អត្ថប្រយោជន៍នៃម្ជូរល្មម

ក្រៅពីរសជាតិដ៏ឆ្ងាញ់របស់វា ម្ជូរល្មមគឺជាប្រភពដ៏ល្អមួយនៃសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ។ ការទទួលទានម្ជូរល្មម ៥៧ក្រាម ទទួលបាន កាល់ស្យូម១២៣មីលីក្រាម ០,៨៤មីលីក្រាមនៃដែក វីតាមីសេ ៦,៨មីលីក្រាម ២៩មីលីក្រាមនៃម៉ាញ៉េស្យូម ៦,៤៥ក្រាមនៃកាបូនអ៊ីដ្រាត ២១មីលីក្រាមនៃផូស្វ័រ ១១៩មីលីក្រាមនៃប៉ូតាស្យូម ០,០១៦មីលីក្រាមនៃវីតាមីនB2 និងវីតាមីនA ៨មីក្រូក្រាម។ 

ម្ជូរល្មមត្រូវបានគេប្រើជារុក្ខជាតិសម្រាប់ព្យាបាលជាច្រើនសតវត្សមកហើយ។ តាមប្រពៃណី ម្ជូរល្មមចម្រាញ់អាចព្យាបាលការឈឺធ្មេញ រលាកតម្រងនោម ផ្ដាសាយ និងសូម្បីតែការស្អកក។ ប្រទេសជាច្រើន ផឹកតែម្ជូរល្មម ដើម្បីធ្វើឱ្យសម្ពាធឈាមមានស្ថេរភាព និងកាត់បន្ថយកូឡេស្តេរ៉ូល។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់ម្ជូរល្មម៖

១. បញ្ចុះសម្ពាធឈាម៖ តាមបាយការណ៍ពីសមាគមបេះដូងអាមេរិច(AHA) ដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែវិច្ឆិកាឆ្នាំ ២០០៨ បានចែងថាការទទួលទានតែម្ជូរល្មមធ្វើឱ្យសម្ពាធឈាមថយចុះចំពោះមនុស្សពេញវ័យដែលមានជំងឺលើសឈាម។

២. ថែរក្សាធ្មេញ និងអញ្ចាញធ្មេញ៖​ កាល់ស្យូមដែលមាននៅក្នុងម្ជូរល្មមការពារធ្មេញដោយរក្សាឆ្អឹងថ្គាមរឹងមាំ ដែលធ្វើឱ្យបាក់តេរីមិនអាចលូតលាស់បាន។

៣. ជំនួយដល់ស្រ្តីមានផ្ទៃពោះ៖ស្ត្រីមានផ្ទៃពោះគួរទទួលទានអាហារដែលមានជាតិដែកច្រើនជាងអ្នកដទៃ។ ដូច្នេះអាហារដែលសំបូរទៅដោយជាតិដែកដូចជាម្ជូរល្មម ពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះព្រោះពួកគេត្រូវការប្រហែល ២៧ មីលីក្រាមជារៀងរាល់ថ្ងៃ។

៤. ព្យាបាលជំងឺផ្ដាសាយ៖ ម្ជូរល្មមមានវីតាមីនសេដែលជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងដែលការពារយើងពីជំងឺផ្តាសាយ និងក្អក។ ក្រៅពីនេះវាជួយសម្រួលដល់ការស្រូបយកជាតិដែក ដូច្នេះវាជួយពង្រឹងភាពធន់របស់រាងកាយទៅនឹងការឆ្លងមេរោគហើយវាក៏ប្រយុទ្ធប្រឆាំងនឹងវីរុសផងដែរ។

៥. ការពារការទល់លាមក៖​ ម៉ាញ៉េស្យូមដែលមាននៅក្នុងម្ជូរល្មមផ្តល់នូវការធូរស្បើយយ៉ាងឆាប់រហ័សពីការទល់លាមក ហើយវាអាចទាក់ទាញទឹកដែលជាហេតិធ្វើឱ្យលាមកទន់។ ម្ជូរល្មមមានម៉ាញ៉េស្យូម ២៩ មីលីក្រាម ដែលស្មើនឹង ៦,៩០% នៃតម្រូវការប្រចាំថ្ងៃ។

៦. ភាពទន់ខ្សោយ៖ ម្ជូរល្មមមានផ្ទុកនូវផូស្វ័រដែលមានសមត្ថភាពក្នុងការដកចេញនូវបញ្ហាសុខភាពតូចៗដូចជា ខ្សោយសាច់ដុំ ស្ពឹកអស់កម្លាំងនិងមានជម្ងឺស្រដៀងគ្នាផ្សេងទៀត។ កម្រិតផូស្វ័រធម្មតានៅក្នុងរាងកាយគឺជាវិធីដ៏ល្អមួយដើម្បីរក្សាភាពរឹងមាំ និងសកម្ម។ យោងតាមអ្នកជំនាញជំនាញផ្នែកសុខភាព បរិមាណតម្រូវការធម្មតាអាចមានប្រហែល ១២០០ មីលីក្រាមសម្រាប់មនុស្សពេញវ័យ។ ភាពទន់ខ្សោយខាងផ្លូវភេទក៏អាចព្យាបាលបានផងដែរ ជាមួយនឹងការបំពេញបន្ថែមផូស្វ័រ។ 

ឯកសារយោង៖

Tee, P. L., Yusof, S., & Mohamed, S. (2002). Antioxidative properties of roselle (Hibiscus sabdariffa L.) in linoleic acid model system. Nutrition & Food Science.

Islam, A. K. M. A., Jamini, T. S., Islam, A. K. M. M., & Sabina, Y. (2016). Roselle: a functional food with high nutritional and medicinal values. Fundamental and Applied Agriculture, 1(2), 44-49.