សេវាកម្មពង្រឹងសមត្ថភាពផ្នែកទីផ្សារដល់ក្រុមកសិករ

ការណែនាំអំពីវគ្គ

ទីផ្សារជាចំណែកមួយយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ហើយវាជាជំនាញមួយដែលត្រូវការយល់ដឹងអំពីចំណេះដឹង
ជាច្រើនទាក់ទងនឹងផលិតកម្ម ទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ កសិករទាំងឡាយគួរយ៉ាងហោចណាស់មាន
ចំណេះដឹងជាមូលដ្ឋានទាក់ទងនឹងទីផ្សារដើម្បីអោយពួកគាត់មានគំនិតក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់គាត់ទៅ
ជាអាជីវកម្មដែលមានលក្ខណៈពាណិជ្ជកម្ម និងមានចំណូលខ្ពស់។

នៅក្នុងវគ្គនេះ កសិករនិងរៀនអំពីបញ្ហាទីផ្សារដែលពួកគាត់ជួបប្រទះជារឿយៗនៅកម្ពុជា។ ហើយវគ្គនេះត្រូវ
បានបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់កសិករដែលស្វែងរកចំណេះដឹងផ្នែកទីផ្សារ និងពាណិជ្ជកម្ម។​
បច្ចេកទេស និងដំបូន្មានក្នុងវគ្គនេះត្រូវបានរៀបចំឡើងផ្អែកតាមបរិបទនៅកម្ពុជា។


អ្នកណាគួររៀនវគ្គនេះ?

វគ្គនេះត្រូវបានរៀបចំឡើងសម្រាប់ក្រុមកសិករ និងសហករណ៍កសិកម្មដើម្បីលើកកម្ពស់ចំណេះពួកគាត់ក្នុងផ្នែកទីផ្សារ។

រយៈពេលនៃវគ្គ: ៣​ ថ្ងៃ

គោលបំណងនៃវគ្គ

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹងផ្នែកទីផ្សារដល់កសិករ និងដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់អោយធ្វើការផលិតកសិផលផ្អែកតាមតំរូវការទីផ្សារ និងបង្កើនបរិមាណក្នុងការផលិតទៅតាមតំរូវការទីផ្សារ។

មាតិកានៃវគ្គ

    ១) សេចក្តីផ្តើម និងគោលបំណងនៃវគ្គបណ្តុះបណ្តាល
    ២) កំណត់និយមន័យទីផ្សារ និងវិធីផ្សេងៗក្នុងការនាំផលិតផលចូលទីផ្សារ
    ៣) វិភាគបញ្ហា និង ឱកាសសម្រាប់ដោះសា្រយបញ្ហាទីផ្សារ
    ៤) ការគ្រប់គ្រងមុន និងក្រោយប្រមូលផល
    ៥) កំហុសទូទៅដែលបង្កើតដោយក្រុមកសិករ ឬសហករណ៍កសិកម្មលើផ្នែកទីផ្សារ
    ៦) ប្រភេទខុសៗគ្នានៃសេវាសម្រាប់សមាជិករបស់ក្រុមកសិករ និងសហករណ៍កសិកម្ម
   ៧) ការធ្វើផែនការមុនផលិតកសិកម្មស្របតាមតំរូវការទីផ្សារ។