សណ្តែកកួរគឺជាប្រភេទធញ្ញជាតិដែលស្ថិតក្នុងគ្រួសាររុក្ខជាតិ Fabaceae ។ សណ្តែកនេះត្រូវបានគេគិតថាមានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសចិន។ តាមបែបវិទ្យាសាស្ត្រគេហៅសណ្តែកកួរថា Vigna unguiculate ឬ sub sesquipedalis ។ សណ្តែកកួរ គឺជារុក្ខជាតិដែលលូតលាស់យ៉ាងឆាប់រហ័ស។ វាមានដើមកំណើតមកពីអាស៊ីខាងត្បូងប៉ុន្តែឥឡូវការដាំដុះបានរីករាលដាលនៅក្នុងតំបន់ភាគអាគ្នេយ៍នៃអាស៊ី ថៃ និងភាគខាងត្បូងនៃប្រទេសចិន។ ជាធម្មតាវាលូតលាស់នៅក្នុងអាកាសធាតុក្តៅ។ ស្លឹក និងផ្លែមិនទាន់ពេញវ័យត្រូវបានគេប្រើប្រាស់ធ្វើជាបន្លែ។
គុណតម្លៃអាហារូបត្ថម្ភនៃសណ្តែកកួរ
សណ្តែកកួរខ្ចីមានបរិមាណកាឡូរីទាប។ តាមពិតទៅក្នុង ១០០ ក្រាមរបស់វាមានតែប្រហែល ៤៧ កាឡូរីប៉ុណ្ណោះ។ លើសពីនេះទៀតសណ្ដែកគួរមានបរិមាណទាំងជាតិសរសៃរលាយ និងមិនរលាយ។ លើសពីនេះទៀតដោយសារតែសណ្ដែកគួរទាំងមូលត្រូវបានបរិភោគឆៅ បរិមាណជាតិសរសៃគ្រប់គ្រាន់ត្រូវបានទទួលនៅក្នុងរបបអាហារ។ សណ្ដែកគួរឆៅ ១០០ក្រាម ក៏មានផ្ទុកនូវ កាបូអ៊ីដ្រាត ៨,៣៥ ក្រាម ប្រូតេអ៊ីន ២,៨ ក្រាម ខ្លាញ់សរុប ០,៤០ ក្រាម Folate ៦២ មីក្រូក្រាម Niacin ០,៤១០ មីលីក្រាម អាស៊ីត Pantothenic ០,០៥៥ មីលីក្រាម Pyridoxine ០,០២៤ មីលីក្រាម Riboflavin ០,១១០ មីលីក្រាម Thiamin ០,១០៧ មីលីក្រាម វីតាមីនអា ៨៦៥ IU និង វីតាមីនសេ ១៨,៨ មីលីក្រាម។សូដ្យូម ៤ មីលីក្រាម ប៉ូតាស្យូម ២៤០ មីលីក្រាម កាល់ស្យូម ៥០ មីលីក្រាម ទង់ដែង ០,០៤៨ មីក្រូក្រាម ដែក ០,៤៧ មីលីក្រាម ម៉ាញ៉េស្យូម ៤៤ មីលីក្រាម ម៉ង់ហ្គាណែស ០.២០៥ មីលីក្រាម ផូស្វ័រ ៥៩ មីលីក្រាម សេលេញ៉ូម ១,៥ មីក្រូក្រាម និង ស័ង្កសី ០,៣៧ មីលីក្រាម។
គុណប្រយោជន៍ចំពោះសុខភាពរបស់សណ្តែកកួរ
នេះគឺជាអត្ថប្រយោជន៍សុខភាពគួរឱ្យភ្ញាក់ផ្អើលបំផុតនៃសណ្តែកកួរ៖
១) ជំនួយក្នុងសុខភាពឆ្អឹង ៖ ក្រៅពីជម្ងឺពុកឆ្អឹង មានលក្ខខណ្ឌមួយចំនួនទៀតដែលអាចកើតឡើងនៅក្នុងឆ្អឹងដែលចាំបាច់សម្រាប់ឱ្យយើងចៀសវាង។ ម៉ង់ហ្គាណែស និងវីតាមីនK ដែលមាននៅក្នុងសណ្តែកកួរមានអត្ថប្រយោជន៍ណាស់ក្នុងការថែរក្សាសុខភាពឆ្អឹងឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យវារឹងមាំរហូតដល់អាយុចាស់។
២) ល្អសម្រាប់ការរំលាយអាហារ ៖ ការផ្ទុកជាតិសរសៃនៃសណ្តែកកួរ គឺចាំបាច់ក្នុងការផ្តល់នូវឥទ្ធិពលល្អដល់ប្រព័ន្ធរំលាយអាហារ។ វាអាចជួយសម្រួល ឬធ្វើឱ្យរលោងដល់ក្រពះ ពោះវៀន ដែលជៀសវាងពីបញ្ហារំលាយអាហារផ្សេងៗដូចជាការទល់លាមក និងជំងឺគ្រោះថ្នាក់ផ្សេងៗដូចជាជំងឺមហារីកពោះវៀនធំ។
៣) ជួយក្នុងការការពារជំងឺពុកឆ្អឹង ៖ សណ្តែកកួរសំបូរទៅដោយវីតាមីនK ដែលមានអត្ថប្រយោជន៍ក្នុងការការពារការកើតឡើងនៃជំងឺពុកឆ្អឹង។ នេះគឺជាគុណប្រយោជន៍ដ៏ល្អបំផុតមួយសម្រាប់សុខភាព ជាពិសេសចំពោះអ្នកដែលកំពុងជួបការលំបាក។
៤) ប្រភពល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ៖ អត្ថប្រយោជន៍នៃសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានសារៈសំខាន់ណាស់សម្រាប់រាងកាយ។ វាមានអត្ថប្រយោជន៍ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី។ សណ្តែកកួរគឺជាប្រភពសំខាន់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម។
៥) ល្អសម្រាប់សុខភាពបេះដូង និងសរសៃឈាម ៖ បរិមាណវីតាមីន K ដែលនៅក្នុងសណ្តែកកួរមានអត្ថប្រយោជន៍ណាស់ក្នុងការជៀសវាងពីស្ថានភាពបេះដូងផ្សេងៗ។ ជាការពិតវីតាមីនK ខ្ពស់អាចការពារការរីកធំនៃសរសៃឈាមដែលជាកត្តាទូទៅនៃស្ថានភាពសរសៃឈាម និងជំងឺបេះដូង។
៦) ជួយការពារជំងឺទឹកនោមផ្អែម ៖ សណ្តែកកួរមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករលើស ដូច្នេះការពារជំងឺទឹកនោមផ្អែម។ លើសពីនេះទៀតវាមានកាឡូរីទាប និងជាតិស្ករតិច ដូច្នេះវាមានសុវត្ថិភាពសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។
ប្រភព៖ HealthCautions: By Mary- September 18, 2018