អាហារូបត្ថម្ភ និងអត្ថប្រយោជន៍សុខភាពរបស់ផ្លែសាឡាក់

សម្រាប់មនុស្សជាច្រើនការញ៉ាំអ្វីដែលប្លែកអាចមើលទៅមិនគួរឱ្យចាប់អារម្មណ៍ទេ ប៉ុន្តែផ្លែសាឡាក់ គឺជាផ្លែឈើដែលមានប្រជាប្រិយភាពខ្លាំងនៅតំបន់ខ្លះនៃពិភពលោក។ ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាព និងភាពអាចរកបាននៅជុំវិញពិភពលោក វាជាការសំខាន់ណាស់ដែលត្រូវយល់អំពីសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែសាឡាក់ក៏ដូចជាអត្ថប្រយោជន៍ដ៏មានសក្តានុពលមួយចំនួនរបស់វាចំពោះសុខភាព និងវិធីត្រឹមត្រូវក្នុងការញ៉ាំផ្លែឈើប្លែកនេះ។

ផ្លែសាឡាក់ជាអ្វី?
តាមពិតសាឡាក់គឺជាឈ្មោះដើមត្នោតមួយប្រភេទដែលមានដើមកំណើតនៅតំបន់ឥណ្ឌូនេស៊ី និងផ្នែកខ្លះនៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ដើមឈើទាំងនេះត្រូវបានគេដាំដុះសម្រាប់យកផ្លែរបស់វា ដែលផ្នែកខាងក្រៅមានពណ៌ក្រហម និងក្រឡាដូចពស់។ ផ្លែឈើទាំងនេះមានទំហំប៉ុនផ្លែល្វាហើយអាចប្រហាក់ប្រហែលនឹងខ្ទឹមសដ៏ធំមួយនៅពេលដែលបកសំបក។ វាយនភាពខាងក្រៅដែលមុតរបស់វាអាចត្រូវបានបកចេញដោយច្របាច់ចុងម្ខាង ហើយផ្នែកខាងក្នុងរបស់វាមានពីរ ឬបីក្លែបដែលមានគ្រាប់ធំៗ ។ រសជាតិគឺមានជាតិអាស៊ីតបន្តិច(ជូរ) ហើយវាយនភាពគឺស្រដៀងនឹងផ្លែប៉ោម។ សាឡាក់ក៏អាចត្រូវបានគេធ្វើឱ្យទៅជាស្រាដែលមានគុណភាពប្រហាក់ប្រហែលនឹងស្រាទំពាំងបាយជូរដែរ។

ព័ត៌មានអាហារូបត្ថម្ភរបស់សាឡាក់
សាឡាក់មិនត្រឹមតែជាផ្លែឈើដ៏អស្ចារ្យសម្រាប់បញ្ចូលនៅក្នុងអាហាររបស់អ្នកដើម្បីរសជាតិរបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមផងដែររួមមានជាតិសរសៃចំណីអាហារ ប្រូតេអ៊ីន ជាតិស្ករ ប៉ូតាស្យូម ជាតិដែក កាល់ស្យូម ផូស្វ័រ វីតាមីន C និងវីតាមីនA ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ និងគ្រឿងផ្សំសកម្ម។ មានកាឡូរីត្រឹមតែ ៨២ កាឡូរីប៉ុណ្ណោះក្នុង ១០០ ក្រាម ដែលផ្ដល់ដោយផ្លែសាឡាក់ ដែលផ្សំឡើងដោយកាបូអ៊ីដ្រាត ខ្លាញ់ ៤ ភាគរយ និងប្រូតេអ៊ីន ១ ភាគរយ។ នេះក៏មានន័យថាវាមានឥទ្ធិពលទាបទៅលើការទទួលទានកាឡូរីសរុបរបស់អ្នក។

អត្ថប្រយោជន៍សុខភាពរបស់សាឡាក់
គុណប្រយោជន៍សុខភាពសំខាន់បំផុតរបស់រការួមមានសមត្ថភាពរបស់វាក្នុងការជំរុញសុខភាពចក្ខុវិស័យ ពង្រឹងការយល់ដឹង បង្កើនប្រសិទ្ធភាពរំលាយអាហារ បង្កើនថាមពល ជំនួយដល់ការសម្រកទម្ងន់ និងគ្រប់គ្រងកំរិតជាតិស្ករក្នុងឈាមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

១) ធ្វើអោយប្រសើរឡើងនូវការចងចាំ៖ សារធាតុរ៉ែ និងសមាសធាតុសកម្មនៅក្នុងផ្លែឈើនេះដូចជាប៉ូតាស្យូម បេតាការ៉ូទីន និងប៉ិកទីន ផ្លែឈើនេះអាចជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាលដែលអាចជួយបង្កើនការយល់ដឹង និងបង្កើនថាមពលនៃការចងចាំរបស់អ្នក។ សម្មតិនាមមួយនៃសាឡាក់គឺ“ ផ្លែឈើចងចាំ” ។ វាក៏ជួយក្នុងការបំបាត់ភាពតានតឹងអុកស៊ីតកម្ម និងបន្ថយហានិភ័យនៃជំងឺ Neurodegenerative

២) បង្កើនថាមពល៖ ការសិក្សាបានរកឃើញថាផ្លែសាឡាក់អាចបង្កើនកម្លាំង និងជំរុញការរំលាយអាហារដែលអាចផ្តល់នូវការជំរុញដ៏រឹងមាំដល់កម្រិតថាមពលរបស់អ្នក។ កាបូអ៊ីដ្រាតដែលមាននៅក្នុងផ្លែសាឡាក់ក៏ល្អសម្រាប់រក្សាកម្រិតថាមពលពេញមួយថ្ងៃ។

៣) ស្រក​ទម្ងន់៖ នៅក្នុងផ្លែសាឡាក់មានជាតិសរសៃចំណីអាហារខ្ពស់ដែលល្អសម្រាប់បង្កើនអារម្មណ៍ឆ្អែត និងការពារការទទួលទានអាហារសម្រន់ និងការទទួលទានដែលមិនចាំបាច់។ នេះក៏ជួយបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ និងបំបាត់រោគសញ្ញានៃការទល់លាមក ហើមពោះនិងរមួលក្រពើ។

៤) ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង៖ ប៉ូតាស្យូមដែលមាននៅក្នុងផ្លែសាឡាក់ជួយបន្ថយសម្ពាធឈាមរបស់អ្នកព្រោះប៉ូតាស្យូម គឺជាថ្នាំ Vasodilator ។ នេះមានន័យថាវាអាចកាត់បន្ថយភាពតានតឹងក្នុងសសៃឈាម ដែលបន្ថយសម្ពាធទូទៅលើប្រព័ន្ធសរសៃឈាមបេះដូង។

៥) ការពារការមើលឃើញនៃភ្នែក៖ Beta-carotene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលត្រូវបានរកឃើញនៅក្នុងផ្លែសាឡាក់ដែលមានទំនាក់ទំនងផ្ទាល់ទៅនឹងសុខភាពចក្ខុ។ ការមានសារធាតុ Beta-carotene គ្រប់គ្រាន់នៅក្នុងរបបអាហាររបស់អ្នកអាចបន្ថយហានិភ័យនៃការចុះខ្សោយនៃភ្នែកនិងបន្ថយការវិវត្តនៃជំងឺភ្នែកឡើងបាយនៅពេលអ្នកមានអាយុកាន់តែចាស់។

៦) គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ យោងតាមការសិក្សាទៅលើសត្វកាលពីពេលថ្មីៗនេះដោយសារព័ត៌មានអាស៊ីប៉ាស៊ីហ្វិកផ្នែកវេជ្ជសាស្ត្របានឱ្យដឹងថាផ្លែសាឡាក់បានធ្វើជាទឹកខ្មេះដែលមានសារធាតុប៉ូលីហ្វេណុលខ្ពស់មានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើទម្រង់ជាតិខ្លាញ់នៃបញ្ហាទឹកនោមផ្អែមត្រូវបានព្យាបាល។ លើសពីនេះទៅទៀតគេសង្កេតឃើញថាកម្រិតជាតិស្ករក្នុងឈាមក៏ថយចុះដែរ។

៧) បំបាត់ការក្រហាយទ្រូង៖ តាមប្រពៃណីសាឡាក់ត្រូវបានគេប្រើសម្រាប់បញ្ហាក្រហាយទ្រូងនៅក្នុងប្រជាជនអាស៊ីជាច្រើនដែលត្រូវបានចាត់ទុកថាវាជាផ្នែកសំខាន់នៃរបបអាហាររបស់ពួកគេរាប់រយឆ្នាំមកហើយ។ ប្រភព៖ Organic Facts: by John Staughton (BASc, BFA) last updated - July 01, 2020