សេវាកម្មបណ្តុះបណ្តាលទៅលើការប្រមូលទិន្នន័យឌីជីថល

 សេចក្តីផ្តើម

ការប្រមូលទិន្នន័យជាផ្នែកមួយដ៍សំខាន់ក្នុងការងារអភិវឌ្ឍ។ ជាទូទៅ ការងារនេះត្រូវបានធ្វើឡើងដោយប្រើ
ក្រដាស​ និងប៊ិចដែលបង្កើតអោយមានកំហុសបច្ចេកទេសជាច្រើន និងពិបាកក្នុងការធ្វើការសិក្សាទ្រង់ទ្រាយ
ធំ ហើយចំណាយពេលវេលា និងធនធានច្រើនជាពិសេសទៅលើការបញ្ចូលទិន្នន័យ។  

ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងដូចជាឧបករណ៍អេឡិចត្រូនិក
(ទូរស័ព្ទឆ្លាត និងតាប្លេត) និងកម្ម
វិធីអេឡិចត្រូនិកអាចជួយអ្នកប្រើប្រាស់ក្នុងការបង្កើត ប្រមូល និងគ្រប់គ្រងការប្រមូលទិន្នន័យ និងបង្ហោះ
ទិន្នន័យទៅក្នុងទីតាំងផ្ទុកទិន្នន័យអនឡាញទៅតាមពេលវេលាជាក់ស្តែងប្រកបដោយសុវត្ថិភាព។

អ្នកណាគួររៀនវគ្គនេះ?

វគ្គបណ្តុះបណ្តាលនេះសមស្របសម្រាប់ស្ថាប័នទាំងឡាយណាដែលចាប់អារម្មណ៍ក្នុងការរៀនអំពីការប្រមូល និងគ្រប់គ្រងទិន្នន័យដោយប្រើប្រាស់ឧបករណ៍
អេឡិចត្រូនិកសម្រាប់ការប្រមូលព័ត៌មានទូទៅ ការអង្កេតដើមគ្រានិងចុងគ្រានៃគម្រោង និងការតាមដានវឌ្ឍនភាពនៃគម្រោង។

រយៈពេលនៃវគ្គ ២​ - ៤ ថ្ងៃ

គោលបំណងនៃវគ្គ

​​    កវគ្គបណ្តុះបណ្តាលនេះនឹងណែនាំសិក្ខាកាមទាំងអស់អំពីវិធីសាស្ត្រ និងបច្ចេកទេសក្នុងការប្រមូលទិន្នន័យសម្រាប់គំរោងស្រាវជ្រាវ ឬគំរោងអភិវឌ្ឍន៍ផ្សេងៗដោយ
        ប្រើប្រាស់ឧបរណ៍ប្រមូលទិន្នន័យបែបបច្ចេកវិទ្យា

    ខ) នៅចុងវគ្គ សិក្ខាកាមនឹងមានលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង និងកម្មវិធីរបស់វាក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យ 

មាតិការនៃវគ្គ

    ១) ការណែនាំអំពីប្រព័ន្ធនៃការប្រមូលទិន្នន័យឌីជីថល
    ២) ការណែនាំអំពីវិធីសាស្រ្ត បច្ចេកទេស និងកម្មវិធីអនឡាញសម្រាប់ការប្រមូលទិន្នន័យឌីជីថល
    ៣)​ គុណសម្បត្តិនៃការប្រមូលទិន្នន័យឌីជីថល
    ៤) បញ្ហាផ្សេងៗនៃការប្រមូលទិន្នន័យឌីជីថល
    ៥) ការរៀបចំបញ្ជីសំណួរដោយប្រើប្រាស់កម្មវិធី ONA KoBoToolbox (អ្នកអាចជ្រើសរើសមួយក្នុងចំណោមជម្រើសទាំងពីរនេះ)
    ៦) ការបង្ហោះទិន្នន័យ តាមរយៈការបង្កើតគណនីអនឡាញសម្រាប់ការបង្ហោះបញ្ជីសំណួរ និងរក្សាទិន្នន័យ
    ៧) ការប្រើប្រាស់កម្មវិធី ODKCollect KoBoCollect នៅលើទូរស័ព្ទឆ្លាត ឬតាប្លេតក្នុងការប្រមូលទិន្នន័យ
    ៨) ការតាមដានការប្រមូលទិន្នន័យនៅពេលប្រមូលទិន្នន័យ
    ៩) ការទាញយក និងគ្រប់គ្រងទិន្នន័យក្រោយពេលប្រមូលទិន្នន័យសម្រាប់ការវិភាគ។