អត្ថប្រយោជន៏នៃម្រេច

 ម្រេចមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់យើង។ វាអាចជួយសម្រួល បញ្ហារំលាយអាហារបញ្ហា ធ្មេញ ជំងឺទឹកនោមផ្អែម ឈឺក្បាល ក្អក និងផ្ដាសាយ ឬស្រកទម្ងន់។ ប៉ុន្តែត្រូវប្រើវាឱ្យបានត្រឹមត្រូវ និងក្នុងបរិមាណសមស្របដើម្បីទទួលបានលទ្ធផលល្អបំផុត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យនៃម្រេច ៖

១. បំបាត់ការឈឺចាប់៖​ ម្រេចគ្រប់ប្រភេទមានផ្ទុកសារធាតុ Capsaicin ដែលជាសារធាតុបង្កើតកម្ដៅ។ លក្ខណៈសម្បត្តិជាមូលដ្ឋាននៃម្រេចនេះត្រូវបានប្រើប្រាស់ដោយប្រើវានៅក្នុងជែល និងស្ព្រាយហ៍បាញ់បំបាត់ការឈឺចាប់។ នៅក្រោមឥទ្ធិពលនៃ Capsaicin អ្នកនឹងមានអារម្មណ៍ថាកម្ដៅត្រូវបានបង្កើតឡើងនៅក្នុងតំបន់ដែលមានការឈឺចាប់ដែលបណ្តាលមកពីការកន្ត្រាក់សាច់ដុំ ឬគ្រេច ហើយវានឹងមានភាពធូរស្រាល។

២. ជំនួយដល់ការរលាកសន្លាក់៖ សារធាតុ Capsaicin នៅក្នុងម្រេចក៏មានលក្ខណៈប្រឆាំងនឹងការរលាកផងដែរ។ ដូច្នេះវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ និងអ្នកដែលហើម ឬឈឺចាប់សាច់ដុំ។

៣. សម្រកទម្ងន់៖ ដោយសារតែវត្តមានរបស់ Capsaicin ម្រេចជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួន ដូច្នេះវាជួយក្នុងការសម្រកទម្ងន់។ វាជាហេតុផលដែលថ្នាំ និងភេសជ្ជៈសម្រកទម្ងន់ភាគច្រើនមានផ្ទុកនូវ Capsaicin

៤. ព្យាបាលជំងឺមហារីក៖យោងតាមការស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Nottingham និងសមាគមន៍ស្រាវជ្រាវជំងឺមហារីកអាមេរិក Capsaicinក្នុងម្រេចអាចសម្លាប់កោសិកាមហារីកមួយចំនួន។ វាត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ជាពិសេសក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។ ទោះយ៉ាងណាការស្រាវជ្រាវបន្ថែមលើប្រធានបទនេះនៅតែត្រូវបានធ្វើឡើង។ 

៥. បំបាត់អាការៈឈឺក្បាល៖ ម្រេចក៏មានប្រយោជន៍ផងដែរក្នុងការព្យាបាលការឈឺក្បាល។ ការឈឺចាប់នៅលើក្បាលកើតឡើងនៅពេលដែលសរសៃប្រសាទ និងសារធាតុ P បញ្ជូនការឈឺចាប់ទៅកាន់ខួរក្បាល។ ទោះជាយ៉ាងណាក៏ដោយ Capsaicin អាចទប់ស្កាត់ការបញ្ជូននេះ និងជួយកាត់បន្ថយរោគសញ្ញានៃការឈឺក្បាល។ 

៦. ព្យាបាលក្អក៖ សម្រាប់អ្នកដែលមានបញ្ហាក្អក និងឈឺបំពង់កត្រូវទទួលទានម្សៅម្រេចជាមួយទឹកឃ្មុំបន្តិចដើម្បីឱ្យធូរស្បើយ។ ទឹកឃ្មុំស្រស់ និងម្រេចផ្សំចូលគ្នាធ្វើឱ្យមានលក្ខណៈជាអង់ទីប៊្យូទិក និងបង្កើតកំដៅផងដែរ។ ដូច្នេះពួកគេទទួលបានការធូរស្បើយពីការក្អក និងផ្តាសាយយ៉ាងងាយស្រួល។

៧. បន្ធូរការតឹងច្រមុះ៖កំដៅដែលបង្កើតឡើងដោយម្រេចអាចជួយអ្នកក្នុងការសម្អាតច្រមុះ និងបំបាត់ការកកស្ទះច្រមុះ។ វាក៏អាចប្រឆាំងនឹងការឆ្លងមេរោគតាមច្រមុះបានដែរ តាមរយៈការសម្អាតបំពង់ខ្យល់ ដូច្នេះវាអាចជួយមនុស្សម្នាក់ឱ្យមានភាពងាយស្រួលក្នុងការដកដង្ហើម។

៨. ការពារដំបៅក្រពះ៖ ការទទួលទានម្រេចអាចសម្លាប់បាក់តេរីដែលបង្កឱ្យមានដំបៅនៅក្នុងក្រពះ និងពោះវៀន។ ដូច្នេះវាមានប្រយោជន៍ក្នុងការការពារជម្ងឺក្រពះដូចជាដំបៅ និងឈឺក្រពះ។

៩. ការគ្រប់គ្រងសម្ពាធឈាម៖ ដោយសារម្រេចសំបូរទៅដោយសារធាតុ Flavonoids និងវីតាមីន C និង A វាពិតជាមានប្រយោជន៍ក្នុងការរក្សាសម្ពាធឈាមឱ្យស្ថិតក្រោមការគ្រប់គ្រង។ អ្នកដែលមានជំងឺលើសឈាម និងបញ្ហាពាក់ព័ន្ធដទៃទៀតត្រូវតែពិចារណាដាក់បញ្ចូលម្រេចទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។

១០. លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម៖ វត្តមាននៃសារជាតិ Flavonoids និងវីតាមីននៅក្នុងម្រេច មានតួនាទីជាភ្នាក់ងារប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្ម។ នេះធ្វើឱ្យម្រេចក្លាយជាអ្នកប្រយុទ្ធដ៏មានសក្តានុពលប្រឆាំងនឹងសារពាង្គកាយដែលអាចចូលក្នុងខ្លួន និងបង្កអន្តរាយដល់កោសិកានៅក្នុងរាងកាយ។

១១. ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ៖ លក្ខណៈពិសេសមួយនៃម្រេច  គឺថាវារំញោចពន្លករជីវ្ហាវិញ្ញាណដើម្បីបញ្ជូនសញ្ញាទៅក្រពះដើម្បីបញ្ចេញអាស៊ីតអ៊ីដ្រូក្លរីកដែលចាំបាច់សម្រាប់ការរំលាយអាហារ។ ដូច្នេះវាជាផ្នែកមួយចាំបាច់នៃរបបអាហារប្រចាំថ្ងៃដែលយើងទទួលទាន។

១២. ការគ្រប់គ្រងជាតិស្ករក្នុងឈាម៖ ដោយសារម្រេចមានអត្ថប្រយោជន៍ក្នុងការជំរុញប្រតិកម្មមេតាបូលីសរបស់រាងកាយ និងជួយដល់ដំណើរការរំលាយអាហារផងនោះវាត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ល្បាយនៃម្រេចជាមួយម្សៅគ្រាប់ fenugreek និងរមៀតនៅពេលទទួលទានជាមួយទឹកដោះគោមួយកែវក្នុងមួយថ្ងៃ អាចជួយក្នុងការកាត់បន្ថយកម្រិតជាតិស្ករ។ វាមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមភាគច្រើន។ 

១៣. ព្យាបាលឈឺធ្មេញ៖​ ម្សៅម្រេចត្រូវបានគេដឹងថាផ្តល់ការធូរស្បើយពីការឈឺធ្មេញនៅពេលប្រើផ្សំជាមួយប្រេងខ្ទឹម ឬក៏អំបិល។ 

១៤. អត្ថប្រយោជន៍នៃម្រេចសម្រាប់ភ្នែក៖ ម្រេចត្រូវបានគេដឹងថាជាគ្រឿងផ្សំមានប្រយោជន៍សម្រាប់ជំងឺភ្នែកមួយចំនួនដូចជា ជំងឺភ្នែកឡើងបាយ និងខ្សោយភ្នែក។ 

ប្រភព STYLECRAZE : Amazing Benefits Of White Pepper Powder For Eyes And Health. August 21, 2019 by Amanpreet