អត្ថប្រយោជន៍សុខភាពមិនគួរឱ្យជឿទាំង ១០ របស់ជីអង្កាម

ពីការជំរុញការរំលាយអាហាររហូតដល់ការធ្វើអោយដង្ហើមរបស់អ្នកស្រស់ថ្លា ជាយូរមកហើយជីអង្កាមមានផ្ទុកនូវអត្ថប្រយោជន៍ជាច្រើនដែលធ្វើអោយវាមានតម្លៃលើសពីការគ្រាន់តែធ្វើជាគ្រឿងផ្សំបន្ថែម ។ នេះគឺជាគុណប្រយោជន៍មួយចំនួនដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង។ ជីអង្កាម គឺជាឱសថបុរាណមួយក្នុងចំណោមឱសថបុរាណចំណាស់ជាងគេដែលមនុស្សលោកស្គាល់។ លក្ខណៈសម្បត្តិឱសថដ៏គួរឱ្យកត់សម្គាល់របស់វាបានធ្វើឱ្យវាក្លាយជាឱសថមួយដែលត្រូវបានគេស្គាល់ និងប្រើជាទូទៅបំផុត។ យោងតាមអ្នកជំនាញផ្នែកអាហារបំប៉ន Macrobiotic លោក Shilpa Arora ND បាននិយាយថា“ ជីអង្កាម មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលខ្លាំងណាស់។ វាល្អណាស់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងព្យាបាលស្ថានភាពស្បែក។ ជីអង្កាមមានភាពត្រជាក់ និងជំនួយដល់ការរំលាយអាហារ និងដកដង្ហើមផងដែរ។

១. ជំនួយដល់ការរំលាយអាហារ៖ ជីអង្កាមអាចជួយដោះស្រាយបញ្ហារំលាយអាហាររបស់អ្នកស្ទើរតែទាំងអស់។ យោងទៅតាមសៀវភៅ Healing Foods'  ដែលបោះពុម្ពផ្សាយដោយ DK បាននិយាយថា សារធាតុ ម៉ង់តុល (Menthol) ដែលជាប្រេងសកម្មនៅក្នុងជីអង្កាមមានផ្ទុកនូវថ្នាំសំលាប់មេរោគ និងអង់ទីប៊្យូទិកដែលជួយបន្ថយការរំលាយអាហារហើយក៏ជួយធ្វើអោយក្រពះផងដែរ។

. ព្យាបាលជំងឺហឺត៖ ការទទួលទានជីអង្កាមក៏មានទំនាក់ទំនងជាមួយការនាំមកនូវប្រសិទ្ធភាពល្អសម្រាប់អ្នកជម្ងឺហឺត។ ជីអង្កាមផ្ទុកនូវលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ វាល្អសម្រាប់បំបាត់ការកកស្ទះ ទោះយ៉ាងណាក៏ដោយត្រូវប្រាកដថាអ្នកមិនធ្វើឱ្យបរិមាណជីអង្កាមរបស់អ្នកលើស ព្រោះវាអាចធ្វើឱ្យរលាកដល់ផ្លូវដង្ហើមរបស់អ្នក។

៣. ព្យាបាលជំងឺផ្តាសាយទូទៅ៖ តើការតស៊ូនឹងជំងឺផ្តាសាយពិបាកមែនទេ? សាកល្បងជីអង្កាម! ជីអង្កាមត្រូវបានគេដឹងថាអាចសម្អាតច្រមុះ បំពង់ក ទងសួត និងសួត។ បន្ថែមពីលើបណ្តាញផ្លូវដង្ហើម លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់ ជីអង្កាមក៏ជួយបំបាត់ការរលាកដែលបណ្តាលមកពីការក្អករ៉ាំរ៉ៃ។

៤. ព្យាបាលការឈឺក្បាល៖ យោងទៅតាមសៀវភៅ Healing Foods' ជីអង្កាមអាចជួយព្យាបាលការឈឺក្បាលបានផងដែរ។ ក្លិនក្រអូបខ្លាំង និងស្រស់ស្រាយនៃជីអង្កាមអាចជួយសម្រួលដល់ការឈឺក្បាល។ ការប្រើប្រេងរឹតដែលធ្វើពីជីអង្កាមលាបលើថ្ងាស និងច្រមុះមានប្រសិទ្ធភាពព្យាបាលអាការៈឈឺក្បាល និងចង្អោរ។

៥. ថែរក្សាសុខភាពមាត់ធ្មេញ៖ នៅពេលដែលអ្នកទើបតែបានទទួលទានអាហារ ឬរបស់ផ្សេងៗដែលអាចនឹងធ្វើឱ្យអ្នកមានក្លិនមាត់។ អ្នកមិនអាចចូលទៅក្នុងបន្ទប់ធ្វើបទបង្ហាញដោយមានខ្យល់ដង្ហើមបែបនោះបានទេមែនទេ? ការទំពារគ្រាប់ថ្នាំជីអង្កាម ឬស្លឹកជីអង្កាមអាចជួយធ្វើឱ្យដង្ហើមរបស់អ្នកស្រស់ថ្លាភ្លាមៗដោយសារវត្តមាននៃសារធាតុសម្លាប់មេរោគ។ វាក៏មានភាពអស្ចារ្យសម្រាប់សុខភាពមាត់របស់យើងទាំងមូលផងដែរ។ វារារាំងការលូតលាស់របស់បាក់តេរីនៅខាងក្នុងមាត់ និងសំអាតការបំផ្លាញនៅលើធ្មេញ។ នេះជាហេតុផលដែលហេតុអ្វីបានជាថ្នាំដុសធ្មេញជាច្រើននៅលើទីផ្សារមានរួមផ្សំជាមួយជីអង្កាម។

៦. ជួយសម្រកទម្ងន់៖ ជីអង្កាមក៏អាចដើរតួដោយខ្លួនវាផ្ទាល់ក្នុងការសម្រកទម្ងន់ ហើយហេតុផលគឺទាក់ទងទៅនឹងលក្ខណៈរំលាយអាហារ។ ជីអង្កាមរំញោចអង់ស៊ីមរំលាយអាហារដែលជួយសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមពីអាហារបានកាន់តែប្រសើរ។ នៅពេលដែលរាងកាយអាចបន្សុទ្ធ និងស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ វានឹងមានការរំលាយអាហារបានល្អប្រសើរ។ ការធ្វើមេតាបូលីសលឿនជួយក្នុងការសម្រកទម្ងន់។

. ធ្វើអោយប្រសើរឡើងនូវថាមពលខួរក្បាល៖ ជីអង្កាមក៏អាចបង្កើនថាមពលខួរក្បាលរបស់អ្នកផងដែរ។ យោងតាមការសិក្សាផ្សេងៗការប្រើប្រាស់ជីអង្កាមអាចជួយបង្កើនភាពវាងវៃ ការចងចាំ និងមុខងារនៃការយល់ដឹង។ ការសិក្សាមួយបានផ្សារភ្ជាប់ផងដែរនូវឥទ្ធិពលនៃការប្រើប្រាស់  វាជាមួយនឹងការចងចាំកាន់តែប្រសើរ។

៨. ថែរក្សាស្បែក៖ ជីអង្កាមគឺជាឱសថបុរាណសម្រាប់ព្យាបាលមុន និងស្នាម។ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់តេរីដ៏ខ្លាំងក្លាដែលធ្វើការអស្ចារ្យលើស្បែកដែលងាយនឹងកើតមុន។ ស្លឹកជីអង្កាមមានផ្ទុកអាស៊ីត Salicylic ខ្ពស់ដែលល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពមុនផងដែរ។ ទឹកដែលទទួលបានពីអង្កាមមានប្រសិទ្ធភាពជាអ្នកសំអាតស្បែកដ៏មានប្រសិទ្ធភាព។ បរិមាណប្រឆាំងអុកស៊ីតកម្មខ្ពស់ក៏ជួយទប់ស្កាត់សកម្មភាពរ៉ាឌីកាល់សេរីផ្តល់ឱ្យអ្នកមានស្បែកក្មេងជាងវ័យ។ អ្នកអាចប្រើជីអង្កាមក្នុងទម្រង់ជាម៉ាស់បិតមុខផងដែរ។ ផ្សំស្លឹកជីអង្កាម និងទឹកឃ្មុំ លាបលើស្បែករបស់អ្នកហើយទុកចោលរយៈពេល ២០ នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ឌៗ។

៩. ជួយបន្ធូរអាការៈចាញ់កូន ឬចង្អោរ៖ ជីអង្កាម គឺជាឱសថដ៏ល្អបំផុតដើម្បីព្យាបាលការក្អួតចង្អោរ។ វាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលការចង្អោរដែលកើតឡើងនៅពេលមានផ្ទៃពោះ។ យោងទៅតាម Shilpa Arora បាននិយាយថា ការបរិភោគ ២ ទៅ៣ សន្លឹក ឬហិតក្លិនស្លឹកជីអង្កាមរៀងរាល់ព្រឹកអាចជួយឱ្យម្តាយរួចផុតពីអារម្មណ៍ចង្អោរ និងដោះស្រាយបានល្អប្រសើរ” ។

១០. ប្រឆាំងភាពតានតឹង និងធ្លាក់ទឹកចិត្ត៖ ជីអង្កាម គឺជាផ្នែកសំខាន់មួយនៃការព្យាបាលដោយប្រើក្លិនក្រអូប។ វាមានក្លិនខ្លាំង និងស្រស់ស្រាយអាចជួយប្រឆាំងភាពស្ត្រេស និងធ្វើឱ្យចិត្តអ្នកមានថាមពលឡើងវិញ។ ជីអង្កាមមានលក្ខណៈ Adaptogenic ដែលគ្រប់គ្រងកម្រិតអរម៉ូន Cortisol និងជួយបង្កើនភាពធន់នឹងធម្មជាតិរបស់រាងកាយទៅនឹងភាពតានតឹង។ Adaptogenic ជួយធ្វើឱ្យរាងកាយមានតុល្យភាពតាមវិធីណាដែលចាំបាច់ តាមរយៈការដកដង្ហើម ក្លិនក្រអូបនៃជីអង្កាម គំនិតរបស់អ្នកនឹងស្ងប់ភ្លាមៗ។ យោងតាមការសិក្សាវាក៏ជួយបញ្ចេញបរិមាណសេរ៉ូតូនីនតិចតួចនៅក្នុងខួរក្បាលដែលអាចជួយប្រឆាំងការធ្លាក់ទឹកចិត្ត។ អ្នកអាចបន្ថែមជីអង្កាមទៅក្នុងតែរបស់អ្នក ប្រើប្រេងជីអង្កាមនៅលើម៉ាស៊ីនចំហាយទឹក ឬងូតទឹកដាំជាមួយជីអង្កាមដើម្បីជាជំនួយភ្លាមៗ។ 

ប្រភព៖ NDTV Food:
Sushmita Sengupta  |  Updated: April 25, 2018 16:49 IST