ផលប្រយោជន៏នៃការញ៉ាំផ្លែស្វាយ

នៅពេលលោកអ្នកទទួលទានផ្លែស្វាយ​ លោកអ្នកប្រហែលជាមិនគិតអំពីផលប្រយោជន៍ដល់សុខភាពដ៏សម្បើមរបស់វានោះទេ។​ ស្វាយត្រូវបានគេស្គាល់ថាជាស្តេចនៃផ្លែឈើ។ វាមានប្រមាណ១០០០ប្រភេទ​ហើយសុទ្ធតែ​មានរសជាតិឆ្ងាញ់។ ផ្លែស្វាយ​ផ្ទុកវីតាមីន សម្បូរជាតិរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលធានាដល់សុខភាពរបស់បងប្អូនទាំងអស់គ្នា។ តាមរយៈអត្ថប្រយោជន៍ខាងក្រោម បងប្អូន​នឹង​​ភ្ញាក់ផ្អើលពីគុណប្រយោជន៍របស់ផ្លែស្វាយ​ ដែលបងប្អូនចូលចិត្តទទួលទានសឹងរាល់ថ្ងៃ៖​

ជួយដល់​ជំងឺក្រពះ៖ អស់រយៈពេលជាច្រើនទសវត្សមកមកហើយស្វាយត្រូវបានគេប្រើដើម្បីបំបាត់ជំងឺ​ក្រពះ។ ស្រដៀងគ្នាទៅនឹងផ្លែល្ហុងស្វាយមានអង់ស៊ីមមួយចំនួនដែលមានលក្ខណៈសម្បត្តិ​ជួយដល់ក្រពះ។

ជួយ​ទប់​ទល់​ការ​ឡើង​ទម្ងន់
៖ ការ​សិក្សា​មួយ​ចំ​នួន​បាន​រក​ឃើញ​ថា ទទួល​ទាន​ផ្លែ​ស្វាយ​ទាំង​សម្បក​អាច​ជួយ​ទប់​ទល់​ការ​ឡើង​ទម្ងន់​ ។ សារ​ធាតុ​ចម្រាញ់​ពី​សម្បក​ស្វាយ​មាន​កម្លាំង​ទប់​ស្កាត់​ការ​អភិ​វឌ្ឍ​បណ្តា​កោ​សិ​កា​ខ្លាញ់​ក្នុង​ខ្លួនមនុស្ស​ កាត់​បន្ថយ​បាននូវ​ការ​ឡើង​ទម្ងន់ ។

ទប់​ស្កាត់​ជំ​ងឺ​មហារីក៖ អត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ផ្លែស្វាយចំពោះសុខភាពមួយទៀត គឺវាអាចទប់​ស្កាត់​ជំ​ងឺ​មហារីក ព្រោះ​សមាសធាតុ Phenolic ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែស្វាយ ត្រូវបាន​គេ​បង្ហាញថា​វា​មាន​សារធាតុ ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង មាន​ផ្ទុក​នូវ​សារជាតិ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​។​

ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​៖ វីតាមីន A (beta-carotene), វីតាមីន E និង​វត្តមាន Selenium នៅក្នុង​ផ្លែស្វាយ បាន​ផ្តល់​នូវ​ការការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​ផងដែរ។​

កាត់​បន្ថយ​ខ្លាញ់​កូ​ឡេស្តេរ៉ូល៖ ស្វាយ​​​ក៏មានផ្ទុកនូវសារ​ធាតុ​សរសៃ​និង Pectin ដ៏ច្រើនដែល​សារ​ធាតុ​ទាំង​២​នេះ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់។

ជួយសម្រាលជំងឺហឺត៖ សារធាតុ​ប្រឆាំងនឹង​ការ​រលាក ដែល​មាន​នៅក្នុង​ផ្លែស្វាយ ក៏​អាច​ជួយ​សម្រាល​ដល់​រោគសញ្ញា​នៃ​ជំងឺហឺត​ផងដែរ​។​ 

ប្រភព៖ Organicfacts