណីអាហារ និងឱសថ(FDA)របស់អាមេរិកបានកំណត់ថាទុយោផ្លាស្ទិចមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវាអាចចំលងសារធាតុគីមីទៅក្នុងអាហាររាវ។ ផ្ទុយទៅវិញ ទុយោឫស្សីមានលក្ខណៈធម្មជាតិដែលអាចប្រឆាំងទៅនឹងពពួកមីក្រុប មានន័យថាពួកវាមិនងាយមានបាក់តេរីមកតោងបាន និងមានភាពធន់នឹងការបំផ្លាញឬរលួយ។ មួយវិញទៀតឫស្សីធម្មជាតិក៏ត្រូវបានដាំដុះដោយមិនប្រើជីគីមី ឬថ្នាំសំលាប់សត្វល្អិតផងដែរ។

៤. ភាពធន់ និងអាចយកតាមខ្លួនបាន៖ ទុយោឫស្សីជាច្រើនបានបញ្ចប់ដោយការខាត់ឱ្យរលោង។ កត្តានេះធ្វើឱ្យទុយោ មិនមានគែមមុតស្រួច គ្មានហានិភ័យនៃការបែកបាក់។ វាល្អចំពោះកុមារដោយសារមានគែមរលោងដែល និងមិនបង្កឱ្យមានការរំខាននៅពេលប្រើ។ ពួកវាអាចត្រូវបានប្រើសម្រាប់ទាំងភេសជ្ជៈក្តៅ​ និងត្រជាក់។ ទុយោឫស្សីមានទម្ងន់ស្រាល មិនត្រូវការកន្លែងច្រើនទេ។ អ្នកអាចទុកទុយោឫស្សីនៅក្នុងកាបូបរបស់អ្នកហើយយកវាទៅជាមួយអ្នកនៅពេលធ្វើដំណើរ។

៥. អាចបម្លែងធាតុបាន៖ ឫស្សីគឺជាវត្ថុធាតុដែលអាចបំបែកបានដែលវាកើតឡើងពីធម្មជាតិ ហើយអាចត្រឡប់ទៅក្នុងធម្មជាតិវិញដោយការរលួយក្នុងរយៈពេល ៤-៦ ខែប្រសិនបើយើងបោះវាចោល។ ផ្ទុយទៅវិញបើយោងទៅតាម 4Ocean ទុយោផ្លាស្ទិចអាចមានអាយុកាលរហូតដល់ ២០០ ឆ្នាំដើម្បីបំបែកទាំងស្រុង។

៦. ទាន់សម័យ៖ ទុយោឫស្សីមានលក្ខណៈស្រស់ស្អាត ទាក់ទាញភ្នែក និងធ្វើឱ្យអ្នកមានអារម្មណ៍ថាធម្មជាតិចំពោះភេសជ្ជៈណាមួយដែលលោកអ្នកទទួលទាន។  

ប្រភព HOUSEHOLDWONDERS by Wanda Thompson | Bamboo