សេវាកម្មស្វែងរកដីកសិកម្ម និងការរៀបចំកសិដ្ឋាន

តើលោកអ្នកកំពុងស្វែងរកដីកសិកម្មសម្រាប់រៀបចំជាកសិដ្ឋានមែនទេ?

ស្ពានមានសេវាជួយស្វែងរកដីកសិកម្មតាមតម្រូវការរបស់អតិថិជនទូទាំងប្រទេស រួមទាំងការស្នើសុំឯកសារផ្លូវ
ច្បាប់នានាទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីផងដែរ ។ ជាមួយគ្នានេះដែរយើងខ្ញុំក៏មានទទួលប្រឹក្សា និងរៀបចំ
កសិដ្ឋានដោយជ្រើសរើសដំណាំអោយស្របទៅតាមអាកាសធាតុ ដី​ និងទីផ្សារ។អ្នកណាគួរស្វែងរកសេវានេះ?

មិនថាលោកអ្នកជាវិនិយោគិនខ្មែរ ឬបរទេសបើលោកអ្នកមានចំណាប់អារម្មណ៍ប្រកបអាជីវកម្មកសិកម្មនៅកម្ពុជា ក្រុមការងារស្ពានអាចជួយលោកអ្នកបាន។ ជាមួយ
សេវាកម្មប្រកបដោយទំនួលខុសត្រូវរបស់យើង លោកអ្នកនឹងទទួលបាននូវពត៌មានសំខាន់ៗមួយចំនួនដូចខាងក្រោមដែលវាជាមូលដ្ឋានអាចជួយអោយលោកអ្នកធ្វើ
ការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពមុនពេលធ្វើការសម្រេចចិត្តវិនិយោគ ដែលពត៌មាន និងជំនួយទាំងនោះរួមមាន៖

ក)​​ ស្វែងយល់ពីស្ថានភាពទូទៅនៃដីកសិកម្មនៅក្នុងប្រទេសកម្ពុជា និងសក្តានុពលដំណាំចំពោះតំបន់ នីមួយៗ
ខ) ស្វែងយល់ពីស្ថានភាពសង្គមនៃតំបន់ដែលលោកអ្នកចាប់អារម្មណ៍ ពិសេសទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង ផ្លូវ ជាដើម) ទីផ្សារកសិផល កម្លាំងពលកម្ម។ 
គ) ព័ត៌មានពាក់ព័ន្ធនឹងការស្នើសុំឯកសារផ្លូវច្បាប់នានាទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លី (សម្រាប់ជនជាតិខ្មែរ) ឬទម្រង់ផ្សេងៗនៃសិទ្ធិគ្រប់គ្រងដី(សម្រាប់ជនបរទេស) ស្រប
    តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ 

បន្ទាប់ពីទទួលបានកម្មសិទ្ធដីធ្លីរួចហើយ ពួកយើងក៏មានផ្តល់សេវាកម្មសំខាន់ៗសំរាប់ជួយលោកអ្នកក្នុងការចាប់ផ្តើមអាជីវកម្ម ដែលសេវាទាំងនោះរួមមាន៖
 
ក) វិភាគដី និងទឹកសម្រាប់ការធ្វើផែនការដាំដុះ
ខ)​ រៀបប្លង់ចម្ការ និងតម្រូវការរបស់ដំណាំស្របតាមលក្ខណៈបច្ចេកទេសនិងប្រកបដោយសោភ័ណ្ឌភាព តាមចំណង់ចំណូលចិត្ត និងទំហំផលិតកម្មរបស់លោកអ្នក
គ) ពង្រឹងសមត្ថភាពលោកអ្នកលើបច្ចេកទេសផលិត និងរក្សាកសិផលអោយមានគុណភាព និង​សោភ័ណ្ឌភាព
ឃ) ភ្ជាប់លោកអ្នកជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មសំខាន់ៗ ដើម្បីទទួលបានទំនិញដែលមានគុណភាពនិងតម្លៃសមរម្យ
ង) ភ្ជាប់ផលិតផលលោកអ្នកទៅកាន់ទីផ្សារដែលមានសក្តានុពលដើម្បីលក់កសិផលរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកាន់ពួកយើងឥឡូវនេះ។