៧ អត្ថប្រយោជន៍សុខភាព និងអាហារូបត្ថម្ភរបស់ប៉ិកួៈ

១) ផ្ទុកទៅដោយសារធាតុចិញ្ចឹម៖ ប៉ិកួៈមានជីវជាតិគួរឱ្យចាប់អារម្មណ៍។ ភាគច្រើននៃកាឡូរីរបស់វាគឺមកពីកាបូអ៊ីដ្រាត ហើយអ្វីដែលនៅសល់បានមកពីបរិមាណប្រូតេអ៊ីន និងខ្លាញ់តិចតួចបំផុត។ ប៉ិកួៈមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនក៏ដូចជាបរិមាណជាតិសរសៃដ៏ច្រើនផងដែរ។ តាមពិតប៉ិកួៈមួយពែង (១៣០ ក្រាម) មានផ្ទុកសារធាតុចិញ្ចឹមដូចជា កាឡូរី ៤៩ កាបូអ៊ីដ្រាត ១២ ក្រាម ប្រូតេអ៊ីន ១ ក្រាម ខ្លាញ់ ០,១ ក្រាម ជាតិសរសៃ ៦,៤ ក្រាម វីតាមីនសេ Folate ដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម និងម៉ង់ហ្គាណែស។ ប៉ិកួៈក៏មានបរិមាណវីតាមីនE, Thiamine, Riboflavin វីតាមីន B6 អាស៊ីត Pantothenic កាល់ស្យូម ផូស្វ័រ ស័ង្កសី និងទង់ដែង។ បន្លែជាមើមនេះមានកាឡូរីទាប មានជាតិសរសៃ និងទឹកខ្ពស់ដែលធ្វើឱ្យវាក្លាយជាអាហារសម្រកទម្ងន់។ គ្រាន់តែមួយពែង (១៣០ ក្រាម) ផ្ទុក ១៧ ភាគរយនៃតម្រូវការជាតិសរសៃប្រចាំថ្ងៃសម្រាប់បុរស និង ២៣ ភាគរយនៃតម្រូវការជាតិសរសៃប្រចាំថ្ងៃសម្រាប់ស្ត្រី។ ប៉ិកួៈក៏ជាប្រភពដ៏ប្រសើរនៃវីតាមីនសេ ដែលជាវីតាមីនរលាយក្នុងទឹកដើរតួជាអង់ទីអុកស៊ីដង់នៅក្នុងខ្លួន និងចាំបាច់សម្រាប់ប្រតិកម្មអង់ស៊ីមជាច្រើន។

) មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់៖ ប៉ិកួៈមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជាសមាសធាតុរុក្ខជាតិមានប្រយោជន៍ដែលជួយការពារការបំផ្លាញកោសិកា។ ប៉ិកួៈ ១៣០ ក្រាម មានផ្ទុកជិតពាក់កណ្តាលនៃត្រូវការប្រចាំថ្ងៃសម្រាប់វីតាមីន C ដែលប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារប្រឆាំងនឹងការបំផ្លាញកោសិកាដោយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាម៉ូលេគុលបង្កគ្រោះថ្នាក់បណ្តាលឱ្យមានស្ត្រេសអុកស៊ីតកម្ម។ ស្ត្រេសអុកស៊ីតត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺរ៉ាំរ៉ៃរួមមានជំងឺមហារីក ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងការថយចុះការយល់ដឹង។ ជាសំណាងល្អរបបអាហារដែលសំបូរទៅដោយជាតិប្រឆាំងអុកស៊ីតកម្មដូចជាប៉ិកួៈអាចជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម និងអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ តាមពិតការសិក្សាបានផ្សារភ្ជាប់សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឈើ និងបន្លែទៅនឹងការថយចុះហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម ជំងឺធាត់ និងជំងឺភ្លេចភ្លាំង។

៣) ជួយជំរុញសុខភាពបេះដូង៖ ប៉ិកួៈមានសារធាតុចិញ្ចឹមជាច្រើនដែលធ្វើឱ្យវាក្លាយជាជំរើសដ៏ប្រសើរបំផុតសម្រាប់ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង។ វាផ្ទុកនូវជាតិសរសៃអាហារដែលអាចរំលាយបានយ៉ាងច្រើន អាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុលដោយការពារកុំអោយទឹកប្រមាត់មិនឱ្យឡើងនៅក្នុងពោះវៀន ក៏ដូចជាការពារថ្លើមពីការបង្កើតកូឡេស្តេរ៉ុលបន្ថែមទៀត។ ការពិនិត្យឡើងវិញលើការសិក្សាចំនួន ២៣ បានបង្ហាញថាការបង្កើនការញ៉ាំជាតិសរសៃបានថយចុះយ៉ាងខ្លាំងនូវកូលេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុលអាក្រក់។ ប៉ិកួៈក៏មានផ្ទុកប៉ូតាស្យូមដែលជួយបន្ថយសម្ពាធឈាមដោយបន្ធូរសរសៃឈាម។ ការសិក្សាមួយបានបង្ហាញថាប៉ូតាស្យូមធ្វើឱ្យថយចុះសម្ពាធឈាម និងការពារប្រឆាំងនឹងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទៀតប៉ិកួៈអាចធ្វើឱ្យឈាមរត់បានប្រសើរ ព្រោះវាមានផ្ទុកជាតិដែក និងទង់ដែងដែលទាំងពីរនេះចាំបាច់សម្រាប់កោសិកាឈាមក្រហមដែលមានសុខភាពល្អ។ មួយពែងនៃប៉ិកួៈមានជាតិដែក ០,៧៨ មីលីក្រាម និងទង់ដែង ០,៦២ មីលីក្រាម។

៤) ជំរុញការរំលាយអាហារ៖ ជាតិសរសៃចំណីអាហារជួយបង្កើនលាមក វាជួយឱ្យអាហារធ្វើចលនាបានយ៉ាងរលូនតាមរយៈបំពង់រំលាយអាហាររបស់អ្នក។ ប៉ិកួៈ ១៣០ ក្រាម មានផ្ទុកជាតិសរសៃ ៦,៤ ក្រាមដែលអាចជួយអ្នកឱ្យទទួលបានជាតិសរសៃប្រចាំថ្ងៃគ្រប់គ្រាន់។ លើសពីនេះទៀតប៉ិកួៈមានផ្ទុកនូវជាតិសរសៃមួយប្រភេទដែលគេហៅថា Inulin។ ការសិក្សាបានបង្ហាញថា Inulin អាចបង្កើនចលនាពោះវៀនរហូតដល់ ៣១% ចំពោះអ្នកដែលមានការទល់លាមក។ ប៉ិកួៈក៏មានជាតិទឹកខ្ពស់ដែលអាចជួយសម្រួលដល់ការទល់លាមក។ អាហារដែលមានបរិមាណទឹកខ្ពស់ដូចជាប៉ិកួៈអាចជួយអ្នកបំពេញតម្រូវការជាតិទឹកប្រចាំថ្ងៃ។

៥) ល្អសម្រាប់បាក់តេរីក្នុងពោះវៀនរបស់អ្នក៖ ប៉ិកួៈគឺមាន Inulin ខ្ពស់ដែលជាជាតិសរសៃ Prebiotic Prebiotic គឺជាសារធាតុដែលអាចត្រូវបានប្រើដោយបាក់តេរីនៅក្នុងខ្លួនរបស់អ្នកដែលជាលទ្ធផលផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាព។ ខណៈពេលដែលប្រព័ន្ធរំលាយអាហាររបស់អ្នកមិនអាចរំលាយ ឬស្រូបយកសារធាតុ Prebiotics ដូចជា Inulin បាក់តេរីនៅក្នុងពោះវៀនរបស់អ្នកអាចធ្វើអោយជាតិទាំងនោះរលាយបាន។ របបអាហារដែលមានសារធាតុ Prebiotics ខ្ពស់ជួយបង្កើនចំនួនបាក់តេរីល្អនៅក្នុងពោះវៀនរបស់អ្នក និងបន្ថយចំនួនបាក់តេរីដែលមិនមានសុខភាពល្អ។ ការសិក្សាបានបង្ហាញថាប្រភេទនៃបាក់តេរីនៅក្នុងពោះវៀនរបស់អ្នកអាចមានឥទ្ធិពលដល់ទំងន់ ប្រព័ន្ធភាពស៊ាំ និងអារម្មណ៍របស់អ្នក។ ការទទួលទានអាហារដែលមានជាតិ Prebiotic ជួយជំរុញដល់ការលូតលាស់នៃប្រភេទបាក់តេរីដែលអាចបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង ទឹកនោមផ្អែម ជំងឺធាត់ និងជំងឺតម្រងនោម។

៦) អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ ប៉ិកួៈមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីនC, E, Selenium និង Beta-Carotene ។ សារធាតុប្រឆាំងអុកស៊ីតកម្មបន្សាបរ៉ាឌីកាល់សេរីដែលអាចនាំឱ្យខូចកោសិកា និងកើតជាមហារីក។ ប៉ិកួៈគឺជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ។ ជាតិសរសៃចំណីអាហារត្រូវបានគេស្គាល់ថាមានប្រសិទ្ធិភាពការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ។ ការសិក្សាមួយបានបង្ហាញថាអ្នកដែលញ៉ាំអាហារដែលមានជាតិសរសៃច្រើនជាង ២៧ ក្រាមក្នុងមួយថ្ងៃមានការថយចុះហានិភ័យ ៥០% ក្នុងការវិវត្តទៅជាជំងឺមហារីកពោះវៀនធំបើធៀបនឹងអ្នកដែលញ៉ាំតិចជាង ១១ ក្រាម។ លើសពីនេះទៀតប៉ិកួៈមានផ្ទុកនូវជាតិសរសៃ Prebiotic ដែលគេហៅថា InulinPrebiotics អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោយបង្កើនចំនួនបាក់តេរីដែលមានសុខភាពល្អនៅក្នុងពោះវៀន បង្កើនការផលិតអាស៊ីតខ្លាញ់ខ្សែសង្វាក់ការពារខ្លីៗ និងបង្កើនការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ ជាការពិតការសិក្សាលើសត្វកណ្តុរបានបង្ហាញថាការទទួលទានជាតិសរសៃ Inulin អាចការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ។ បន្ថែមពីលើប្រភេទជាតិសរសៃដែលមានអត្ថប្រយោជន៍ Inulin ត្រូវបានបង្ហាញថាជាអង់ទីអុកស៊ីដង់ការពារស្រទាប់ការពារពោះវៀន។

៧) ជំនួយការក្នុងការសម្រកទម្ងន់៖ ប៉ិកួៈគឺជាអាហារមានជីវជាតិច្រើន។ វាផ្ទុកនូវបរិមាណសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែចំនួនកាឡូរីទាប។ ប៉ិកួៈមានទាំងជាតិទឹក និងជាតិសរសៃខ្ពស់ដែលជួយបំពេញឱ្យអ្នក។ លើសពីនេះទៀតជាតិសរសៃនៅក្នុងប៉ិកួៈអាចជួយធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកមានស្ថេរភាព។ ជាតិសរសៃធ្វើឱ្យការរំលាយអាហារថយចុះដែលជួយការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើងលឿនក្រោយពេលបរិភោគ។ ភាពធន់នឹងអាំងស៊ុយលីន គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការធាត់។ វាធ្វើឱ្យគ្លុយកូសពិបាកចូលក្នុងកោសិកាដែលវាអាចត្រូវបានប្រើសម្រាប់ថាមពល។ ផ្ទុយទៅវិញគ្លុយកូសស្ថិតក្នុងចរន្តឈាមរបស់អ្នកបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ការសិក្សាលើសត្វកណ្តុរបានបង្ហាញថាការញ៉ាំប៉ិកួៈអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម។ ប៉ិកៈក៏មានផ្ទុកនូវជាតិសរសៃ Prebiotic Inulin ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់ និងបានបង្ហាញពីឥទ្ធិពលអ័រម៉ូនដែលប៉ះពាល់ដល់ភាពអត់ឃ្លាន និងភាពឆ្អែត។ ហេតុដូច្នេះហើយការញ៉ាំប៉ិកួៈអាចមិនត្រឹមតែបង្កើនប្រភេទបាក់តេរីពោះវៀនដែលជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឱ្យអ្នកមានអារម្មណ៍ស្កប់ស្កល់ផងដែរបន្ទាប់ពីញ៉ាំអាហាររួច។ប្រភព៖ HealthLine: Written by Melissa Groves on May 30, 2018